គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

អវសាននៃAIដែលមានតំលៃថ្លៃ ក្រុមហ៊ុនយក្សភ្លឺភ្នែក ងាមកប្រើ AIរបស់ប្រទេសចិន

 

ត្រលប់ទៅឆ្នាំ 2019 រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចចិត្តងាកទៅរកវិធានការដ៏ខ្លាំងក្លាប្រឆាំងនឹងប្រទេសចិន…

ពួកគេបានដាក់ចូលក្នុងបញ្ជីខ្មៅក្រុមហ៊ុន Huawei 华为ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេរបស់ប្រទេសចិន គោលដៅពេលនោះគឺច្បាស់លាស់ណាស់ដើម្បីច្របាច់កក្រុមហ៊ុនយក្សនេះ មិនអោយដកដង្ហើមនិងបង្ខំឱ្យចុះចាញ់។

 ក្នុងគ្រានោះមនុស្សជាច្រើនបានទស្សន៍ទាយថាក្រុមហ៊ុន Huawei កំពុងជួបបញ្ហាធ្ងន់ធ្ងរ តើស្មាតហ្វូនដែលគ្មានសេវាកម្មលោកខាងលិចអាចរស់រានមានជីវិតដោយរបៀបណា?

ប៉ុន្តែពេលវេលាបានបង្ហាញថាអាមេរិកមើលស្រាលចំពោះភាពរឹងរូសរបស់ចិនជ្រុលពេកហើយ

ក្រុមហ៊ុន Huawei មិនត្រឹមតែនៅរស់រានមានជីវិតប៉ុណ្ណោះទេ ថែមទាំងបានងើបឡើងវិញជាមួយនឹងកម្លាំងដ៏ខ្លាំងក្លាថែមទៀត ពួកគេបានបង្កើតប្រព័ន្ធដំណើរការផ្ទាល់ខ្លួន បានបង្កើតប្រព័ន្ធប្រតិបត្តិការថ្មី និងបង្កើតប្រព័ន្ធអេកូឡូស៊ី AI ផ្ទាល់ខ្លួនទាំងអស់។


រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនបានពង្រីកសេវាកម្មរបស់ខ្លួនដល់ជាង  170 ប្រទេស និងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ជាង 3 ពាន់លាននាក់នៅទូទាំងពិភពលោក។

សាកស្រមៃមើលការត្រូវបានកាត់ផ្តាច់ទាំងស្រុងពីបច្ចេកវិទ្យាលោកខាងលិច…បានក្លាយជាកាតាលីករដែលធ្វើឱ្យប្រទេសចិនដឹងថាពួកគេមិនអាចពឹងច្រមុះអ្នកដទៃដើម្បីដកដង្ហើមបានទៀតហើយ ការពឹងផ្អែកលើខ្លួនឯងទាំងស្រុង100%បានចាប់ផ្តើមចាប់ពីថ្ងៃនោះមក។

 បន្ទាប់មកនៅឆ្នាំ 2022 រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចចិត្តបង្កើនការហាមឃាត់ម្តងទៀត លើកនេះបានកំណត់គោលដៅហាមឃាត់លើការនាំចេញមីក្រូឈីប AI ទំនើបបំផុតរបស់ Nvidia ទៅកាន់ប្រទេសចិន។ពួកគេសង្ឃឹមថានេះនឹងក្លាយជាការវាយបកដ៏ខ្លាំងក្លាដែលផ្តល់ឱ្យអាមេរិកនូវជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការប្រកួតប្រជែង AI...

ប៉ុន្តែគ្រាន់តែរយៈពេល2ឆ្នាំក្រោយ អ្នកអភិវឌ្ឍន៍ចិនបានធ្វើអោយ Silicon Valley ស្រឡាំងកាំង

នៅពេលដែលពួកគេបានដាក់ឱ្យដំណើរការ DeepSeek ដែលជាគំរូភាសាដ៏ស៊ីជម្រៅ និងឆ្លាតវៃយ៉ាងខ្លាំង ដែលក៏ជាប្រភពបើកចំហដែលអាចរកបានដោយឥតគិតថ្លៃទៀតផង។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ តម្លៃនៃអភិវឌ្ឍន៍គំរោងនេះគឺត្រឹមតែ 1/20 នៃអ្វីដែល OpenAI ចំណាយ ហើយលទ្ធផលគឺអាចប្រៀបធៀបបានក្នុងគុណភាពដូចគ្នា...

ហើយថ្មីៗនេះ ក្នុងឆ្នាំ 2026 យើងកំពុងឃើញភាពឈានមុខជាប្រវត្តិសាស្ត្រមួយទៀតពីប្រទេសចិនវាគឺជាការលេចចេញនូវ Lion Shine ដែលជាកុំព្យូទ័រទំនើបរបស់ចិនសុទ្ធសាធ។

វាទើបតែលេចរូបរាងឡើងដល់កម្រិតក្លាយជាកុំព្យូទ័រលឿនបំផុតរបស់ពិភពលោក វ៉ាដាច់សហរដ្ឋអាមេរិកជាលើកដំបូងចាប់តាំងពីឆ្នាំ 2017

ភាពអស្ចារ្យមិនត្រឹមតែស្ថិតនៅក្នុងល្បឿនរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងវិធីសាស្រ្តក្នុងការបង្កើត...ប្រទេសចិនបានជៀសចេញពីទណ្ឌកម្មរបស់អាមេរិកដោយជោគជ័យ។

ពួកគេបានបង្កើតកុំព្យូទ័រទំនើបលំដាប់ពិភពលោកនេះដោយប្រើមីក្រូឈីបដែលផលិតដោយខ្លួនឯងក្នុងស្រុកទាំងស្រុង រួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាចិនដែលមានកម្មសិទ្ធិ ដោយគ្មានឥទ្ធិពលរបស់លោកខាងលិច នេះគឺជាសញ្ញារោទិ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបង្ហាញថាអនាគតនៃការប្រកួតប្រជែង AI កំពុងត្រូវបានផ្លាស់ប្តូរជារៀងរហូត…

 យើងសាកពិនិត្យមើលចំណុចរបត់សំខាន់ៗមួយចំនួននៅក្នុងពិភពជំនួញពិតប្រាកដ

ក្រុមហ៊ុនសកលមួយដូចជា Coinbase ដែលជាវេទិការូបិយប័ណ្ណគ្រីបតូឈានមុខគេមួយរបស់ពិភពលោកថ្មីៗនេះបានធ្វើការសម្រេចចិត្តដ៏សំខាន់មួយដើម្បីបោះបង់ចោល OpenAI ហើយប្តូរទៅប្រើវេទិកា AI របស់ចិនដូចជា Zhipu និង DeepSeek ជំនួសវិញ ហេតុផលក្នុងការសម្រេចចិត្តនេះគឺជាមូលដ្ឋានគ្រឹះ និងជាមូលដ្ឋានដ៏អស្ចារ្យសម្រាប់ពិភពជំនួញ ទាំងអស់គឺព្រោះតែលុយ…វេទិកា AI របស់ចិនមានភាពវៃឆ្លាតដូចអាមេរិកដែរ ប៉ុន្តែតម្លៃគឺខុសគ្នាឆ្ងាយដូចមេឃនិងដី។

មានទិន្នន័យបង្ហាញថានៅពេលដែល Coinbase ប្រើប្រាស់ AI របស់អាមេរិកសម្រាប់កិច្ចការមួយ

វិក្កយបត្របានកើនឡើងដល់ 4,811 ដុល្លារ…ប៉ុន្តែនៅពេលដែលពួកគេប្តូរទៅដំណើរការកិច្ចការដូចគ្នាដោយប្រើ Zhipu របស់ចិនតម្លៃបានធ្លាក់ចុះមកត្រឹម 544 ដុល្លារប៉ុណ្ណោះ។

ថោកជាងស្ទើរតែ9ដង ខណៈពេលដែលផ្តល់លទ្ធផលដែលមានគុណភាពល្អដូចគ្នា តើស្ថាប័នណាដែលមិនទទួលយករឿងបែបនេះ…?

ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗដូចជា CNBC ថែមទាំងបានព្រមានដោយផ្ទាល់ដល់វិនិយោគិនអាមេរិកអំពីរឿងនេះ ពួកគេនិយាយថាពពុះសាប៊ូ AI របស់អាមេរិកជិតផ្ទុះហើយ។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា វេទិកាចុងក្រោយ​របស់ Zhipu គឺ GLM 5.2 កំពុង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​នេះ​រង្គោះរង្គើ បាន​ធ្វើអោយរំលងមុខមាត់របស់វេទិកា​open source ​ផ្សេង​ទៀត​ឆ្ងាយ​ណាស់…

ភាពរឹងមាំ​របស់ GLM 5.2 ស្ថិត​នៅ​លើ​សមត្ថភាព​របស់​វា​ក្នុង​ការ​ធ្វើការ​ដោយ​ឯករាជ្យ ឬ​ហៅថាAgentic។ក្នុង​ការ​ធ្វើ​តេស្ត​ស្តង់ដារ​ក្នុង​វិស័យ​នេះ វេទិកាចិន​ទទួល​បាន​ពិន្ទុ​ទាប​ជាង​វេទិកា​លោកខាងលិច​ត្រឹមតែ 1 ភាគរយ​ប៉ុណ្ណោះ ប្រសិទ្ធភាពខុសគ្នា1%​ ប៉ុន្តែតំលៃ​ថោក​ជាង​5ដង – ទោះអ្នកណា​ក៏​ត្រូវគិតដែរ…ក្នុង​សម័យកាល​នេះ ក្រុមហ៊ុន​ទាំងអស់​កំពុងឈឺក្បាល​ជាមួយ​នឹង​ថវិកា AI ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស ហើយបើមាន​ជម្រើស​​មាន​ឥទ្ធិពលការងារ​ស្មើគ្នា ប៉ុន្តែ​មាន​តម្លៃ​សមរម្យ​ជាង​មុន ក្រុមហ៊ុន​ធំៗ​លែង​អាច​មិន​អាចព្រងើយកន្តើយបាន​ទៀត​ហើយ។

បច្ចុប្បន្ន ស្ថិតិ​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​បង្ហាញ​ថា ក្រុមហ៊ុន ស្ថាប័ន​ធំៗ​ជាង 45 ភាគរយកំពុង​ចំណាយ​ប្រាក់​ជាង 100,000 ដុល្លារ​អាមេរិក​ក្នុង​មួយខែ​លើ​សេវាកម្ម AI…

ហើយ​ក្រុមហ៊ុន​ទាំងអស់នេះ​អាច say goodbye វេទិកាAI​អាមេរិក​ពេលណា​ក៏បាន នៅពេល​ដែល​ដល់ពេលប្រជុំ​ពិនិត្យ​ឡើងវិញ​នូវ​ថវិកា​រ​ប្រចាំ​ត្រីមាស​បន្ទាប់។

​ស្ថានភាព​ដែល​អាមេរិក​កំពុង​ព្យាយាម​រឹតត្បិត​បច្ចេកវិទ្យា​ចិនបច្ចុប្បន្ននេះ​ ធ្វើអោយលេចចេញរូបភាពការចងចាំឡើងវិញអំពីសង្គ្រាមពាណិជ្ជកម្មក្នុងសម័យលោក ដូណាល់ ត្រាំ…

នៅពេលនោះ លោក ត្រាំ បានសម្រេចចិត្តកំណត់គោលដៅសេដ្ឋកិច្ចចិនដោយដាក់ពន្ធនាំចូលខ្ពស់កប់ពពក ពេលខ្លះតួលេខបានកើនឡើងដល់ 145% នៅពីក្រោយគោលនយោបាយនោះមើលទៅហាក់ដូចជាសាមញ្ញណាស់ ដោយលោកជឿជាក់ថា ប្រសិនបើពន្ធនាំចូលពីប្រទេសចិនខ្ពស់ពេក ក្រុមហ៊ុនអាមេរិកនឹងមិនអាចទ្រាំទ្រនឹងការចំណាយបានទេ…ហើយនឹងត្រូវប្រញាប់ប្រញាល់ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេត្រឡប់មកអាមេរិកវិញ ដោយសង្ឃឹមថានឹងបង្កើតការងារថ្មីរាប់លាននាក់ដើម្បីជួយជនជាតិអាមេរិកឱ្យរីកចម្រើនជាងមុន។ ប៉ុន្តែពិភពនៃអាជីវកម្មអន្តរជាតិគឺស្មុគស្មាញជាងការគូរបន្ទាត់នៅលើផែនទី ក្រុមហ៊ុនកំរិតសកលអាមេរិកដូចជា Apple និង Nike បានជាប់ពាក់ព័ន្ធជាមួយខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ គ្រឹះមួយនេះត្រូវបានចាក់ឫសយ៉ាងជ្រៅពេកមិនអាចដកចេញបានដោយងាយស្រួលឡើយ…ការផ្លាស់ប្តូររោងចក្រត្រឡប់ទៅអាមេរិកវិញនឹងមានន័យថាការចំណាយកើនឡើងខ្ពស់ដែលអាចធ្វើឱ្យពួកគេគ្មានប្រាក់ចំណេញ នៅទីបំផុត លោក ត្រាំ ត្រូវតែដកថយដោយស្ងៀមស្ងាត់ ធ្វើអោយផែនការរបស់គាត់បរាជ័យ។

ហើយពេលនេះ គំនិតដូចគ្នាកំពុងត្រូវបានអនុវត្តម្តងទៀតចំពោះឧស្សាហកម្ម AI

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញបទបញ្ជាហាមឃាត់ការនាំចេញបន្ទះឈីប AI ផ្ទាល់ខ្លួន...

រឹតត្បិតម៉ូដែល និងដាក់ចូលក្នុងបញ្ជីខ្មៅវេទិកាបច្ចេកវិទ្យាចិនដូចជា Alibaba និង Baidu ដោយចាត់ទុកពួកគេថាជាក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយយោធាចិន។

ប៉ុន្តែការឆ្លើយតបរបស់ប្រទេសចិនគឺការសំងំបង្កើតម៉ូដែលទំនើបៗឥតឈប់ឈរ ហើយកំពុងកាត់បន្ថយតម្លៃដល់កម្រិតទាបជាងដៃគូប្រកួតប្រជែងគឺអាមេរិក។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនដូចជា Anthropic កំពុងត្រៀមខ្លួនចូលទីផ្សារភាគហ៊ុនបានរៀបចំឯកសារសម្រាប់ IPO ដោយដាក់ឯកសារសម្រាប់តម្លៃខ្ពស់បំផុត 965 ពាន់លានដុល្លារ...ចំណែកOpenAI ក៏បានធ្វើតាមដោយស្ងាត់ៗផងដែរ ប៉ុន្តែបញ្ហាធំស្ថិតនៅក្នុងវេទិកាអាជីវកម្មរបស់ក្រុមហ៊ុនទាំងនេះគឺពួកគេត្រូវបានបង្កើតឡើងដោយផ្អែកលើជំនឿថាពួកគេអាចរកប្រាក់ចំណេញជាបន្តបន្ទាប់ពីអតិថិជនសហគ្រាសក្នុងតម្លៃខ្ពស់ជាងដៃគូប្រកួតប្រជែងចិនរបស់ពួកគេពី 9 ទៅ 33 ដង បើគិតទៅ យុទ្ធសាស្ត្រនេះមិនអាចទ្រទ្រង់បានយូរអង្វែងឡើយ។

នៅទីបំផុត វេទិកា AI របស់អាមេរិកត្រូវបង្ខំដោយកម្លាំងទីផ្សារឱ្យបន្ថយតម្លៃមកប្រកួតប្រជែងដដែល វេលាគួរឱ្យចាប់អារម្មណ៍មួយនៅពេលដែលនាយកប្រតិបត្តិរបស់ Anthropic បាននិយាយទៅកាន់សភានីតិបញ្ញត្តិសហរដ្ឋអាមេរិក លោក​បាន​ថ្លែង​ថា ការ​អនុញ្ញាត​ឲ្យ​វេទិកា AI ប្រភព​បើកចំហ​ open source រីកចម្រើន​តាម​វិធី​នេះ​គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់…បើនិយាយត្រង់ៗទៅ គឺលោក​កំពុង​ផ្តល់​សញ្ញា​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​អនុម័ត​ច្បាប់​ដើម្បី​ហាមឃាត់​ការ​ប្រកួតប្រជែង ដោយ​ផ្តោត​លើ​វេទិកា​ចិន​ជាពិសេស។ប៉ុន្តែ​នេះ​គឺជា​​ប្រវត្តិសាស្ត្រ​ដ៏ច្រំដែលជានិច្ច រាល់ពេល​ដែល​អាមេរិក​ជ្រើសរើស​ការដាក់សម្ពាធ ​ច្រើន​តែ​បញ្ចប់​ដោយ​ការ​បំផ្លិចបំផ្លាញនិង​បង្ក​ផលវិបាកមកលើខ្លួនឯងវិញ។

អ្នក​អនាគតនិយម Daniel Jeffries បាន​សង្ខេប​ស្ថានភាព​នេះ​យ៉ាង​ដាច់ខាតមួយ

លោក​និយាយ​ថា សព្វថ្ងៃនេះអាមេរិក​កំពុងយក​សៀវភៅចាស់​​របស់​ចិនមកប្រើប្រាស់៖

ពោល​គឺ​ព្យាយាម​គ្រប់គ្រង ទប់ស្កាត់ និង​ធ្វើ​សកម្មភាព​ដោយការ​ការភ័យខ្លាច…

ហើយដែល​ចិន​កំពុង​អង្គុយអាន​សៀវភៅ​​ចាស់​របស់​អាមេរិក៖

ពោល​គឺ​បើក​ចំហ ចែកចាយ​ឱកាស និង​ជំរុញ​ដោយ​អំណាច​ពេញលេញ​នៃ​មូលធននិយម

ស្ទើរតែ​ច្បាស់​ណាស់​ថា​អ្នកណា​មាន​ឱកាស​ឈ្នះ​ហ្គេម​នេះ​បាន​ល្អ​ជាង…

មេដឹកនាំ​កំពូល​របស់​ចិន​បាន​រៀបចំ​ផែនការយុទ្ធសាស្ត្រអនាគត​របស់​ពួកគេ​យ៉ាងច្បាស់លាស់

មាន​របាយការណ៍​ថា ចិន​កំពុង​ជំរុញ​ឲ្យ​ដាក់​បញ្ចូល AI ក្នុង​កម្មវិធី​សិក្សា​គ្រប់​កម្រិត…

ដើម្បី​បំពាក់​ជំនាញ AI ដល់​កុមារ​ចិន​ជំនាន់​ថ្មី​តាំងពី​ក្មេង នេះ​ជា​ផែនការ​រយៈពេល​5​ឆ្នាំ​ថ្មី​ដែលច្បាស់លាស់ មិនមែន​ជាការលក់ក្តីសុបិន្ត​នោះទេ។

បើមើល​តួលេខ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​រយៈពេល 25 ឆ្នាំ​កន្លងមក…

ប្រទេសចិន​មាន​កំណើនសេដ្ឋកិច្ចលោតផ្លោះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើលខណៈ​ដែល​អាមេរិក​បាន​ធ្លាក់ចុះ​ជា​លំដាប់​ចាប់តាំងពី​ឆ្នាំ 2000។

អនាគតនៃពិភពលោកនេះកំពុងត្រូវបានជំរុញដោយបច្ចេកវិទ្យាពីបូព៌ា

មនុស្សកំពុងប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីម៉ាកចិន ទូរស័ព្ទចល័តចិន និងបន្ទះសូឡាចិន...

ហើយឆាប់ៗនេះ ប្រទេសចិននឹងក្លាយជាអ្នកផ្គត់ផ្គង់លេខមួយនៃម៉ូដែល AI ដល់ក្រុមហ៊ុនទូទាំងពិភពលោក។

ក្រុមហ៊ុនយក្សជាច្រើនកំពុងនាំគ្នាដើរតាមគន្លងរបស់ Coinbase ហើយ។

ដូចជាវេទិកាសកល Shopify បានផ្លាស់ប្តូរទៅ Qwen ដែលជា AI របស់ Alibaba

Airbnb និង Uber Eats កំពុងដើរតាមគន្លងដូចគ្នាដែរ...សូម្បីតែក្រុមហ៊ុនយក្សឧស្សាហកម្មដូចជា Siemens មកពីប្រទេសអាល្លឺម៉ង់ឬសសរស្តម្ភបច្ចេកវិទ្យាដូចជា Microsoft កំពុងសាកល្បង DeepSeek ទម្រង់ទី 4 របស់ប្រទេសចិនដោយសម្ងាត់។

លោក Alex Svanevik នាយកប្រតិបត្តិជាន់ខ្ពស់នៅ Nansen AI ថែមទាំងបានទទួលស្គាល់ដោយបើកចំហថា...គាត់មិនដែលស្រមៃថាប្រទេសចិននឹងឈ្នះសង្គ្រាមអំណាចទន់ Soft powerក្នុង AI នោះទេ។ក្នុងពេលដែលមេដឹកនាំអាមេរិកកំពុងរវល់បង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយថា AI ដណ្តើមយកការងាររបស់មនុស្ស។តែចិនកំពុងចំណាយពេលរបស់ពួកគេក្នុងការអភិវឌ្ឍការងារដែលមានគុណភាពខ្ពស់ និងមានតម្លៃទាប កំពុងគ្របដណ្ដប់លើទីផ្សារយ៉ាងទូលំទូលាយ...ហើយដើម្បីបញ្ជាក់បន្ថែមទៀតអំពីសមត្ថភាពជឿនលឿនរបស់ប្រទេសចិន

ពេលនេះប្រទេសចិនមិនមែនគ្រាន់តែអភិវឌ្ឍ AI សម្រាប់ប្រើប្រាស់ក្នុងស្រុកទៀតហើយ

ប៉ុន្តែពួកគេកំពុងបង្កើតឧស្សាហកម្មថ្មីមួយដែលហៅថាការនាំចេញថូខេន (Token) សម្រាប់អ្នកដែលមិនសូវស្គាល់ ថូខឹនគឺជាឯកតាតូចបំផុតដែល AI ប្រើដើម្បីគិត និងដំណើរការការនិយាយ...

ពាក្យបញ្ជាកាន់តែស្មុគស្មាញ និងវែង AI ត្រូវការថូខឹនកាន់តែច្រើន។

កាលពីមុន យើងឃើញថាការនាំចេញរបស់ប្រទេសចិនគឺជាសម្លៀកបំពាក់ ឬឧបករណ៍អគ្គិសនី

ប៉ុន្តែសព្វថ្ងៃនេះ អ្វីដែលប្រទេសចិនកំពុងនាំចេញគឺថាមពលដំណើរការទិន្នន័យដែលធ្វើដំណើរតាមរយៈខ្សែកាបក្រោមទឹកជុំវិញពិភពលោក។

អាជីវកម្មនាំចេញថូខឹននេះកំពុងមានកំណើនយ៉ាងឆាប់រហ័សនិងមិនអាចបញ្ឈប់បានឡើយ

បរិមាណនៃការនាំចេញបានកើនឡើងយ៉ាងឆាប់រហ័សពីរាប់រយលានទៅរាប់ម៉ឺនលានថូខឹន...

ហើយមើលទៅដូចជានឹងឈានដល់រាប់រយលានលានថូខឹននៅឆ្នាំ 2026

រឿងរ៉ាវទាំងអស់នេះកំពុងប្រាប់យើងពីទិសដៅដែលពិភពលោកកំពុងបែរទៅខាងណា?

ប្រទេសចិនកំពុងសរសេរអនាគតដោយផ្តល់ជូន AI ដែលលឿនបំផុត មានថាមពលបំផុត និងចំណាយតិចបំផុត។

អ្នកប្រើប្រាស់ និងអាជីវកម្មជ្រើសរើសអ្វីដែលល្អបំផុត និងសន្សំសំចៃបំផុតដោយធម្មជាតិ...

ការព្យាយាមហាមឃាត់បច្ចេកវិទ្យាប្រកួតប្រជែងជាមួយនឹងលេសគ្រប់ប្រភេទ

អាចពន្យាពេលវេលាបានតែខ្លះៗប៉ុណ្ណោះ ប៉ុន្តែនឹងមិនបញ្ឈប់បច្ចេកវិទ្យាពិតប្រាកដបាននោះទេ។

លោកខាងលិចត្រូវត្រលប់ទៅធ្វើកិច្ចការផ្ទះឡើងវិញ ហើយផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនទាំងស្រុង មុនពេលលើឆាកបច្ចេកវិទ្យាពិភពលោកគ្មានកន្លែងអោយពួកគេឈរទៀត…

អត្ថបទ ៖ សេនាមេឃ

ឯកសារយោង៖ [cnbc, bloomberg, scmp, reuters, techcrunch]

Post a Comment (0)
Previous Post Next Post

Social

Nature