គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន តែងតែរំលឹកជានិច្ចថា «សុខទុក្ខរបស់យុទ្ធជននៅជួរមុខ ក៏ជាសុខទុក្ខរបស់មេបញ្ជាការដែរ

 


ចំពោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩, មនសិការស្នេហាជាតិ មិនមែនគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសកម្មភាពជាក់ស្តែងដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈ «ការគិតគូរដិតដល់ចំពោះជីវភាព និងសុខទុក្ខរបស់យោធិនគ្រប់រូប» មិនថាពួកគាត់កំពុងបំពេញភារកិច្ចនៅសមរភូមិមុខដ៏លំបាក ឬនៅជួរក្រោយឡើយ។ សម្រាប់លោកមេបញ្ជាការ គ្រប់យុទ្ធជនទាំងអស់សុទ្ធតែជា «កូនចៅ និងជាបេះដូងរបស់ជាតិ» ដែលត្រូវតែយកចិត្តទុកដាក់ស្មើៗគ្នា។

​ក្នុងដំណើរចុះសមរភូមិមុខដោយផ្ទាល់នាពេលនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់បងប្អូនកងទ័ពកងដឹកជញ្ជូន ដែលកំពុងប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភាពស្និទ្ធស្នាល ការដើរចាប់ដៃសួរសុខទុក្ខម្នាក់ៗ និងការផ្តល់នូវការលើកទឹកចិត្តទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជានិមិត្តរូបនៃភាពជាអ្នកដឹកនាំដែលពោរពេញដោយក្តីមេត្តាធម៌។

​ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន តែងតែរំលឹកជានិច្ចថា «សុខទុក្ខរបស់យុទ្ធជននៅជួរមុខ ក៏ជាសុខទុក្ខរបស់មេបញ្ជាការនៅជួរក្រោយ។ ការលះបង់របស់បងប្អូនកងទ័ព ដើម្បីបូរណភាពទឹកដី គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយអង្គភាពនឹងមិនឱ្យបងប្អូនត្រូវឯកោ ឬខ្វះខាតឡើយ»។ នេះគឺជាមនសិការស្នេហាជាតិដ៏ពិតប្រាកដ ដែលមិនត្រឹមតែបំផុសស្មារតីឱ្យយុទ្ធជននៅជួរមុខមានចិត្តក្លាហានការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យបងប្អូនកងទ័ពនៅជួរក្រោយ មានមោទនភាព និងភាពកក់ក្តៅយ៉ាងខ្លាំង ក្នុងការរួមគ្នាជួយជ្រោមជ្រែងកងពលតូចដឹកជញ្ជូនលេខ៩៩ ឱ្យក្លាយជាអង្គភាពដ៏រឹងមាំ និងមានសាមគ្គីភាពផ្ទៃក្នុង។

​ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភទៅប្រគល់ជូនដល់ដៃយុទ្ធជនម្នាក់ៗ នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងស្មារតីរួមសុខរួមទុក្ខរបស់លោកមេបញ្ជាការ ។ ភាពកក់ក្តៅ និងការគិតគូរដ៏ថ្លៃថ្លានេះ បានបំផុសស្មារតីសាមគ្គីភាព និងផ្តល់កម្លាំងចិត្តយ៉ាងធំធេងដល់កងទ័ពជួរមុខ ឱ្យកាន់តែមានចិត្តមោះមុត ឈរជើងការពារបន្ទាត់ព្រំដែនមាតុភូមិដោយសេចក្តីអង់អាចក្លាហានបំផុត

 





















Post a Comment (0)
Previous Post Next Post

Social

Nature