កីឡាករ Folarin Balogun មកពីសហរដ្ឋអាមេរិក អបអរសាទរគ្រាប់បាល់របស់គាត់ក្នុងអំឡុងពេលការប្រកួត FIFA World Cup ឆ្នាំ២០២៦ វគ្គ៣២ក្រុមចុងក្រោយ រវាងសហរដ្ឋអាមេរិក និងក្រុមបូស្នៀ និងហឺហ្សេហ្គោវីណានេះគឺជារឿងមួយក្នុងចំណោមរឿងជាក់លាក់បំផុតនៅក្នុងពិភពបាល់ទាត់
ប្រសិនបើអ្នកទទួលបានកាតក្រហមនៅក្នុងព្រឹត្តិការណ៍ World
Cup អ្នកនឹងទទួលការព្យួរមួយប្រកួតដោយនៃ World
Cup
ដោយស្វ័យប្រវត្តិ។
ការសម្រេចចិត្តផ្អាកលើការដាក់ទោស
Folarin Balogun ខ្សែប្រយុទ្ធនឹងជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេរបស់ក្រុមជម្រើសជាតិអាមេរិក
បានកើតឡើងសំណួរជាច្រើនដែលមិនទាន់មានចម្លើយ Balogun ត្រូវបានបណ្តេញចេញនិងផ្តល់កាតក្រហមក្នុងជ័យជម្នះ
32 ជុំចុងក្រោយទល់នឹងបូស្នៀ
និងហឺហ្សេហ្គោវីណា ប៉ុន្តែគាត់នឹងអាចលេងក្នុងវគ្គ 16 ក្រុមចុងក្រោយទល់នឹងបែលហ្ស៊ិកនៅថ្ងៃចន្ទ គាត់គឺជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេគ្រប់ពេលរបស់សហរដ្ឋអាមេរិកក្នុងការប្រកួតនេះ
ដោយរកបាន 3 គ្រាប់។
ការសម្រេចចិត្តរបស់គណៈកម្មាធិការវិន័យ
FIFA ឆ្នាំ 1962 ពោរពេញដោយការចោទប្រកាន់ពីការជ្រៀតជ្រែកខាងនយោបាយ។ដោយសារតែទំនាក់ទំនងជិតស្និទ្ធយូរអង្វែងរវាងសេតវិមាន
និង FIFA ការសម្រេចចិត្តនេះអំណោយផលដល់សហម្ចាស់ផ្ទះគឺមិនធម្មតា
និងតែងតែត្រូវបានតាំងជាសំណួរខាន។
CBS News ដែលជាដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់
BBC នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការសម្រេចចិត្តពិនិត្យឡើងវិញនូវការព្យួរដោយស្វ័យប្រវត្តិរបស់
Balogun បានកើតឡើងបន្ទាប់ពីប្រធានាធិបតី Donald Trump បានទូរស័ព្ទទៅប្រធាន FIFA លោក Gianni Infantino កាលពីថ្ងៃព្រហស្បតិ៍ ហើយបានពិភាក្សាអំពីការព្យួរនេះ ប្រភពមួយដែលស្និទ្ធនឹងការសន្ទនាបានបព្ជាក់ដល់
CBS News។
តើនេះនឹងកំណត់បទដ្ឋានថ្មីនៅក្នុងពិភពបាល់ទាត់ឫទេ?
ហេតុអ្វីបានជា Balogun ត្រូវបានលើកលែងពិការដាក់ពិន័យ
ប៉ុន្តែកីឡាករ 11 នាក់ផ្សេងទៀតដែលបានទទួលកាតក្រហមនៅក្នុងព្រឹត្តិការណ៍
World Cup នេះត្រូវបណ្តេញចេញពីទីលានប្រកួតហើយតើអាចត្រូវបានព្យួរដែរឬទេ?
តើការផ្លាស់ប្តូរនេះនឹងនាំឱ្យមានការប្តឹងឧទ្ធរណ៍បន្ថែមទៀតនៅក្នុងពិភពបាល់ទាត់ដើម្បីកាត់បន្ថយការព្យួរដែរទេ
ទោះបីជាការផ្តល់កាតក្រហមត្រឹមត្រូវតាមច្បាប់ក៏ដោយ?
ពីពេលនេះយើងវិភាគការសម្រេចចិត្ត
អ្វីដែលយើងដឹង និងផលប៉ះពាល់ដែលអាចកើតមាន
សំណួរសំខាន់មួយដែលមនុស្សជាច្រើនកំពុងសួរពេលនេះគឺ
ហេតុអ្វីបានទៅជាដូច្នេះ?
យោងតាមបទប្បញ្ញត្តិវិន័យរបស់
FIFA Balogun គួរតែត្រូវបានដាក់ទោស "យ៉ាងហោចណាស់2ប្រកួតចំពោះកំហុសធ្ងន់ធ្ងរ"។តាមពិតទៅ
ច្បាប់ World Cup មិនអនុញ្ញាតឱ្យប្តឹងឧទ្ធរណ៍កាតក្រហមទេ សេចក្តីថ្លែងការណ៍របស់
FIFA មិនបានផ្តល់ហេតុផល ឬការពន្យល់សម្រាប់ការព្យួរការព្យួរទោសរបស់
Balogun ទេ ដោយលើកឡើងតែ "មាត្រា 27
នៃវិន័យរបស់ FIFA"។
មាត្រាទី27 អនុញ្ញាតឱ្យ FIFA "ផ្អាកការអនុវត្តវិធានការដាក់វិន័យទាំងអស់
ឬផ្នែកខ្លះ"។
នេះគឺជាច្បាប់ទូលំទូលាយមួយដែលអនុញ្ញាតឱ្យ
FIFA ធ្វើការសម្រេចចិត្តណាមួយដែលខ្លួនចង់បានដោយមិនចាំបាច់ប្រកាន់ខ្ជាប់នូវលក្ខណៈវិនិច្ឆ័យផ្សេងទៀត។
ទោះជាយ៉ាងណាក៏ដោយ មាត្រា
27 មិនដែលយកប្រើប្រាស់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកពីមុនមកទេ។ លើសពីនេះ
ការព្យួរទោសរបស់ Balogun គឺគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះ មិនមែន2ប្រកួតទេ
តាមបទប្បញ្ញត្តិវិន័យនៅតែមិនទាន់មានការពន្យល់សម្រាប់រឿងនេះនៅឡើយ។
យោងតាមបទប្បញ្ញត្តិវិន័យរបស់
FIFA Ronaldo គួរតែត្រូវបានហាមឃាត់មិនឱ្យចូលលេង3ប្រកួត
ចំពោះការប្រើកែងដៃលើតារាឆ្នើម O'Shea ក្នុងការប្រកួតជម្រុះ 2-0
របស់ព័រទុយហ្គាល់ ទល់នឹងសាធារណរដ្ឋអៀរឡង់ កាលពីខែវិច្ឆិកាកន្លងមក។
គាត់ត្រូវបានហាមឃាត់មិនឱ្យចូលលេងមួយប្រកួតរួចហើយ
ក្នុងការប្រកួតជម្រុះចុងក្រោយទល់នឹងអាមេនី ប៉ុន្តែបានព្យួរ2ប្រកួតដែលនៅសល់។ទោះជាយ៉ាងណាក៏ដោយ កាតក្រហមរបស់
Ronaldo ត្រូវបានផ្តល់នៅក្នុងវគ្គជម្រុះ មិនមែននៅក្នុងព្រឹត្តិការណ៍
World Cup ទេ។
មានករណីជាច្រើនដែលកីឡាករបានទទួលការលើកលែងទោសមុនការប្រកួត
មិនមែនគ្រាន់តែ Ronaldo នោះទេ។ មានច្រើនករណីដែលកីឡាករដូចជា
Laurent Koscielny របស់បារាំងក្នុងឆ្នាំ 2014
ឬ Moises Caicedo របស់អេក្វាឌ័រ និង Nicolas Otamendi របស់អាហ្សង់ទីន មុនព្រឹត្តិការណ៍ World Cup លើកនេះ។
យ៉ាងហោចណាស់ក្នុងករណីរបស់
Ronaldo មានហេតុផលសមស្របមួយចំនួន ដោយ FIFA បានបញ្ជាក់ថាពួកគេបានពិចារណាលើការពិតដែលថា...
"គាត់មិនដែលបានទទួលកាតក្រហមឡើយក្នុងការចូលប្រកួតជម្រើសជាតចំនួន 225
លើកផ្សេងទៀតរបស់គាត់"។
ប៉ុន្តែចំពោះ Balogun យើងមិនបានទទួលហេតុផលដូចនោះទេ។
ហេតុអ្វីបានជាករណីនេះត្រូវបានចាត់ទុកថាពិសេស? តើកត្តាអ្វីខ្លះត្រូវបានយកមកពិចារណា? តើអ្នកណាជាអ្នកធ្វើការសម្រេចចិត្ត?
BBC Sport ត្រូវបានគេជូនដំណឹងថា
មិនមានការចង្អុលបង្ហាញថាអាជ្ញាកណ្តាលដែលបានស្នើសុំឱ្យមានការលុបចោលការដាក់ទោស ឬក៏មិនបានអនុវត្តតាមនីតិវិធីអាជ្ញាកណ្តាលយ៉ាងណានោះឡើយ។
សហរដ្ឋអាមេរិកមានសិទ្ធិស្នើសុំឱ្យ
FIFA បង្ហាញព័ត៌មាន ប៉ុន្តែបែលហ្ស៊ិកមិនមានសិទ្ធនោះទេ
លោក Micah Richards អ្នកវិភាគកីឡា BBC និងជាអតីតខ្សែការពារអង់គ្លេស បាននិយាយថាវាគួរឱ្យអស់សំណើចណាស់។លោកបាននិយាយថា "ការព្យួរការប្រកួតត្រឹមតែមួយឆ្នាំសោះធ្វើឱ្យការប្រកួតនេះក្លាយជារឿងគួរឱ្យអស់សំណើច"។
"វាដូចជាការធ្វើដើម្បីរក្សាកីឡាករលំដាប់កំពូលអោយនៅក្នុងការប្រកួតនេះ
តើរឿងបែបនេះអាចកើតឡើងដោយរបៀបណា? FIFA គួរតែដោះស្រាយរឿងនេះឱ្យប្រសើរឡើង"
"វាធ្វើឱ្យប៉ះពាល់អារម្មណ៏មនុស្សជាច្រើន"។
ជាការពិតណាស់ បែលហ្ស៊ិកមានការខឹងសម្បារយ៉ាងខ្លាំងចំពោះរឿងនេះ
ដោយបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយនិយាយថាពួកគេ "មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង"
ដែល Balogun ត្រូវបានអនុញ្ញាតឱ្យចូលប្រកួតវិញ។
ហើយបានបញ្ជាក់យ៉ាងតឹងរឹងថាការសម្រេចចិត្តនេះរំលោភលើបទប្បញ្ញត្តិនៃការប្រកួត
ដែលចែងយ៉ាងច្បាស់ថាកីឡាករ "នឹងត្រូវហាមឃាត់ដោយស្វ័យប្រវត្តិពីការប្រកួតវគ្គបន្ទាប់ក្នុងក្រុម"។
សរុបមកពួកគេនិយាយថា FIFA កំពុងប្រើប្រាស់វិធានការវិន័យផ្ទាល់ខ្លួនដើម្បីបដិសេធបទប្បញ្ញត្តិនៃការប្រកួត។
លោក Rudi Garcia ប្រធានគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក
បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "ខ្ញុំមិនដឹងថាថ្ងៃទី 5
ខែកក្កដានៅក្នុងព្រឹត្តិការណ៍ World
Cup នេះនឹងក្លាយជាថ្ងៃទី
1 ខែមេសាឫទេ? ហើយនោះជាថ្ងៃកុហកពិភពលោក
ឫជាថ្ងៃមេសាល្ងីល្ងើ April Fool's Day"។
"យើងមិនមែនការពារក្រុមជម្រើសជាតិ
ឬសហព័ន្ធបាល់ទាត់អន្តរជាតិទេ យើងកំពុងការពារបាល់ទាត់" ចុះកីឡាករផ្សេងទៀតដែលត្រូវបានបណ្តេញចេញក្នុងការប្រកួតនេះគេគិតយ៉ាងណា?
យើងមើល Assim Madibo របស់ប្រទេសកាតា ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុដ៏អកុសលដែលបណ្តាលឱ្យខ្សែបម្រើ
Ismael Koné របស់ប្រទេសកាណាដាបាក់ជើង។
ជាក់ស្តែងយើងឃើញ Madibo មិនបានទៅប៉ះផង
របួសនេះគឺចៃដន្យ មិនមែនដោយសារតែលក្ខណៈនៃការប៉ះទង្គិចគ្នានោះទេ តែ FIFA បានដាក់ពិន័យ
Madibo ចំនួន5ប្រកួត ដែលជាដាក់ពិន័យច្រើនជាងពិន័យការប្រកួតចំនួន3ប្រកួតចំពោះកំហុសធ្ងន់ធ្ងរ។
តើកាតក្រហមដែលផ្តល់ឱ្យ Balogun ធ្ងន់ធ្ងរពេកទេ? ចម្លើយគឺខ្សែប្រយុទ្ធរូបនេះបានប៉ះទង្គិចជាមួយ
Tariq Muharemovic ហើយបានជាន់កជើងរបស់កីឡាករបូស្នៀដោយអចេតនា។
ការដាក់ពិន័យដែលចាត់ទុកថាធ្ងន់ធ្ងរមិនអាចគិតថាជាការសម្រេចចិត្តខុសឬធ្ងន់ធ្ងរគ្រប់គ្រាន់សម្រាប់
FIFA មកធ្វើអន្តរាគមន៍នោះទេ។
ចាប់ពីពេលនេះតទៅ តើ FIFA គួរលុបចោលការលើកលែងទោសពីការដាក់ពិន័យទាំងអស់ដែលបណ្តាលមកពីសកម្មភាពដោយអចេតនាបន្ទាប់ពីការផ្តល់កាតក្រហមដែរឬទេ?
បណ្តាអ្នកចាត់ការក្រុមត្រូវតែលើកឡើងពីអំណះអំណាងនេះ
ពីព្រោះនៅពេលដែលបទដ្ឋានថ្មីមួយត្រូវបានបង្កើតឡើង អ្វីដែលរំពឹងទុកគឺត្រូវប្រកាន់ខ្ជាប់ជាប្រចាំ។
បញ្ហានៃចេតនាត្រូវបានដកចេញពីច្បាប់កាលពីប៉ុន្មានឆ្នាំមុន
ដោយផ្តោតតែលើផលវិបាកនៃបញ្ហាប្រឈមប៉ុណ្ណោះ។
ការដាក់ពិន័យ Balogun បានបង្កើនការព្រួយបារម្ភបន្ថែមទៀតលើការប្រកួតក្នុងបរទេសបន្ទាប់ពីការដាក់ពិន័យនៃព្រឹត្តិការណ៍
World Cup នេះ។
ការដាក់ពិន័យជាច្រើនលើកច្រើនសារនៃព្រឹត្តិការណ៍
World Cup បានបង្កើតអោយមានការព្រួយបារម្ភដែលមានស្រាប់នៅក្នុងការប្រកួតបាល់ទាត់ក្នុងស្រុក
ហើយករណី Balogun កាន់តែធ្វើឱ្យពួកគេកាន់តែមានកង្វល់ធ្ងន់ធ្ងរឡើង។
គោលការណ៍សំខាន់មួយនៃដំណើរការវិន័យនៃព្រឹត្តិការណ៍
World Cup របស់ FIFA គឺអ្នកមិនអាចប្តឹងឧទ្ធរណ៍បានទេ។ហេតុអ្វីបានជា
FIFA បង្កើតករណីពិសេសលើកលែងការដាក់ទោសចំពោះកីឡាករឆ្នើមម្នាក់មកពីប្រទេសម្ចាស់ផ្ទះ?
កាតក្រហម និងការព្យួរទោសពីការដាក់ពិន័យក្នុងអំឡុងពេលនៃការប្រកួតបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក។
មានការអះអាងនៅសហរដ្ឋអាមេរិកថា
ខ្សែប្រយុទ្ធរូបនេះត្រូវបានដាក់ទណ្ឌកម្មដដែលៗ ដោយខកខានមួយប្រកួត និងស្ទើរតែមួយភាគបីនៃការប្រកួតមួយទៀត
- 27 នាទីចុងក្រោយនៃការប្រកួតជាមួយបូស្នៀ
និងការស្មើជាមួយបែលហ្ស៊ិក - ដែលអ្នករិះគន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានហៅថាអយុត្តិធម៌បំផុត
អ្នកអត្ថាធិប្បាយប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា នេះជាការដាក់ទណ្ឌកម្មអយុត្តិធម៌បំផុត។
ដោយសម្ពាធពីប្រព័ន្ធផ្សព្វផ្សាយ
និងរដ្ឋបាលសហរដ្ឋអាមេរិក ធ្វើឱ្យលោក Marco
Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក «ត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌ដោយកាតក្រហមនោះ» ហើយ
«ដំណើរការប្តឹងឧទ្ធរណ៍គឺចាំបាច់»។
ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់រំពឹងថា
FIFA នឹងចេញករណីលើកលែងពិសេសភ្លាមៗ អនុញ្ញាតឱ្យអតីតខ្សែប្រយុទ្ធក្រុម
Arsenal រូបនេះវិលត្រឡប់មកទីលានប្រកួតវិញនោះទេ។
នៅក្នុងការអនុវត្តជាក់ស្តែង
លោក Balogun បានទទួលការព្យួរបណ្តោះអាសន្ន (sin-bin) ក្នុងការប្រកួតទល់នឹងប្រទេសបូស្នៀ
ហើយអាចវិលត្រឡប់មកទីលានវិញបាន។
ប្រភពព័ត៌មាន CBS បង្ហាញថា
លោក Trump បាននិយាយដោយផ្ទាល់ជាមួយលោក Infantino ក្នុងការសន្ទនាខ្លីមួយ។
ប្រភពមួយបានបង្ហាញថា លោក
Infantino បានជម្រាបប្រធានាធិបតីសហរដ្ឋអាមេរិកថា គណៈកម្មាធិការវិន័យរបស់
FIFA នឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះ។
លើសពីនេះ លោក Andrew Giuliani នាយកប្រតិបត្តិនៃក្រុមការងារ World Cup របស់សេតវិមាន
ក៏បានពិភាក្សាអំពីស្ថានភាពជាមួយលោក Infantino
ផងដែរ ខណៈដែលលោក Howard Lutnik រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានទាក់ទងជាមួយ FIFA ដែរ។
អ្នកនាំពាក្យសេតវិមាន Lutnik និង Giuliani មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី
CBS News ទេ។
កាលពីល្ងាចថ្ងៃអាទិត្យ...
លោក Trump បានបង្ហោះសារមួយនៅលើ Truth Social ដោយថ្លែងអំណរគុណដល់ FIFA ចំពោះ "ការដោះស្រាយភាពអយុត្តិធម៌ដ៏ធំមួយនេះ"។
គណៈកម្មាធិការសីលធម៌របស់
FIFA ត្រូវបានស្នើសុំឱ្យស៊ើបអង្កេតលោក Infantino ដោយចោទប្រកាន់ថាគាត់បានរំលោភលើច្បាប់របស់ស្ថាប័នគ្រប់គ្រងស្តីពីអព្យាក្រឹតភាពនយោបាយទាក់ទងនឹងការផ្តល់រង្វាន់សន្តិភាព
FIFA (Fifa Peace Prize) ដល់លោក Trump កាលពីមុន។
បទប្បញ្ញត្តិរបស់ស្ថាប័នគ្រប់គ្រងសកលហាមឃាត់ការជ្រៀតជ្រែកនយោបាយក្នុងបាល់ទាត់
នៅពេលមានរដ្ឋបាលសហរដ្ឋអាមេរិកមកពាក់ព័ន្ធ
សំណួរជាច្រើនទៀតនឹងកើតឡើងដែលត្រូវតែមានចម្លើយ។
ទោះជាយ៉ាងណាក៏ដោយ ភ្នែកទាំងអស់នឹងផ្តោតលើលោក
Balogun និងក្រុមជម្រើសជាតិសហរដ្ឋអាមេរិកក្នុងការប្រកួតរបស់ពួកគេទល់នឹងប្រទេសបែលហ្ស៊ិកនៅថ្ងៃចន្ទ។



.jpg)
