គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

លោកជំទាវ ចាយ ច័ន្ទរ៉ានី ហ៊ុល សំអុន ដឹកនាំយោធិននារីកងពល ចុះធ្វើម្ហូបអាហារ និងនាំយកអំណោយសប្បុរសធម៌ប្រគល់ជូនកងទ័ពជួរមុខនៅតំបន់មុំបី

 


លោកជំទាវ ចាយ ច័ន្ទរ៉ានី ហ៊ុល សំអុន ដឹកនាំយោធិននារីកងពល ចុះធ្វើម្ហូបអាហារ និងនាំយកអំណោយសប្បុរសធម៌ប្រគល់ជូនកងទ័ពជួរមុខនៅតំបន់មុំបី

​ស្មារតីលះបង់ និងទឹកចិត្តស្រឡាញ់គិតគូររបស់សមរភូមិក្រោយ គឺជាកម្លាំងចិត្ត និងជាបង្អែកដ៏រឹងមាំបំផុតសម្រាប់យុទ្ធជននៅជួរមុខ! ​ស្ដែងចេញពីមនោសញ្ចេតនា និងការយកចិត្តទុកដាក់ដិតដល់ចំពោះសុខទុក្ខ និងជីវភាពរបស់បងប្អូនយោធិនដែលកំពុងឈរជើងបំពេញភារកិច្ចការពារទឹកដី, លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំក្រុមការងារយោធិននារីកងពល ចុះមកកាន់សមរភូមិមុខជាលើកទី១៧ ចុះធ្វើសកម្មភាពមនុស្សធម៌ និងលើកទឹកចិត្តដល់បណ្តាអង្គភាពកងទ័ពឈរជើងនៅសមរភូមិមុខនាតំបន់មុំបី ។

​នៅក្នុងបេសកកម្មនេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ព្រមទាំងយោធិននារីនៃកងពល បានចុះធ្វើម្ហូបអាហារនៅចង្ក្រានស្លដាំដោយផ្ទាល់ដៃ ស្លសម្លក្តៅៗ មានស៊ុប មានខ ក្នុងខ្ទះធំៗ ព្រមទាំងរៀបចំភេសជ្ជៈ និងកាហ្វេយ៉ាងមានអនាម័យ ជូនដល់បងប្អូនយុទ្ធជនជួរមុខយើងបានបរិភោគយ៉ាងឆ្ងាញ់ពិសា និងកក់ក្តៅបំផុត។

ក្នុងឱកាសនោះដែរ លោកជំទាវ ចាយ ច័ន្ទរ៉ានី បាននាំយកអំណោយសប្បុរសធម៌ និងគ្រឿងឧបភោគបរិភោគ រួយមាន៖ ទឹកសុទ្ធ ចំនួន៤០០យួរ, ពងទា ១៧០០គ្រាប់, ផ្អកសាច់ជ្រូក ៤ធុង, ផ្អកចៀន ៤ធុង, ប្រហុកសាច់ជ្រូកក្រសួង ៤ធុង, ខ្ទឹមស ២ការ៉ុង, ប្រហុក២ធុង, ខ្ទឹមក្រហម ១ការ៉ុង, ប្រេងឆា ៣កេស, ស្កសរ២ការ៉ុង, អំបិល ២ការ៉ុង, មីជាតិ៥កេស, ល្ហុងខ្ចី១៧ថង់, ទឹកសុទ្ធគូលែនដបធំ ១៩កេស, ទឹកសុទ្ធប្រូវីដា ដបធំ៣៥កេស, ត្រាវ១ថង់, បារី១២ប៊ីច, តង់ចំនួន១០, តែ២កញ្ចប់, នំកន្ទក់៤កេស, ពងទាកូន១០០គ្រាប់, សាច់ជ្រូក២០៩គីឡូក្រាម, បង្គា២០គីឡូក្រាម និងបន្លែ១តោន ជូនដល់កងពលតូចអន្តរាគមន៍លេខ៩ និងកងតូចអន្តរាគមន៍លេខ១២៨ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតំបន់មុំបី ដើម្បីទ្រទ្រង់ជីវភាព និងហូបចុកប្រចាំថ្ងៃ។

​កាយវិការដ៏ទន់ភ្លន់ តែពេញដោយស្មារតីរឹងមាំរបស់ លោកជំទាវ ចាយ ច័ន្ទរ៉ានី និងយោធិននារីកងពល នាពេលនេះ គឺជាការផ្តល់នូវ «កម្លាំងចិត្តដ៏ធំធេង» និងភាពកក់ក្តៅជា «គ្រួសារកងទ័ពតែមួយ» ធ្វើឱ្យយុទ្ធជនជួរមុខកាន់តែមានស្មារតីមុតមាំក្នុងការបន្តបំពេញភារៈកិច្ចជូនជាតិមាតុភូមិ។

ចុងបញ្ចប់ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវ ចាយ ច័ន្ទរ៉ានី ក៏សូមថ្លែងអំណរគុណដល់សប្បុរសជនរួមមានបងប្អូនអាជីវករផ្សារនាគមាសដែលបានជួយឧបត្ថម្ភបន្លែចំនួន១តោន និងឡានីតកាហ្វេហ្វីន ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន៤០០.០០០៛ ក្នុងសកម្មភាពរៀបចំធ្វើម្ហូបអាហារជូនបងប្អូនវីរៈកងទ័ពជួរមុខ៕




























Post a Comment (0)
Previous Post Next Post

Social

Nature