ទស្សនាវីដេអូ ៖ https://youtu.be/lM8y_fjyaZM
ល្បែងគេចពីស្លាប់របស់អនុធីនទៅរួចទេ ហេតុអ្វីបានជាអនុទីនត្រូវរំលាយសភាមុនថ្ងៃទី ២៥ ខែសីហា? នាឡិកាដើរលាន់ពេញក្នុងវិមានរដ្ឋាភិបាល រដ្ឋាភិបាលរបស់អនុទីន ឆានវីរៈគុន មិនមែនជារដ្ឋាភិបាលប្រកតីឡើយ រដ្ឋភិបាលនេះបានលេចចេញពីចំណុចសូន្យខាងនយោបាយ រស់រានមានជីវិតតាមរយៈកិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនយោបាយថៃ នោះគឺពឹងគណបក្សប្រជាជនដែលជាគណបក្សប្រឆាំង អោយជួយបោះឆ្នោតឱ្យខ្លួនក្លាយជានាយករដ្ឋមន្ត្រី ជាថ្នូរនឹងការសន្យាច្បាស់លាស់២ចំណុច។ ទីមួយ វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវតែបញ្ចប់នៅចុងឆ្នាំ ២០២៥ ទីពីរ សភាតំណាងរាស្ត្រត្រូវតែរំលាយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ បើគ្មានសំណើដាក់ញត្តិជជែកដេញដោលករណីមិនទុកចិត្តកើតឡើង ប៉ុន្តែឥឡូវនេះគឺជាខែសីហា ឆ្នាំ ២០២៦ ការសន្យាចំណុចទី២ បានហួសពេលជាងកន្លះឆ្នាំទៅហើយ ហើយការសន្យាចំណុចទីមួយនៅមិនទាន់ពេញលេញនៅឡើយ នេះហើយទើបមានពាក្យថា "ការជជែកដេញដោលករណីមិនទុកចិត្ត" បានផ្ទុះឡើងម្តងទៀត ហើយហេតុអ្វីបានជាថ្ងៃទី ២៥ ខែសីហា បានក្លាយជាថ្ងៃផុតកំណត់ចំពោះការស្លាប់រស់របស់រដ្ឋាភិបាលនេះ តើថ្ងៃទី ២៥ ខែសីហា ជាអ្វី? ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ គឺជាថ្ងៃបើកសម័យប្រជុំសាមញ្ញលើកទី ២ នៃសភាតំណាងរាស្ត្រ ស្របតាមពេលវេលាដែលបានកំណត់សម័យប្រជុំនឹងដំណើរការចាប់ពីថ្ងៃទី ២៥ ខែសីហា ដល់ថ្ងៃទី ២២ ខែធ្នូ ដែលពីមុននោះ សភាតំណាងរាស្ត្រមិនបានប្រជុំដូចធម្មតា ហើយនៅពេលដែលសម័យប្រជុំកើតឡើង គណបក្សប្រឆាំងអាចដាក់បញ្ចូលសំណើជជែកពិភាក្សាទូទៅភ្លាមៗ ដើម្បីបោះឆ្នោតលើសំណើមិនទុកចិត្តប្រឆាំងនឹងរដ្ឋមន្ត្រីម្នាក់ៗ ឬគណៈរដ្ឋមន្ត្រីទាំងមូល ដូចក្នុងមាត្រា ១៥១ នៃរដ្ឋធម្មនុញ្ញ នេះគឺជាអន្ទាក់ផ្លូវច្បាប់ដ៏សំខាន់បំផុត ប្រសិនបើញត្តិបោះឆ្នោតលើសេចក្តីមិនទុកចិត្តត្រូវបានអនុម័តបានដាក់ជូនប្រធានសភា ហើយប្រធានសភាតំណាងរាស្ត្រដាក់បញ្ចូលទៅក្នុងរបៀបវារៈ នាយករដ្ឋមន្ត្រីមិនអាចរំលាយសភាតំណាងរាស្ត្របានទេ នាយករដ្ឋមន្ត្រីត្រូវតែនៅក្នុងការជជែកពិភាក្សារហូតត្រូវបានបញ្ចប់រួមទាំងការបោះឆ្នោតមិនទុកចិត្តរួចរាល់ ដូច្នេះសម្រាប់លោក អនុទីន ឆានវីរៈគុល ប្រសិនបើចង់រំលាយសភាគេចខ្លួន ត្រូវតែរំលាយសភាមុនពេលញត្តិនោះទៅដល់ដៃប្រធានសភា នេះមានន័យថា លោកត្រូវតែធ្វើការសម្រេចចិត្តក្នុងរយៈពេលពីរបីថ្ងៃមុនថ្ងៃទី ២៥ ខែសីហា មិនមែនក្រោយថ្ងៃ២៥នោះទេ ហេតុអ្វីគេចខ្លួន? ហេតុអ្វីមិននៅស៊ូតទៅទៀត? មនុស្សជាច្រើនកំពុងឆ្ងល់ថាហេតុអ្វីបានជារដ្ឋាភិបាលដែលតែងតែប្រកាសខ្លួនឯងថាត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការពន្យល់គ្រប់ពេលវេលាស្រាប់តែមកពិចារណារំលាយសភា ចម្លើយស្ថិតនៅក្នុងសំលេងក្នុងសភា និងសេចក្តីថ្លែងការណ៍របស់អ្នកនៅក្នុងរដ្ឋាភិបាលផ្ទាល់ រដ្ឋាភិបាលនេះគឺជារដ្ឋាភិបាលសំលេងភាគតិចតាំងពីដើមមក ថាណាដន ព្រីស្នា ណាន់ថៈគុន (Tharadon Prisnanantakul រដ្ឋមន្ត្រីប្រចាំខុទ្ទកាល័យនាយករដ្ឋមន្ត្រីធ្លាប់បានទទួលស្គាល់លើប្រព័ន្ធផ្សព្វផ្សាយថាឱកាសនៃការឈ្នះការបោះឆ្នោតលើសេចក្តីមិនទុកចិត្តគឺតិចតួចណាស់ ប្រសិនបើការបោះឆ្នោតមិនទុកចិត្តមានសំលេងលើសពី 247 នាយករដ្ឋមន្ត្រីមិនអាចនៅកាន់តំណែងបានទេ ហើយសំលេង 247 មិនមែនជាបញ្ហាចំពោះគណបក្សប្រឆាំងនៅពេលនេះទេ ព្រោះគណបក្សប្រជាជនមានសំឡេងគ្រប់គ្រាន់ដើម្បីដាក់ញត្តិដោយខ្លួនឯង ហើយបើរួមផ្សំជាមួយគណបក្សភឿថៃ និងគណបក្សប្រឆាំងផ្សេងទៀត ពួកគេប្រាកដជាទទួលបានសំឡេងជាងពាក់កណ្តាលនៃសភាតំណាងរាស្ត្រ លើសពីនេះចំណុចដែលកំពុងត្រូវបានជជែកវែកញែកលើសេចក្តីទុកចិត្តគឺធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ចំណុចទីមួយគឺការបរាជ័យក្នុងការអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា បក្សប្រឆាំងនឹងវាយប្រហាររឿងនេះថាជារដ្ឋាភិបាលដែលបានបំពានការសន្យារបស់ខ្លួនចំពោះប្រជាជន ហើយនៅតែកាន់តំណែងលើសពីពេលវេលាដែលបានកំណត់ដោយខុសច្បាប់ ចំណុចទីពីរទាក់ទងនឹងបញ្ហាព្រំដែន និងការអនុវត្តការងាររបស់រដ្ឋាភិបាលកន្លងមក ដែលទទួលបានការរិះគន់យ៉ាងខ្លាំងទាក់ទងនឹងភាពមិនច្បាស់លាស់នៃគោលនយោបាយ។ បញ្ហាទីបីគឺជាបញ្ហាតូចមួយដែលបានក្លាយជាបញ្ហាធំមួយនៅក្នុងអារម្មណ៏របស់ប្រជាជនគឺករណីប្រាក់ជួយសង្គ្រោះគ្រោះមហន្តរាយ ប្រជាជនត្រូវបានជូនដំណឹងថា ពួកគេនឹងទទួលបានប្រាក់ចំនួន ១៥០០ បាត ប៉ុន្តែនៅពេលដែលពួកគេដកប្រាក់ពីម៉ាស៊ីន ATM ពួកបានទទួលបានត្រឹមតែ ១៣០០ បាតប៉ុណ្ណោះ ប្រាក់ដែលនៅសល់ត្រូវបានរដ្ឋាភិបាលបញ្ជាក់ថានឹងបញ្ចូលទៅក្នុងប្រព័ន្ធនៅពេលក្រោយ រឿងនេះបានក្លាយជារូបភាពនៃការចងចាំចំពោះការគ្រប់គ្រងដែលគ្មានវិជ្ជាជីវៈ នៅពេលដែលបញ្ហាទាំងនេះត្រូវបានយកមកជជែកដេញដោលផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍រយៈពេល ៣-៤ ថ្ងៃពេញ ការខូចខាតនយោបាយនឹងធ្ងន់ធ្ងរជាងការរំលាយសភាដោយស្ងាត់ៗ ទី១ហើយអ្វីដែលអាចកើតឡើងគឺដាក់ញត្តិដើមខែសីហា នោះការជជែកដេញដោលនៅពាក់កណ្តាលខែកញ្ញា គណបក្សភឿថៃ និងគណបក្សប្រជាជនបានដាក់ញត្តិរួមគ្នាក្នុងអំឡុងសប្តាហ៍ទីពីរនៃខែសីហា ប្រធានសភាតំណាងរាស្ត្រចំណាយពេលប្រហែល ៧-១០ ថ្ងៃដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ បន្ទាប់មកដាក់បញ្ចូលភ្លាមៗនៅក្នុងរបៀបវារៈនៅពេលបើកសម័យប្រជុំសភានៅថ្ងៃទី ២៥ ខែសីហា ការជជែកដេញដោលនឹងធ្វើឡើងនៅពាក់កណ្តាលខែកញ្ញា ការដាក់ញត្តិជជែកដេញដោលពាក់កណ្តាលខែកញ្ញាគឺជារឿងដែលគណបក្សប្រឆាំងចង់បានបំផុត ព្រោះបានផ្តល់ឱ្យពួកគេនូវវេទិកាពេញលេញសម្រាប់ការជជែកលើសេចក្តីទុកចិត្ត។
សេណារីយ៉ូទី២ ការរំលាយសភាមុនថ្ងៃទី 25 ខែសីហា អនុទីនឆានវីរៈគុន
អាចប្រើប្រាស់អំណាចរដ្ឋធម្មនុញ្ញក្នុងនាមជានាយករដ្ឋមន្ត្រី ប្រកាសរំលាយសភាតំណាងរាស្ត្រមុនពេលគណបក្សប្រឆាំងអាចដាក់ញត្តិ
លទ្ធផលគឺថាគ្មានការជជែកដេញដោលលើសេចក្តីមិនទុកចិត្តកើតឡើងទេ
ហើយរដ្ឋាភិបាលនេះក្លាយជារដ្ឋាភិបាលចាំផ្ទះ នៅបន្តការងាររហូតដល់មានការបោះឆ្នោតឡើងវិញគឺជាមធ្យោបាយមួយដើម្បីដោះស្រាយបញ្ហា
ទោះបីជាត្រូវបានរិះគន់ចំពោះការគេចវេសពីការត្រួតពិនិត្យក៏ដោយ តែបានរក្សាមូលដ្ឋានសំលេងឆ្នោត
និងមុខមាត់របស់គណបក្សភូមិចៃថៃបានល្អជាងការដួលរលំនៅក្នុងសភា។
សេណារីយ៉ូទីបី អូសបន្លាយពេលដើម្បីចរចា មានការប៉ុនប៉ងរបស់អ្នកសម្របសម្រួលក្នុងការចរចាជាមួយគណបក្សប្រឆាំង
មិនអោយដាក់ញត្តិជជែកវែកញែកលើសេចក្តីទុកចិត្ត ជាថ្នូរនឹងការកំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់សម័យប្រជុំសភា
ដូចជានៅខែកញ្ញា ឬខែតុលា តែសេណារីយ៉ូនេះអាចទៅរួចតិចណាស់ពីព្រោះការជឿទុកចិត្តគ្នាទៅវិញទៅមកបានបាត់បង់ចាប់តាំងពីថ្ងៃផុតកំណត់ថ្ងៃទី
31 ខែមករាមកម្លេះ ការបញ្ចប់នៃល្បែងគេចពីស្លាប់នេះមិនមែនថាតើការជជែកដេញដោលមិនទុកចិត្តនឹងកើតឡើងឬអត់នោះទេ
ប៉ុន្តែតើអ្នកណានឹងកំណត់ពេលវេលា ប្រសិនបើលោក Anutin Charnvirakul កំណត់ពេលវេលា គាត់នឹងអំពាវនាវឱ្យរំលាយសភាមុនថ្ងៃទី
25 ខែសីហា ដើម្បីជៀសវាងការត្រួតពិនិត្យនៅក្នុងសភា ប៉ុន្តែប្រសិនបើគណបក្សប្រឆាំងជាអ្នកកំណត់ពេលវេលា
ពួកគេនឹងប្រញាប់ប្រញាល់ដាក់ញត្តិនេះត្រឹមតែប៉ុន្មានថ្ងៃមុនថ្ងៃទី 25 ខែសីហា ដើម្បីចាក់សោររារាំងការរំលាយសភា
និងបង្ខំឱ្យមានការជជែកដេញដោលនៅក្នុងខែកញ្ញា ទោះច្រកមួយណាក៏ដោយថ្ងៃទី 25 ខែសីហាមិនមែនគ្រាន់តែជាថ្ងៃបើកប្រជុំសភានោះទេ
ប៉ុន្តែជាថ្ងៃផុតកំណត់នយោបាយដែលបង្ខំឱ្យមេដឹកនាំសម្រេចចិត្តថាតើត្រូវប្រយុទ្ធដល់ទីបញ្ចប់
ឬដកថយ ឬដកឃ្លាទៅរៀបចំខ្លួនឡើងវិញភាពតានតឹងក្នុងប៉ុន្មានថ្ងៃខាងមុខនេះនឹងកំណត់ពីរបៀបដែលនយោបាយស្លាប់រស់របស់ប្រទេសថៃតើនឹងឆ្ពោះទៅរកការបោះឆ្នោតដោយរបៀបណា?


