ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអាទិត្យទី 5 ខែកក្កដា ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងអាវុធរបស់នាវាពិឃាតxAgxn Kangon ទម្ងន់ 5,000 តោន រួមទាំងការសាកល្បងមីស៊ីលបញ្ជា និង "វិធីសាស្ត្រសង្គ្រាមអេឡិចត្រូនិក"។នាវាពិឃាតនេះគឺជានាវាដែលធ្លាប់បានលិចក្នុងពិធីរុញនាវាទៅលើទឹកកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានជួសជុលនៅពេលក្រោយរួចរាល់ហើយ។
បន្ទាប់ពីការសាកល្បងអាវុធថ្ងៃសុក្រ (3) គីម ជុងអ៊ុន
"បានបញ្ជាឱ្យការធ្វើត្រួតពិនិត្យនាវាពិឃាតអោយបានម៉ត់ចត់ដោយមានការទទួលខុសត្រូវ
ហើយត្រូវឱ្យដំណើរការទៅក្នុងកងទ័ពជើងទឹកក្នុងរយៈពេលពីរខែ" នេះបើយោងតាម KCNA។
បន្ថែមពីលើការបញ្ជាក់ពីតម្រូវការក្នុងការពង្រឹង
"ឧបករណ៍ទប់ស្កាត់សង្គ្រាម" របស់ប្រទេស លោកគីម ជុងអ៊ុន ក៏បានសន្យាថានឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងក្នុងការសម្រេចអោយបាន
"អំណាចដាច់ខាត" នេះបើយោងតាម KCNA។
នាវា Kangkon បានជួបប្រទះគ្រោះថ្នាក់កាលពីខែឧសភាឆ្នាំមុន បានក្រឡាប់ដោយផ្នែកខ្លះបន្ទាប់ពីផ្អៀងចូលទៅក្នុងទឹកក្នុងអំឡុងពេលរុញនាវាទៅលើទឹក
ដែលហេតុការណ៍នេះនៅចំពោះមុខមេដឹកនាំគីម។
លោកគីមបានស្តីបន្ទោសហេតុការណ៏នេះថាជា "ការធ្វេសប្រហែសធ្ងន់ធ្ងរ"
និង "ការមិនទទួលខុសត្រូវ" ដោយបញ្ជាឱ្យកាត់ទោសអ្នកដែលពាក់ព័ន្ធ។
អ្នកវិភាគនិយាយថា បញ្ជារបស់លោកគីមឱ្យដាក់ឱ្យដំណើរការនាវាចម្បាំងក្នុងរយៈពេលពីរខែអាចទាក់ទងនឹងខួបនយោបាយដ៏សំខាន់មួយ។
"ដោយពិចារណាលើប្រតិទិននយោបាយរបស់កូរ៉េខាងជើង
សេណារីយ៉ូដែលទំនងបំផុតគឺនាវាចម្បាំងនេះនឹងត្រូវបានដាក់ឱ្យដំណើរការនៅខួបលើកទី 78 នៃការបង្កើតប្រទេសនៅថ្ងៃទី
9 ខែកញ្ញា"លោកហុងមីនមកពីវិទ្យាស្ថានបង្រួបបង្រួមកូរ៉េនៅទីក្រុងសេអ៊ូលបានប្រាប់
AFP ។
លោកបានបន្ថែមថា នៅពេលដែលដាក់ឱ្យដំណើរការ នាវាចម្បាំងនេះទំនងជានឹងប្រតិបត្តិការនៅឆ្នេរសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ
ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបច្ចុប្បន្នទំនងជាកំពុងផ្តោតលើការអភិវឌ្ឍជំនាញក្នុងប្រតិបត្តិការឆ្នេរសមុទ្រដែលមានហានិភ័យទាប។
ប្រភព៖ AFP

