សហរដ្ឋអាមេរិកមានថវិកាយោធាច្រើនជាងប្រទេសចិន3ដង មានសម្ព័ន្ធមិត្តយោធាខ្លាំងបំផុតក្នុងពិភពលោក
និងបានគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុពិភពលោកតាមរយៈប្រាក់ដុល្លារអស់រយៈពេលជាច្រើនទសវត្សរ៍
ប៉ុន្តែប្រសិនបើសង្គ្រាមដែលកំពុងកើតឡើងនេះមិនបានវាស់វែងដោយអំណាចយោធាទេ ប៉ុន្តែដោយបំណុល
ថ្លៃថាមពល ខ្សែសង្វាក់ឧស្សាហកម្ម និងឥទ្ធិពលហិរញ្ញវត្ថុ — រូបភាពដែលឃើញអាចខុសគ្នាខ្លាំង។
អ្នកវិភាគសកលជាច្រើនយល់ស្របលើចំណុចមួយដូចគ្នាគឺ៖ ពេលនេះពេលវេលានៅខាងប្រទេសចិន
មិនមែននៅខាងសហរដ្ឋអាមេរិកទៀតទេ នេះមិនមែនជាសំណួរថាអ្នកណារឹងមាំជាងអ្នកណានោះទេ ប៉ុន្តែផ្ទុយទៅវិញតើអ្នកណាកំពុងដើរអុកបានត្រឹមត្រូវក្នុងរយៈពេលវែង
និងអ្នកណាកំពុងបាត់បង់ប្រៀបដោយមិនដឹងខ្លួន។
ចំណុចដំបូងដែលត្រូវពិចារណាគឺបំណុលសាធារណៈរបស់សហរដ្ឋអាមេរិកនៅឆ្នាំ
2026 បំណុលរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកនឹងលើសពី
$39 លានលានដុល្លារ($39 Trillion)
ហើយការិយាល័យថវិកាសភា
(CBO) ដែលជាទីភ្នាក់ងារមួយដែលវិភាគស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសដោយសុក្រិត្តបំផុត បានប៉ាន់ប្រមាណថាតួលេខនេះនឹងបន្តកើនឡើង
ដោយឈានដល់ 120% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ 2036 នេះមានន័យថាបំណុលរបស់សហរដ្ឋអាមេរិកនឹងធំជាងទំហំនៃសេដ្ឋកិច្ចទាំងមូល។
ថវិកាក្នុងឆ្នាំ 2026 តែមួយឆ្នាំ ឱនភាពថវិកាត្រូវបានគេរំពឹងថានឹងមានប្រហែល $1.9 លានលានដុល្លារ ($1.9 Trillion)
ដោយបន្តកើនឡើងរហូត ប្រទេសមួយដែលចំណាយច្រើនជាងប្រាក់ចំណូលជាប់លាប់
និងបន្ទុកបំណុលកើនឡើងជារៀងរាល់ឆ្នាំ មិនថាយោធារបស់ខ្លួនខ្លាំងប៉ុណ្ណានោះទេ អំណាចចរចារយៈពេលវែងរបស់ខ្លួនថយចុះបន្តិចម្តងៗ។
Data Center មជ្ឈមណ្ឌលទិន្នន័យធំៗដែលប្រើដើម្បីបណ្តុះបណ្តាល
AI ប្រើប្រាស់អគ្គិសនីយ៉ាងច្រើន ប្រទេសដែលចំណាយលើអគ្គិសនីទាបផលិត AI ក្នុងតម្លៃដើមទុនទាប ប៉ុន្តែប្រកួតប្រជែងបានខ្លាំងជាងនៅក្នុងទីផ្សារពិភពលោកនៅឆ្នាំ
2025 ចំនួនក្រុមហ៊ុន AI នៅក្នុងប្រទេសចិនមានលើសពី 6,000 កន្លែង តម្លៃនៃឧស្សាហកម្ម AI របស់ចិននឹងលើសពី 1.2 លានលានយន់ ឬប្រហែល $176,000 លានដុល្លារ ហើយក្រុមហ៊ុន AI របស់ចិននឹងទាក់ទាញការវិនិយោគមូលធនបណ្តាក់ទុនសកល Venture Capital ប្រហែល $13,900 លានដុល្លារក្នុងឆ្នាំដដែល ដែលជាប់ចំណាត់ថ្នាក់ទី3លើពិភពលោក។
CIPS (Cross-Border
Interbank Payment System) តំណាងឱ្យប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងកាត់ព្រំដែន ដែលជាប្រព័ន្ធទូទាត់អន្តរជាតិរបស់ប្រទេសចិនដំណើរការស្រដៀងគ្នាទៅនឹង
SWIFT ដែលជាប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិដែលសហរដ្ឋអាមេរិកបានប្រើជាឧបករណ៍ដើម្បីគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសកលអស់រយៈពេលជាយូរមកហើយ
នៅឆ្នាំ 2025 CIPS បានដំណើរការប្រតិបត្តិការជាប្រាក់យន់ដែលមានតម្លៃស្មើនឹង $245 លានលានដុល្លារ ហើយប្រទេសចិនក៏មានកិច្ចព្រមព្រៀងប្តូរប្រាក់ជាមួយធនាគារកណ្តាលជាង
40 ប្រទេស។
ក្រុម BRICS ដែលមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង
និងសមាជិកថ្មី កំពុងជំរុញយ៉ាងខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណក្នុងប្រទេសជំនួសឱ្យប្រាក់ដុល្លារ
ពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌាបានផ្លាស់ប្តូរស្ទើរតែទាំងស្រុងទៅជារូពី rupee និងរូប៊ល ruble ខណៈដែលចិន និងប្រេស៊ីលប្រើប្រាស់ប្រាក់យន់(Yuan) និងប្រាក់រៀល (Brazilian
Real) ជំនួសវិញ BRICS New Development Bank ធនាគារអភិវឌ្ឍន៍ថ្មី BRICS មានគោលបំណងផ្តល់ប្រាក់កម្ចីចំនួន 30% នៃប្រាក់កម្ចីទាំងអស់ជារូបិយប័ណ្ណក្នុងស្រុកនៅឆ្នាំ 2026។
ដំណើរការ de-dollarization ឬការកាត់បន្ថយតួនាទីរបស់ប្រាក់ដុល្លារនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល
មិនបានកើតឡើងភ្លាមៗនោះទេ ប៉ុន្តែកំពុងដំណើរការដោយស្ងប់ស្ងាត់ និងមួយជំហានម្តងៗ រាល់ប្រតិបត្តិការដែលឆ្លងកាត់
CIPS ជំនួសឱ្យ SWIFT គឺជាសញ្ញានៃប្រព័ន្ធហិរញ្ញវត្ថុដែលកំពុងផ្លាស់ប្តូរ។
ចំណុចទី5 និងគួរឱ្យចាប់អារម្មណ៍បំផុតគឺអ្វីដែលហៅថា Strategic
Patience ការអត់ធ្មត់ជាយុទ្ធសាស្ត្រ ប្រទេសចិន ក្រោមការដឹកនាំរបស់លោក
ស៊ី ជីនពីង កំពុងលេងហ្គេមរយៈពេលវែងដែលមានវិន័យ មិនប្រញាប់ មិនប្រកូកប្រកាស ប៉ុន្តែកំពុងកសាងអំណាចជាស្រទាប់ៗរបស់ខ្លួនបន្តិចម្តងៗ
។
ខណៈពេលដែលសហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងបន្តគោលនយោបាយដែលប្រទេសជាច្រើនមើលឃើញថាមិនប្រាកដប្រជា
— ដូចជាជាការដកខ្លួនចេញពីពហុភាគីនិយម ការកាត់បន្ថយថវិការបស់ USAID អង្គការជំនួយបរទេសរបស់សហរដ្ឋអាមេរិក ឬការបន្ថែមពន្ធនាំចូលដែលធ្វើឱ្យសម្ព័ន្ធមិត្តមិនពេញចិត្ត
— ប្រទេសចិនកំពុងចូលខ្លួនមកបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយសហរដ្ឋអាមេរិកយ៉ាងឆាប់រហ័ស
និងដោយស្ងៀមស្ងាត់។
នៅឯកិច្ចប្រជុំ Davos 2026 កាលពីដើមឆ្នាំនេះ ប្រទេសចិនបានចូលខ្លួនជាប្រភពនៃសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដ៏ច្របូកច្របល់មួយនេះ
មេដឹកនាំចិនបានបង្ហាញសញ្ញាយ៉ាងច្បាស់ថាត្រៀមខ្លួនរួចជាស្រេចដើម្បីបើកទូលាយពាណិជ្ជកម្ម
និងវិនិយោគជាមួយគ្រប់ប្រទេសទាំងអស់ដោយមិនដាក់លក្ខខណ្ឌនយោបាយ មិនធ្វើដូចលោកខាងលិចតែងតែធ្វើនោះទេ
ប្រទេសនានានៅអាហ្វ្រិក អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍កំពុងឆ្លើយតបជាវិជ្ជមានចំពោះសញ្ញានេះ
ទំនាក់ទំនងរបស់ចិនជាមួយអឺរ៉ុប កាណាដា ឥណ្ឌា និងបណ្តាប្រទេសអារ៉ាប់កំពុងមានភាពប្រសើរឡើងជាលំដាប់
ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងជួបប្រទះជម្លោះកាន់តែខ្លាំងឡើងជាមួយប្រទេសជាច្រើនក្នុងចំណោមប្រទេសទាំងនេះ។
មុននឹងសន្និដ្ឋានថាពេលវេលាគឺស្ថិតនៅក្នុងដៃរបស់ប្រទេសចិនទាំងស្រុង
ត្រូវនិយាយចំណុចខ្សោយដ៏សំខាន់បំផុតរបស់ចិននៅពេលនេះដែរ៖ គឺឧបករណ៍អេឡិច Semiconductor ឬបន្ទះឈីប ពីតៃវ៉ាន់
ដែលជាប្រទេសកោះមួយស្ថិតនៅក្រោមឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅតែគ្របដណ្ដប់ទីផ្សារសកលសម្រាប់ការផលិតបន្ទះឈីបកម្រិតខ្ពស់
ដោយកាន់កាប់ចំណែកទីផ្សារជាង 78% TSMC Taiwan
Semiconductor Manufacturing Company ផលិតបន្ទះឈីបកម្រិតខ្ពស់តូចបំផុតប្រហែល
90% របស់ពិភពលោក និងបន្ទះឈីប 99% ដែលប្រើសម្រាប់បណ្តុះបណ្តាល AI ជំនាន់ក្រោយ។
មហាអំណាចមិនដួលរលំភ្លាមៗទេ ប៉ុន្តែជាធម្មតាការធ្លាក់ចុះបន្តិចម្តងៗតាមរយៈការប្រមូលផ្តុំបំណុល និងការបាត់បង់អត្ថប្រយោជន៍សេដ្ឋកិច្ច ហើយនៅពេលដែលប្រទេសដទៃទៀតងាកទៅរកជម្រើសជំនួសបន្តិចម្តងៗ សហរដ្ឋអាមេរិកនៅតែនាំមុខគេក្នុងសម្ព័ន្ធភាពយោធា បច្ចេកវិទ្យាបន្ទះឈីបទំនើប និងប្រាក់ដុល្លារជារូបិយប័ណ្ណបម្រុងចម្បងរបស់ពិភពលោក ទោះជាយ៉ាងណាក៏ដោយ ចំណុចទាំង5ដែលប្រទេសចិនកំពុងកសាងអត្ថប្រយោជន៍គឺជាសញ្ញានៃសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរទិសដៅដោយស្ងាត់ៗ មួយជំហានម្តងៗ។
អត្ថបទ ៖ សេនាមេឃ




