ទស្សនាវីដេអូ ៖ https://youtu.be/Zvf22Mdcyqk
រដ្ឋាភិបាលពណ៌ខៀវរបស់នាយករដ្ឋមន្ត្រី អនុធីន ឆានវីរៈគុន កំពុងប្រឈមមុខលើវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ ជាពិសេសសំណុំរឿងក្តីឃុបឃិតគ្នាពាក់ព័ន្ធនឹងការជ្រើសរើសព្រឹទ្ធសភា ដែលគណបក្សប្រឆាំង និងសង្គមស៊ីវិលបានលាតត្រដាងរួមគ្នា មានទាំងរឿងក្តីពុករលួយក្នុងការប្រលងចូលក្របខ័ណមន្ត្រីរាជការស៊ីវិល ដែលការស៊ើបអង្កេតរកមិនឃើញមេក្លោងដែលមានអំណាចនៅពីក្រោយ តម្លៃប្រេងសាំងនៅតែខ្ពស់ ទោះបីជាស្ថានភាពនៅមជ្ឈិមបូព៌ាបានធូរខ្លះហើយ និងរឿងដែលរដ្ឋាភិបាលមិនអាចស្វែងរកឈ្មួញទុច្ចរិតដែលស្តុកប្រេងមកដាក់ទោស និងអសមត្ថភាពក្នុងការដោះស្រាយបញ្ហាលំបាកសេដ្ឋកិច្ចក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនបានពួកអ្នកវិនិយោគបរទេសខុសច្បាប់អុកឡុកកេងប្រវ័ញ្ចលើពលរដ្ឋថៃជាបន្តបន្ទាប់ ហើយគណបក្សប្រឆាំងកំពុងរៀបចំសំណើបោះឆ្នោតលើសេចក្តីមិនទុកចិត្ត តែល្បែងនយោបាយក្រៅប្រព័ន្ធគឺ ស៊ុនធិ លីមថងគុន ដែលល្បីល្បាញក្នុងការតវ៉ាបណ្តេញរដ្ឋាភិបាលបានជោគជ័យកាលពីឆ្នាំ ២០០៥-២០០៦ ក្រោមឈ្មោះ "សម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យ" បានអំពាវនាវយ៉ាងច្បាស់លាស់មួយដើម្បីចេញតវ៉ាតាមដងផ្លូវផ្តួលរំលំរដ្ឋាភិបាលអនុធីន "ពណ៌ខៀវ" និងទាមទារយកប្រទេសថៃមកវិញ។ ទោះបីជានាយករដ្ឋមន្ត្រី អនុធីន បានឆ្លើយតបទៅវិញថា ប្រទេសថៃជាកម្មសិទ្ធិរបស់ជនជាតិថៃទាំងអស់ ដូច្នេះមិនត្រូវការអ្នកណាទាមទារយកមកវិញឡើយក៏ដោយ សម្តីនេះបានបញ្ឆេះកំហឹងដល់ចលនារបស់ស៊ុនធិដោយស្វ័យប្រវត្តិ ការឆ្លើយតបរបស់ អនុធីន បានក្លាយទៅជាសំណួរនៅក្នុងចិត្តរបស់ប្រជាជនថៃ៖ តើជនជាតិថៃនៅជាម្ចាស់ទឹកដីដែរឬទេ? តើច្បាប់អនុវត្តស្មើគ្នាចំពោះអ្នកមាននិងអ្នកក្រដែរឬទេ? តើវិនិយោគទុនបរទេសតំណាងដោយជនជាតិថៃធ្វើអំពើខុសច្បាប់បានបោសសម្អាតអស់ហើយឫនៅ? លោក ស៊ុនធិ រួមជាមួយបុគ្គលសំខាន់ៗពីររូបទៀត គឺភិជីត ឆៃមង្គល និង នីទិថន ឡាំលឿ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមចលនានយោបាយថ្មីមួយ ក្រោមគោលគំនិត "ការដណ្តើមយកប្រទេសថៃមកវិញ" ពួកគេបញ្ជាក់ថា ចលនានេះបានកើតចេញពីការមិនពេញចិត្តរបស់ប្រជាជនថៃចំពោះបញ្ហាជនបរទេសមករកស៊ីខុសច្បាប់ក្នុងប្រទេសថៃ ជនបរទេសទាំងនេះប្រើប្រាស់ជនជាតិថៃជាតំណាងដើម្បីប្រមូលទិញដីធ្លី និងទ្រព្យសម្បត្តិ ហើយបញ្ចេញអាកប្បកិរិយាមិនសមរម្យដែលមិនគោរពច្បាប់ប្រទេសថៃ ចំណែករដ្ឋាភិបាលបានធ្វេសប្រហែសចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារផលប្រយោជន៍របស់ជាតិនិងប្រជាជន។ ស៊ុនធិបន្លថែមថាខ្លួនគ្មានបំណងផ្តួលរំលំរដ្ឋាភិបាលទេ ប៉ុន្តែនឹងធ្វើអោយរដ្ឋាភិបាលនៅមិនសុខដែរ លោក ស៊ុនធិ បញ្ជាក់ថា បញ្ហាពួកវិយោគទុនបរទេសនិងជនបរទេស «ធ្វើអាជីវកម្មខុសច្បាប់» ដែលកំពុងរីករាលដាលក្នុងប្រទេសថៃ មានប្រភពមកពីកំហុសឆ្គងក្នុងការគ្រប់គ្រងប្រទេសកាលពីអំឡុងរដ្ឋាភិបាលរបស់មេទ័ពទាំង៣ ដែលគេហៅថារដ្ឋាភិបាលសាមប៉ ដែលមានគំនិតនៃការផ្តល់កម្មសិទ្ធិដីធ្លីដល់ជនបរទេសរយៈពេល 99 ឆ្នាំ និងគោលនយោបាយពាក់ព័ន្ធដូចជាការផ្តល់សញ្ជាតិដល់ជនបរទេស បានអូសបន្លាយដល់បច្ចុប្បន្ន ដែលនាំឱ្យមានបញ្ហាលើកម្មសិទ្ធិដីធ្លី អាជីវកម្មយកជនជាតិថៃមកតំណាង និងបណ្តាញដើមទុនងងឹតដែលជ្រៀតចូលទៅក្នុងវិស័យជាច្រើនមកទល់ពេលនេះ។ ដល់ពេលហើយសម្រាប់ប្រជាជនមករួបរួមគ្នា និងទាមទារផលប្រយោជន៍របស់ប្រទេសមកវិញ ចលនានេះនឹងចាប់ផ្តើមនៅថ្ងៃទី 10 ខែកញ្ញា ដោយដាក់លិខិតទៅស្ថានទូតអ៊ីស្រាអែល ។ លោក ថេបថៃ ស៊ិរិភុង អតីតតំណាងរាស្ត្រខេត្តណាក់ខនស៊ីថាំរ៉ាត ប្តូរមកជាអ្នកវិភាគនយោបាយ បានថ្លែងថា ក្បួនតវ៉ារបស់ស៊ុនធិមានអ្នកដែលយល់ស្របនិងអ្នកមិនយល់ស្រប ហើយក្បួនតវ៉ានេះនឹងក្លាយជាទ្រង់ទ្រាយធំបានឫមិនបាន គឺអាស្រ័យលើក្រុមធំៗចំនួន5 ៖ 1. សម្ព័ន្ធភាពចាស់ គឺអ្នកគាំទ្រលោក សុនធីពីនមុន។ 2. ក្រុម កប៉ប៉ស กปปส (គណៈកម្មាធិការប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ទៅជាលទ្ធិប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ) ដែលកើតចេញពីការបែកបាក់ និងជម្លោះមនោគមវិជ្ជា។[ក្រុមទី3 ក្រុម ណប៉ឆ นปช ឫក្រុមអាវក្រហម រណសិរ្សជាតិរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ ដែលមិនគាំទ្ររបបដឹកនាំពណ៌ខៀវដាច់ខាត។ ក្រុមទី4 ប្រជាជនវណ្ណៈកណ្តាល ដែលផ្លាស់ប្តូរពីពណ៌ខៀវខ្ចីទៅជាពណ៌ទឹកក្រូចស្រាល (តែមិនមែនបក្សប្រជាជនទេ) ហើយក្រុមទី5គឺប្រជាពលរដ្ឋសាមញ្ញ បុគ្គលដែលសេរីនិងឯករាជ្យដែលមិនមានទំនាក់ទំនងជាមួយពណ៌ ឬបក្សណាមួយ ចាប់អារម្មណ៍លើនយោបាយ ឬត្រូវបានជះឥទ្ធិពលដោយនិន្នាការនយោបាយនាបច្ចុប្បន្ន ប៉ុន្តែតើមានអ្នកចូលរួមបាច្រើនប៉ុនណានោះអាស្រ័យលើខ្លឹមសាររបស់ស៊ុនធិមានឥទ្ធិពលទាក់ទាញមហាជនបានកំរិតណាក្នុងយុទ្ធនាការនេះ។ លោកបណ្ឌិត អូឡាន ធីនបាងទៀវ មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងច្បាប់នៅសាកលវិទ្យាល័យមួយ មើលឃើញយុទ្ធសាស្ត្ររបស់លោក ស៊ុន ធិ ជាយុទ្ធសាស្ត្រដាក់សម្ពាធអោយរុះរើគណៈរដ្ឋមន្ត្រីឡើងវិញ មិនមែនផ្តួលរំលំរដ្ឋាភិបាល ពីព្រោះក្បួនតវ៉ាមិនទាន់ឈានដល់ចំណុចនៃការផ្លាស់ប្តូររចនាសម្ព័ន្ធអំណាចស្នូលនៅឡើយទេ ស៊ុនធិកំពុងប្រើយុទ្ធសាស្ត្រដើម្បីបណ្តុះក្រុមអភិរក្សនិយមជំនួសវិញ។ លោក ចាក់ទុផន ព្រំផាន់ Jatuporn Prompan អតីតមេដឹកនាំចលនាណប៉ឆអាវក្រហម បានថ្លែងថា ក្នុងស្ថានភាពនេះការធ្វើបាតុកម្មនេះបើធ្វើដូចជំនាន់«បាតុកម្មតាមពណ៌អាវ» ពីមុននឹងមិនងាយស្រួលនោះទេ ប៉ុន្តែ រដ្ឋាភិបាលត្រូវតែទទួលស្គាល់ការពិតដែលថា ពួកវិនិយោគបរទេសខុសច្បាប់គឺជាបញ្ហា ហើយត្រូវតែបោសសម្អាតនិងលុបបំបាត់ចោលដាច់ខាត រដ្ឋាភិបាលត្រូវតែធ្វើការបង្ក្រាបដាច់ខាតបើមិនដូច្នោះទេ បញ្ហានឹងរីករាលដាល និយាយឱ្យសាមញ្ញទៅ ប្រសិនបើរដ្ឋាភិបាល និងលោក Anutin មិនចង់ឱ្យការតវ៉ាកើតឡើងទេ រដ្ឋាភិបាលត្រូវតែធ្វើអោយប្រជាជនគ្រប់គ្នាជឿថា ប្រទេសថៃនៅតែជារបស់ប្រជាជនថៃទាំងអស់ នេះត្រូវតែបញ្ជាក់ឱ្យឃើញដោយការបង្ក្រាបនិងចាប់ខ្លួនពួកវិយោគបរទេសដែលធ្វើអាជីវក្មខុសច្បាប់ ចាប់ខ្លួនអ្នកពុករលួយលើការប្រឡងចូលក្របខ័ណមន្ត្រីរាជការ ចាប់អ្នកដែលស្តុកប្រេងខុសច្បាប់ អ្នកដែលកាន់កាប់ដីធ្លីខុសច្បាប់ ត្រូវចោទប្រកាន់និងចាប់ខ្លួនជនល្មើសដោយគ្មានការរើសអើងលើពូជសាសន៍ ទាំងអ្នកដែលមទ្រព្យសម្បត្តិ អ្នកមានអំណាច ឬអ្នកដែលមានទំនាក់ទំនងជាមួយអំណាច។
អត្ថបទនិងសំលេង ៖ សេនាមេឃ


