គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

មានមតិពីមនុស្សជាច្រើនគិតថារដ្ឋាភិបាលថៃខ្លាចហ្វូងបាតុករ និងខ្លាចរដ្ឋប្រហារខ្លាំងបំផុត


ទស្សនាវីដេអូ ៖ https://youtu.be/eu9L_ugKXF0

មានមតិពីមនុស្សជាច្រើនគិតថារដ្ឋាភិបាលថៃខ្លាចហ្វូងបាតុករ និងខ្លាចរដ្ឋប្រហារខ្លាំងបំផុត ប៉ុន្តែបើយើងក្រឡេកមើលពីរចនាសម្ព័ន្ធជាក់ស្តែងនៃនយោបាយថៃពិតប្រាកដ នោះចម្លើយគឺអាចផ្ទុយពីនេះ។ យើងចាប់ពីកត្តាដំបូងដែលរដ្ឋាភិបាលខ្លាចបំផុតគឺ សំណុំរឿងក្តី នោះសំដៅទៅលើសំណុំរឿងក្តីនៅចំពោះមុខតុលាការរដ្ឋធម្មនុញ្ញ តុលាការកំពូលអ្នកនយោបាយ ឬស្ថាប័នឯករាជ្យដូចជាគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ (NACC) និងគណៈកម្មការរៀបចំការបោះឆ្នោត (EC)។ ហេតុអ្វីបានជារដ្ឋាភិបាលខ្លាចរឿងនេះជាងគេ? ពីព្រោះសំណុំរឿងក្តីផ្លូវច្បាប់អាចផ្លាស់ប្តូរនាយករដ្ឋមន្ត្រីយ៉ាងឆាប់រហ័សដោយមិនចាំបាច់ប្រើសំលងពីសភា។ ដូចដែលយើងបានឃើញច្រើនដងហើយដែលនាយករដ្ឋមន្ត្រីបាត់បង់តំណែងដោយសារតែសលក្រមសម្រេចលើក្រមសីលធម៌ ឬគុណសម្បត្តិអ្នកនយោបាយ ហើយរដ្ឋាភិបាលបច្ចុប្បន្នក៏បានប្រឈមមុខនឹងសំណុំរឿងក្តីទាក់ទងនឹងអនុស្សរណៈនៃការយោគយល់គ្នា (MOA) រវាងគណបក្សភូមិចៃថៃ និងគណបក្សប្រជាជន ដែលត្រូវបានប្តឹងចោទប្រកាន់ពីបទផ្តួលរំលំការគ្រប់គ្រង ប៉ុន្តែតុលាការបានច្រានចោលសំណុំរឿងនេះដោយបញ្ជាក់ថាគ្រាន់តែជាចេតនានយោបាយ មិនមែនជាការប៉ុនប៉ងក្តោបអំណាចនោះទេ តែយ៉ាងណាក៏ដោយ រឿងក្តីដែលនៅតែគួរឱ្យព្រួយបារម្ភគឺរឿងក្តីដែលពាក់ព័ន្ធនឹងគណបក្សចម្រុះ និងក្រុមអំណាចេពីមុន ដូចជាសំណុំរឿងក្តីជាន់ទី 14 ដែលនឹងធ្វើឡើងនៅក្រោយថ្ងៃទី 9 ខែកញ្ញា និងសំណុំរឿងទាក់ទងនឹងការឃុបឃិតគ្នាក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន 229 រូប ដែលគណៈកម្មការរៀបចំការបោះឆ្នោតគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី 14 ខែកញ្ញា សំណុំរឿងក្តីទាំងនេះមិនបានដកតំណែងនាយករដ្ឋមន្ត្រីដោយផ្ទាល់នោះទេ ប៉ុន្តែលទ្ធផលចេញមកប៉ះពាល់ខ្លាំងអាចរង្គោះរង្គើមូលដ្ឋានគាំទ្ររបស់រដ្ឋាភិបាល និងអាចនាំឱ្យមានការផ្លាស់ប្តូរបណ្តាញអំណាច សរុបមករឿងក្តីជាអ្វីដែលមិនអាចគ្រប់គ្រងបាន បើនៅក្នុងដៃរបស់តុលាការនឹងត្រូវលាតត្រដាងយ៉ាងឆាប់រហ័ស ដូច្នេះរដ្ឋាភិបាលត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងក្តី។ កត្តាទីពីរគឺក្រុមបាតុករ បច្ចុប្បន្ននេះមានបាតុករពិតប្រាកដមានមនុស្សរាប់ពាន់នាក់ដែលបានតវ៉ាប្រឆាំងនឹងកិច្ចប្រជុំចល័តរបស់គណៈរដ្ឋមន្ត្រីនៅខេត្តស៊ុងក្លា Songkhla កាលពីថ្ងៃទី 1 ខែកញ្ញា មានទាំងក្រុម "អំណាចផែនដី" ដឹកនាំដោយ ស៊ុនធិឡិមថងគុន Sondhi Limthongkul អតីតមេដឹកនាំសម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យ ដែលគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី 7 ខែកញ្ញា ដើម្បីរៀបចំសម្រាប់ការតវ៉ាតាមដងផ្លូវ  តើរដ្ឋាភិបាលខ្លាចក្រុមបាតុការដែរឬទេ?ខ្លាចក្នុងមួយកម្រិត ប៉ុន្តែមិនមែនដល់ចំណុចធ្វើឱ្យរដ្ឋាភិបាលដួលរលំភ្លាមៗនោះទេ ពីព្រោះក្រោមប្រព័ន្ធអំណាចបច្ចុប្បន្ន ការតវ៉ាមិនអាចមានឥទ្ធិពលដោយផ្ទាល់ទៅលើរដ្ឋាភិបាលបានទេត្រូវឆ្លងកាត់សភា។ អ្វីដែលរដ្ឋាភិបាលខ្លាចហ្វូងបាតុករគឺពួកគេជាកំលាំងជួយជំរុញសំណុំរឿងក្តីកាន់តែលឿនជាងមុននិងធ្វើឱ្យរូបភាពរដ្ឋាភិបាលមិនស្ថិតស្ថេរ នៅពេលដែលវិនិយោគិនបរទេសឬមានវេទិការពិភពលោកដូចជាវេទិកាសេដ្ឋកិច្ចពិភពលោក world economics forum  មើលមកអស្ថិរភាពពីការតវ៉ានឹងប៉ះពាល់ដល់សេដ្ឋកិច្ច  ដូច្នេះហើយទើប អនុធីនបានឆ្លើយតបទៅនឹងក្រុមបាតុករថា "ប្រទេសថៃជាកម្មសិទ្ធិរបស់ប្រជាជនថៃទាំងអស់ មិនចាំបាច់មានអ្នកមកទាមទារនោះទេ" ក្នុងហេតុផលដើម្បីកាត់បន្ថយកំដៅរបស់ក្រុមបាតុករ។ ដូច្នេះបាតុការមិនមែនអ្នកបញ្ចប់រឿងក្តីដោយផ្ទាល់ទេ តែជាការជំរុញសំណុំរឿងក្តីនិងធ្វើអោយការរំលាយសភាកាន់តែមានទម្ងន់ខ្លាំងឡើង។ កត្តាទីបីគឺរដ្ឋប្រហារ នេះត្រូវបានគេនិយាយច្រើនបំផុតនៅលើបណ្តាញសង្គម ប៉ុន្តែតាមពិត តែរឿងនេះរដ្ឋាភិបាលអនុធីនស្ទើតែមិនបារម្មណ៏សោះឡើយ តើហេតុអ្វី? ដោយសារតែដើមទុនធ្វើរដ្ឋប្រហារបច្ចុប្បន្នខ្ពស់ណាស់... អ្នកនាំពាក្យក្រសួងការពារជាតិថៃផ្ទាល់បាននិយាយថា ពាក្យចចាមអារ៉ាមអំពីរដ្ឋប្រហារគឺមិនពិត ហើយបានជំរុញឱ្យប្រជាជនពិនិត្យប្រភពព័ត៌មាន មន្ត្រីយោធាជាន់ខ្ពស់ជាច្រើនក៏បានយល់ស្របថា បញ្ហានយោបាយត្រូវតែដោះស្រាយតាមរយៈនយោបាយ រដ្ឋប្រហារត្រូវបានគេមើលឃើញថាមិនអាចកើតឡើងទេ ការតវ៉ារបស់បាតុករបច្ចុប្បន្ននេះមិនទាន់ដល់ចំណុចកំពូលដែរ និងមិនចាំបាច់មានផែនការបម្រុងទុកនោះទេ លើសពីនេះបរិបទសេដ្ឋកិច្ចពិភពលោកមិនអំណោយផលដល់ការធ្វើរដ្ឋប្រហារនោះទេ រដ្ឋាភិបាលទើបតែទទួលបានទំនុកចិត្តឡើងវិញបន្ទាប់ពីការបោះឆ្នោតខែមីនា ប៉ុន្តែលើឆាកអន្តរជាតិរដ្ឋាភិបាលមានរឿងបាក់មុខជាច្រើនក្រោយពីអន្តរជាតិមើលឃើញថាថៃបានឈ្លានពានកម្ពុជា ប្រសិនរដ្ឋប្រហារពេលនេះនឹងប៉ះពាល់ភ្លាមៗដល់ពាណិជ្ជកម្ម និងការវិនិយោគ ប៉ុន្តែហេតុអ្វីបានជាពាក្យចចាមអារ៉ាមរដ្ឋប្រហារនៅតែមាន? ពីព្រោះរាល់ពេលដែលមានសំណុំរឿងក្តីធំមួយមកប៉ះទង្គិចជាមួយនឹងហ្វូងបាតុករ ប្រជាជនថៃតែងតែគិតដោយស្វ័យប្រវត្តិអំពីរដ្ឋប្រហារជាទម្លាប់។ សរុបមករដ្ឋាភិបាលថៃខ្លាចខ្លាំងបំផុតមានកត្តា៣យ៉ាង៖ ទី១ គឺជាករណីរឿងក្តីព្រោះលឿនមិនអាចគ្រប់គ្រងបាននិងធ្លាប់មានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាច្រើននាក់មកហើយពីមុន។ ទី២គឺក្រុមបាតុករ ពីព្រោះធ្វើអោយរដ្ឋាភិបាលបាត់បង់សមាធិការងារ និងធ្វើឱ្យបាត់បង់ប្រជាប្រិយភាព ប៉ុន្តែបាតុករមិនអាចផ្តួលរំលំរដ្ឋាភិបាលដោយផ្ទាល់បានទេ។ ទី៣គឺរដ្ឋប្រហារ តែពេលនេះអាចកើតឡើងទាបបំផុត ប៉ុន្តែប្រសិនបើកើតឡើងនឹងក្លាយគ្រោះធំបំផុត ដូច្នេះប្រសិនបើលោកអ្នកចង់តាមដានថាតើរដ្ឋាភិបាលថៃនឹងនៅកាន់អំណាចឬចុះចេញពីតំណែង សូមរង់ចាំមើលលើតុលាការ និងស្ថាប័នឯករាជ្យ នៅថ្ងៃទី 9 និងទី 14 ខែកញ្ញា ប្រសើរជាងមើលចំនួនមនុស្សតវ៉ាលើដងផ្លូវ ឬពាក្យចចាមអារ៉ាមនៅលើបណ្តាញសង្គម។

អត្ថបទនិងសំលេង ៖ សេនាមេឃ


Post a Comment (0)
Previous Post Next Post

Social

Nature