គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

កងពលតូចដឹកជញ្ជូនលេខ៩៩...មិនត្រឹមតែបំពេញភារកិច្ចប្រចាំការនៅសមរភូមិមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រៀមខ្លួនជានិច្ចដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ

 


កងពលតូចដឹកជញ្ជូនលេខ៩៩...មិនត្រឹមតែបំពេញភារកិច្ចប្រចាំការនៅសមរភូមិមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រៀមខ្លួនជានិច្ចដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ។

ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំត្រួតពិនិត្យការត្រៀមរួចជាស្រេចលើមធ្យោបាយដឹកជញ្ជូន គ្រឿងបំពាក់បច្ចេកទេស សម្ភារៈសង្គ្រោះ និងកម្លាំងអន្តរាគមន៍ ដើម្បីធានាថា អង្គភាពអាចឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីកើតមានគ្រោះមហន្តរាយធម្មជាតិ ឬស្ថានភាពអាសន្នផ្សេងៗ។

ទោះបីកងពលតូចដឹកជញ្ជូនលេខ៩៩ កំពុងបំពេញភារកិច្ចដឹកជញ្ជូន និងគាំទ្រកងកម្លាំងប្រចាំការនៅសមរភូមិមុខក៏ដោយ ក៏អង្គភាពនៅតែមិនបំភ្លេចភារកិច្ចដ៏សំខាន់ក្នុងការត្រៀមជួយសង្គ្រោះ និងការពារអាយុជីវិត ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានគូសបញ្ជាក់ថា «ភារកិច្ចរបស់កងទ័ព មិនមែនមានតែការការពារបូរណភាពទឹកដីនៅសមរភូមិមុខប៉ុណ្ណោះទេ ប៉ុន្តែការការពារអាយុជីវិត សុវត្ថិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ក៏ជាកាតព្វកិច្ចដ៏សំខាន់របស់កងទ័ពផងដែរ»

ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ កងពលតូចដឹកជញ្ជូនលេខ៩៩ តែងតែត្រៀមខ្លួនជាស្រេចទាំងកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីបំពេញភារកិច្ចគ្រប់ស្ថានការណ៍ ដោយឈរលើស្មារតី «នៅពេលជាតិ និងប្រជាជនត្រូវការ កងទ័ពត្រូវតែមានវត្តមានជានិច្ច»















Post a Comment (0)
Previous Post Next Post

Social

Nature