ក្លាយជាកំណត់ត្រាលំដាប់ពិភពលោកហើយ កាលពីថ្ងៃទី 7 ខែសីហា ឆ្នាំ 2026 នៅទីក្រុងម៉ាកាស Makkah ដែលជាទីក្រុងដ៏ស័ក្តិសិទ្ធបំផុតនៅក្នុងពិភពអ៊ីស្លាម មេដឹកនាំមកពីមហាអំណាចមូស្លីមទាំង3បានចូលទៅក្នុងបន្ទប់ប្រជុំមួយ ហើយបានចុះហត្ថលេខាលើអ្វីដែលប្រព័ន្ធផ្សព្វផ្សាយពិភពលោកហៅថា
ណាតូនៃពិភពលោករបស់មូស្លីម អារ៉ាប៊ីសាអូឌីត តួកគី និងប៉ាគីស្ថាន បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួមគ្នា
ដែលគេស្គាល់ថា Mecca Joint Defence Agreement ដែលមានលក្ខខណ្ឌចម្បងគឺ
ប្រសិនបើប្រទេសណាមួយក្នុងចំណោមប្រទេសទាំង3ត្រូវគេវាយប្រហារ
ប្រទេសទាំង3នឹងសងសឹករួមគ្នាភ្លាមៗ គឺដូចជាមាត្រា 5 នៃអង្គការណាតូ ដែលសហរដ្ឋអាមេរិកតែងអនុវត្តជាប់ជាប្រចាំ។ ប្រទេសទាំង3នេះគឺមិនធម្មតាឡើយ
អារ៉ាប៊ីសាអូឌីតSaudi
Arabia គឺជាអ្នកផលិតប្រេងធំជាងគេបំផុតរបស់ពិភពលោក តួកគី Turkey មានយោធាខ្លាំងបំផុតនៅមជ្ឈិមបូព៌ា ហើយប៉ាគីស្ថាន Pakistan គឺជាប្រទេសដ៏មានឥទ្ធិពលមួយជាប្រទេសមូស្លីមតែមួយគត់នៅលើពិភពលោកដែលមានគ្រាប់បែកនុយក្លេអ៊ែរប្រហែល
170 គ្រាប់ ហើយចំនួនប្រជាជនសរុបនៃប្រទេសទាំង3នេះគឺជិត 500 លាននាក់។ អ្វីដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេលអាវីវ (Tel Aviv) ក៏ដកដង្ហើមមិនស្រួលនោះដែរ គឺកិច្ចព្រមព្រៀងនេះបានកើតឡើងជាមួយនឹងសញ្ញាច្បាស់លាស់មួយថា
សហរដ្ឋអាមេរិកលែងជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាននៅក្នុងក្រសែភ្នែករបស់ពិភពអារ៉ាប់ទៀតហើយ
នៅក្នុងវីដេអូនេះ គេហទំព័រមេឃញូស៍ អេស៊ានឹងជំរាបជូន។ ដើម្បីបង្ហាញពីមូលហេតុដែលកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះបានកើតឡើង
យើងត្រូវត្រលប់ទៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2026 វិញ ពីព្រោះអ្វីៗទាំងអស់បានកើតចេញពីការសម្រេចចិត្តតែមួយនៅថ្ងៃនោះ
ថ្ងៃដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានរួមគ្នាបើកការវាយប្រហារលើអ៊ីរ៉ង់ក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថា
Operation Epic Fury មេដឹកនាំកំពូលរបស់អ៊ីរ៉ង់
និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់បានស្លាប់នៅយប់នោះ បើស្តាប់ទៅដូចជាសហរដ្ឋអាមេរិកបានឈ្នះមែនទេ? ប៉ុន្តែសង្គ្រាមមិនបានបញ្ចប់ត្រឹមនោះទេ អ៊ីរ៉ង់បានសងសឹកយ៉ាងខ្លាំងក្លាវិញ
ហើយ7ខែក្រោយមក សង្គ្រាមនៅតែបន្ត តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុត
សេដ្ឋកិច្ចពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ហើយសំខាន់បំផុតសម្ព័ន្ធមិត្តចាស់ៗរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាបានចាប់ផ្តើមសួរថាតើទីក្រុងវ៉ាស៊ីនតោននៅតែអាចការពារពួកគេបានដែរឬទេ
ហើយការសងសឹករបស់អ៊ីរ៉ង់គឺមានសារៈសំខាន់ ពីព្រោះពួកគេបានបិទច្រកសមុទ្រហ័រមូស Strait
of Hormuz ដែលជាផ្លូវទឹកតូចចង្អៀតរវាងអ៊ីរ៉ង់ និងអូម៉ង់ ដែលមានទទឹងត្រឹមតែ
38 គីឡូម៉ែត្រនៅចំណុចតូចចង្អៀតបំផុត
ប៉ុន្តែជារៀងរាល់ថ្ងៃ ប្រេងប្រហែល 20 លានបារ៉ែលបានឆ្លងកាត់ច្រកសមុទ្រនេះ ដែលតំណាងឱ្យ
20% នៃការនាំចេញប្រេងសរុបរបស់ពិភពលោក
តម្លៃប្រេង range
cruis ដែលជាតម្លៃស្តង់ដារសម្រាប់ប្រេងឆៅសកល បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺ
126 ដុល្លារក្នុងមួយបារ៉ែលនៅដើមខែមីនា ឆ្នាំ 2026។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលជាអង្គការអន្តរជាតិមួយដែលតាមដានស្ថានភាពថាមពលសកល
បានប្រកាសយ៉ាងច្បាស់ថា នេះគឺជាការរំខានដ៏ធំបំផុតចំពោះការផ្គត់ផ្គង់ប្រេងក្នុងប្រវត្តិសាស្ត្រទីផ្សារប្រេងសកល
ទោះធ្លាប់មានវិបត្តិប្រេងឆ្នាំ 1973 នៅពេលដែលប្រទេសអារ៉ាប់បានធ្វើពហិការសហរដ្ឋអាមេរិក
ឬវិបត្តិឆ្នាំ 1979 ក្នុងអំឡុងពេលបដិវត្តន៍អ៊ីរ៉ង់ ឬសង្គ្រាមឈូងសមុទ្រឆ្នាំ
1990 មិនដែលធ្ងន់ធ្ងរដូចពេលនេះទេ ហើយអ៊ីរ៉ង់មិនត្រឹមតែបិទខ្សែផ្គត់ផ្គង់ប្រេងតាមច្រកសមុទ្រហ័រមូស នោះទេ តែក្រុមប្រដាប់អាវុធដែលខ្លួនគាំទ្រនៅក្នុងប្រទេសយេម៉ែន
អ៊ីរ៉ាក់ និងលីបង់ — អ្នកវិភាគដែលត្រូវបានគេស្គាល់ជារួមថាជាប្រូកស៊ីproxy បានវាយប្រហារអារ៉ាប៊ីសាអូឌីតម្តងហើយម្តងទៀត
រោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីតត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល
ហើយនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតដែលព្យាយាមនាំចេញប្រេងតាមរយៈផ្លូវទឹកផ្សេងពីនេះក៏នៅតែត្រូវវាយប្រហារដែរ។
ស្ថានភាពរបស់អារ៉ាប៊ីសាអូឌីតនៅពេលនោះគឺធ្ងន់ធ្ងរណាស់ ហើយនោះជាចំណុចដែលអារ៉ាប៊ីសាអូឌីតបានដឹងថាសហរដ្ឋអាមេរិក
ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ពួកគេអស់រយៈពេលជាច្រើនទសវត្សរ៍ លែងអាចការពារពួកគេបានគ្រប់គ្រាន់ទៀតហើយ
ដោយសហរដ្ឋអាមេរិកខ្លួនឯងកំពុងតស៊ូដើម្បីបញ្ឈប់អ៊ីរ៉ង់មិនបានជោគជ័យផង ដូច្នេះតើមានកំលាំងអ្វីដើម្បីការពារអារ៉ាប៊ីសាអូឌីតបាន? នៅទីបំផុត mbs ឬព្រះអង្គម្ចាស់ Mohammed bin Salman ព្រះអង្គម្ចាស់រាជទាយាទ និងជាមេដឹកនាំរបស់អារ៉ាប៊ីសាអូឌីត
បានសម្រេចចិត្តចាត់វិធានការក្នុងករណីនោះ ក្តារអុករបស់ MBS មិនមែនទើបតែចាប់ផ្តើមទេ ពីព្រោះគ្រឹះត្រូវបានរៀបចំតាំងពីមុនសង្គ្រាមមកម្លេះ។
ត្រលប់ទៅថ្ងៃទី 17 ខែសីហា ឆ្នាំ 2025 អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថានបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិទ្វេភាគី
ដែលត្រូវបានគេស្គាល់ថាជា " sticky defense
agreement" នៅព្រះរាជវាំង អាល់-យ៉ាម៉ាម៉ា Al-Yamamah
ក្នុងទីក្រុងរីយ៉ាត Riyadh កិច្ចព្រមព្រៀងនេះ
ដែលចុះហត្ថលេខាដោយ MBS និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន
ឆេបាហ្ស សារីហ្វ Sheitas Sharif បានបង្កើតការពិភាក្សាជាច្រើននៅក្នុងរង្វង់យុទ្ធសាស្ត្រ
រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថានបានបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់ប៉ាគីស្ថាននឹងមានសម្រាប់អារ៉ាប៊ីសាអូឌីតប្រសិនបើចាំបាច់
តែក្រោយមកអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់យ៉ាងឆាប់រហ័សថាកិច្ចព្រមព្រៀងនេះមិនបានគ្របដណ្តប់ជាផ្លូវការលើអាវុធនុយក្លេអ៊ែរក៏ដោយ
តែសញ្ញានេះច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នាបានស្តាប់លឺ។ បន្ទាប់ពីមានជម្លោះអ៊ីរ៉ង់បានចាប់ផ្តើម
ហើយអារ៉ាប៊ីសាអូឌីតត្រូវបានវាយប្រហារម្តងហើយម្តងទៀត MBS បានសម្រេចចិត្តពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងទ្វេភាគីសាអូឌីត-ប៉ាគីទៅជាកិច្ចព្រមព្រៀងត្រីភាគី ទាញប្រទេសទួរគីមកចូលរួម ប្រធានាធិបតី រ៉េសេប តាយយីប អ៊ែរដូហ្គាន Recep Tayyip Erdoğan បានហោះហើរដោយផ្ទាល់ដើម្បីជួបជាមួយ
MBS និងនាយករដ្ឋមន្ត្រី ឆេបាហ្ស សារីហ្វ Shehbaz
Sharif ហើយមេដឹកនាំទាំង3បានអង្គុយនៅទីក្រុងមេកានៅថ្ងៃទី
7 ខែសីហា ឆ្នាំ 2026 ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នាក្នុងទីក្រុងម៉ាកាស
រូបភាពនៃព្រឹត្តិការណ៍នេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។
មេដឹកនាំនៃប្រទេសទាំង3បានធ្វើសូឡាត ជូម៉ា (Salat
al-Jumu'ah)ជាមួយគ្នានៅថ្ងៃសុក្រ នៅក្នុងទីក្រុងស័ក្តិសិទ្ធម៉ាកាស មុនពេលចុះហត្ថលេខាលើសន្ធិសញ្ញា
រូបភាពនោះមានទម្ងន់ជានិមិត្តរូបដ៏ធំធេង ពីព្រោះក្រៅពីការបង្ហាញពីកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រ
ក៏បង្ហាញពីកិច្ចព្រមព្រៀងដែលចងភ្ជាប់គ្នាដោយវប្បធម៌ និងសាសនារួមគ្នាផងដែរ អ្វីដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះរឹងមាំជាងការចុះហត្ថលេខាសាមញ្ញនោះគឺខ្លឹមសារនៃសន្ធិសញ្ញា
ក្រៅពីគោលការណ៍នៃការវាយប្រហារប្រទេសមួយស្មើនឹងការវាយប្រហារប្រទេសទាំងបី កិច្ចព្រមព្រៀងនេះក៏បញ្ជាក់ពីការហ្វឹកហ្វឺនយោធារួមគ្នាក្នុងវិស័យ3ផ្សេងគ្នា ការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍សម្ងាត់ និងការផ្ទេរបច្ចេកវិទ្យាយោធាក្នុងចំណោមប្រទេសទាំង3 មិនមែនគ្រាន់តែជាការចុះហត្ថលេខាលើក្រដាសមួយសន្លឹកហើយយកទៅនោះទេ
តែកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខដែលអាចដំណើរការបានពិតប្រាកដនៅក្នុងសមរភូមិ។
ពេលនេះយើងមកពិនិត្យមើលថាហេតុអ្វីទើបត្រូវយកប្រទេសទួរគី
និងប្រទេសប៉ាគីស្ថាន? ប្រទេសទួរគីមានអំណាចយោធាខ្លាំង កងទ័ពទួរគីត្រូវបានចាត់ទុកថាជាកម្លាំងសំខាន់...
ដោយមានយោធាធំទីពីរនៅក្នុងអង្គការណាតូបន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសទួរគីមានបទពិសោធន៍ប្រយុទ្ធពិតប្រាកដនៅក្នុងសមរភូមិជាច្រើនទាំងក្នុងប្រទេសស៊ីរី
លីប៊ី និងអាមេនី ហើយក៏ផលិតយន្តហោះគ្មានមនុស្សបើកបៃរ៉ាក់តា Bayraktar TB2 ផ្ទាល់ខ្លួនផងដែរ ហើយបានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់នៅក្នុងតំបន់ប្រយុទ្ធជាច្រើន
ប៉ុន្តែអ្វីដែលសំខាន់ជាងអំណាចយោធាគឺថា លោក Erdoğan
បានដើរតួឯករាជ្យពេញមួយអាជីពនយោបាយរបស់គាត់។ នៅពេលដែលតួកគីនៅតែជាសមាជិកណាតូ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ
តែក៏បានទិញប្រព័ន្ធមីស៊ីលពីរុស្ស៊ី មានទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន និងជារឿយៗតែងមានជម្លោះដោយបើកចំហជាមួយសហរដ្ឋអាមេរិក
លោក Erdoğan ដឹងថាអំណាចស្ថិតនៅលើការមិនចងភ្ជាប់ទៅនឹងភាគីណាមួយឡើយ
កិច្ចព្រមព្រៀងនេះបញ្ជាក់ថា តួកគីកំពុងដាក់ខ្លួនជាមហាអំណាចក្នុងតំបន់ពេញលេញ មិនមែនជាអាយ៉ងរបស់លោកខាងលិចនោះទេ។
ហើយអ្វីដែលត្រូវបានគេនិយាយច្រើនបំផុតនៅក្នុងប្រទេសប៉ាគីស្ថានគឺកម្មវិធីនុយក្លេអ៊ែរ
ប៉ាគីស្ថានមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល 170 គ្រាប់ ហើយជាប្រទេសមូស្លីមតែមួយគត់នៅលើពិភពលោកដែលមានអាវុធបែបនេះ
ការចូលរួមរបស់ប៉ាគីស្ថានក្នុងសម្ព័ន្ធភាពការពារជាតិរួមគ្នាជាមួយអារ៉ាប៊ីសាអូឌីត បង្កើតអ្វីដែលអ្នកយុទ្ធសាស្ត្រហៅថា
"nuclear deterrence" សម្រាប់អារ៉ាប៊ីសាអូឌីត
ទោះបីជាកិច្ចព្រមព្រៀងមិនបានលើកឡើងយ៉ាងច្បាស់អំពីអាវុធនុយក្លេអ៊ែរក៏ដោយ ការពិតជាយុទ្ធសាស្ត្រគឺច្បាស់លាស់ដោយមិនចាំបាច់បញ្ជាក់ឡើយ។
អ៊ីរ៉ង់បានចេញមកប្រតិកម្ម ភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងបានចុះហត្ថលេខា
ហើយបានបញ្ជាក់ថា "កិច្ចព្រមព្រៀងក្រដាស" នេះមិនអាចធានាសន្តិសុខសម្រាប់អារ៉ាប៊ីសាអូឌីតបានពិតប្រាកដនោះទេ
ប៉ុន្តែប្រតិកម្មខ្លាំងរបស់អ៊ីរ៉ង់បានបង្ហាញថាពួកគេមិនសប្បាយចិត្តចំពោះកិច្ចព្រមព្រៀងនេះឡើយ
ទីក្រុងម៉ាកាសមិនបានកំណត់ចំពោះតែប្រទេស3នោះទេ ទស្សនាវដ្តី
Foreign Policy ដែលជាទស្សនាវដ្តីវិភាគវិទ្យាសាស្ត្រនយោបាយឈានមុខគេលើពិភពលោក
បានរាយការណ៍នៅក្នុងខែកក្កដា ឆ្នាំ2026 ថាកំពុងមានចរន្តមួយកកើតឡើងដែលគេហៅថា Sunni axis ឬខ្លឹមអំណាចស៊ុននីថ្មី
ដោយមានអារ៉ាប៊ីសាអូឌីតជាមេដឹកនាំ និងកាតា អេហ្ស៊ីប តួកគី និងប៉ាគីស្ថានចូលរួម
របាយការណ៍នេះបានបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត ដឹកនាំដោយ MBS កំពុងជំរុញការបង្កើតក្របខ័ណ្ឌសន្តិសុខថ្មីមួយដែលមិនពឹងផ្អែកលើសហរដ្ឋអាមេរិក
uae ឬអារ៉ាប់រួមអេមីរ៉ាត
មិនទាន់បានចូលរួមជាមួយក្រុមនេះនៅឡើយទេ ដោយសារតែ
uae ជ្រើសរើសភាពជិតស្និទ្ធជាមួយទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាផ្លូវផ្សេងគ្នា
កាសែតឈានមុខគេរបស់អ៊ីស្រាអែល ហាអារ៉េត Haaretz
វិភាគថានេះគឺជាសញ្ញាច្បាស់លាស់បំផុតនៃការធ្លាក់ចុះឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
ទន្ទឹមនឹងនេះ កាសែត អាល់ចាស៊ីរ៉ា Al
Jazeera បានបោះពុម្ពអត្ថបទមួយដែលមានចំណងជើងថា " (American Middle East) " មានន័យថាមជ្ឈិមបូព៌ាក្រោយយុគសហរដ្ឋអាមេរិកកំពុងលេចចេញជារូបរាង
Sunni axis មួយឈុតនេះ បើរាប់បញ្ចូលប្រទេសទាំង5គឺ អារ៉ាប៊ីសាអូឌីត តួកគី ប៉ាគីស្ថាន កាតា និងអេហ្ស៊ីប មានប្រជាជនលើសពី
600 លាននាក់ គ្រប់គ្រងប្រេងភាគច្រើនរបស់ពិភពលោក មានកងទ័ពជាច្រើនដែលរឹងមាំក្នុងការប្រយុទ្ធ
និងត្រូវបានការពារដោយអាវុធនុយក្លេអ៊ែរ ក្រុមនេះមិនអាចអោយមើលរំលងបានទេ។
តើនេះឆ្លុះបញ្ចាំងពីអ្វី? កិច្ចព្រមព្រៀងថ្ងៃទី7 ខែសីហា ឆ្នាំ 2026 នៅទីក្រុងម៉ាកាសនឹងត្រូវបានកត់ត្រានៅក្នុងសៀវភៅប្រវត្តិសាស្ត្រជាចំណុចរបត់ដ៏សំខាន់បំផុតមួយនៅក្នុងសណ្តាប់ធ្នាប់ពិភពលោកសម័យទំនើប
សហរដ្ឋអាមេរិកនៅតែជាមហាអំណាចយោធាខ្លាំងបំផុតនៅលើពិភពលោក ប៉ុន្តែអ្វីដែលខ្លួនកំពុងបាត់បង់គឺការជឿទុកចិត្តពីសម្ព័ន្ធមិត្តរបស់ខ្លួន
ទំនុកចិត្តមិនមែនជាអ្វីដែលអាចទិញបានដោយលុយ ឬអាវុធនោះទេ តែត្រូវបានបង្កើតឡើងដោយសកម្មភាពជាប់លាប់និងប្រើពេលជាច្រើនទសវត្សរ៍
តែអាចបាត់បង់យ៉ាងឆាប់រហ័សដោយការបរាជ័យមួយចំនួន អារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តសំខាន់នៅមជ្ឈិមបូព៌ាអស់រយៈពេល
50 ឆ្នាំ កំពុងស្វែងរកសម្ព័ន្ធមិត្តសន្តិសុខថ្មីដោយខ្លួនឯង សញ្ញានោះខ្លាំងគ្រប់គ្រាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោន
ពិភពលោកកំពុងចូលទៅក្នុងអ្វីដែលអ្នកជំនាញហៅថា multipolar world ដែលតំបន់នីមួយៗកំពុងចាប់ផ្តើមគ្រប់គ្រងខ្លួនឯងដោយមិនពឹងផ្អែកលើមហាអំណាចតែមួយក្រុម។
មជ្ឈិមបូព៌ាកំពុងបង្កើត Sunni axis ថ្មីមួយ ប្រទេសចិន និង BRICS កំពុងកសាងប្រព័ន្ធហិរញ្ញវត្ថុស្របគ្នា
ហើយអឺរ៉ុបកំពុងស្វែងរកឯករាជ្យភាពជាយុទ្ធសាស្ត្រកាន់តែច្រើន ទាំងអស់នេះគឺជា puzzle តែមួយ ហើយកិច្ចព្រមព្រៀងថ្ងៃទី7 ខែសីហា ឆ្នាំ 2026 នៅទីក្រុងម៉ាកាស
គឺជាចំណុចរបត់ដ៏សំខាន់បំផុតមួយនៅក្នុងសណ្តាប់ធ្នាប់ពិភពលោកសម័យទំនើប។
ទស្សនាវីដេអូ ៖https://youtu.be/l1V7YJysXLQ
អត្ថបទនិងសំលង ៖ សេនាមេឃ


