គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

មកមើលនយោបាយប្រទេសថៃក្នុងឆ្នាំ ២០២៦ កំពុងធុំក្លិនចំណាយនយោបាយសម័យមុនពេលរដ្ឋប្រហារឆ្នាំ ២០០៦ នៅពេលដែលរដ្ឋាភិបាលរបស់លោកថាក់ស៊ីនត្រូវបានដណ្តើមអំណាចថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦

 


ទស្សនាវីដែអូ ៖ https://youtu.be/0daeywM_Pis

មកមើលនយោបាយប្រទេសថៃក្នុងឆ្នាំ ២០២៦ កំពុងធុំក្លិនចំណាយនយោបាយសម័យមុនពេលរដ្ឋប្រហារឆ្នាំ ២០០៦ នៅពេលដែលរដ្ឋាភិបាលរបស់លោកថាក់ស៊ីនត្រូវបានដណ្តើមអំណាចថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ នៅពេលនោះនយោបាយថៃត្រូវគ្របដណ្ដប់ដោយរបបថាក់ស៊ីន ហើយព្រឹទ្ធសភា ដែលមានអំណាចជ្រើសរើសបុគ្គលតាមស្ថាប័នឯករាជ្យ និងចៅក្រមតុលាការធម្មនុញ្ញ ត្រូវបានជ្រៀតជ្រែកយ៉ាងខ្លាំង ដោយសារតែនៅពេលនោះព្រឹទ្ធសភាដែលបានជ្រើសរើសសមាជិកជាច្រើនបានភ្ជាប់ទៅនឹងអំណាចនយោបាយរបស់គណបក្សថៃរ៉ាក់ថៃដ៏មានអំណាចនៅពេលនោះ។ នេះមិនខុសពីស្ថានភាពបច្ចុប្បន្នទេ ទោះបីពេលនេះសមាជិកព្រឹទ្ធសភាមិនត្រូវបានជ្រើសរើសដោយការបោះឆ្នោតក៏ដោយ តែដំណើរការជ្រើសរើសគ្នាទៅវិញទៅមកដោយខ្លួនឯងក្នុងចំណោមបេក្ខជនគឺគ្រប់គ្រាន់ធ្វើអោយប៉ះពាល់ដល់យន្តការរបស់ព្រឹទ្ធសភា ដូចដែលបានឃើញសព្វថ្ងៃនេះក្រោម "របបពណ៌ខៀវ"បក្សភូមចៃថៃ ស្ទើរតែមិនខុសគ្នាពីរបបថាក់ស៊ីនកាលពី ២០ ឆ្នាំមុនឡើយ ដូច្នេះករណីរឿងក្តីឃុបឃិតការជ្រើសរើសសមាជិកព្រឹទ្ធសភាបានក្លាយជាចំណុចស្នូលនៃការព្រួយបារម្ភលើបញ្ហានយោបាយ ពីព្រោះបញ្ហាសំខាន់មិនមែនគ្រាន់តែជាអ្នកណានឹងត្រូវចោទប្រកាន់ ឬអ្នកណានឹងគេចផុតពីការចោទប្រកាន់នោះទេ ប៉ុន្តែជាសំណួរថាតើយន្តការស៊ើបអង្កេតមានភាពឯករាជ្យពីឥទ្ធិពលនយោបាយយ៉ាងដូចម្តេច? នេះជាបញ្ហាធំមួយដែលសូម្បីតែអ្នកអភិរក្សនិយមខ្លួនឯងក៏ចេញមកព្រមានដែរ។ បើក្រឡេកមើលរចនាសម្ព័ន្ធរដ្ឋាភិបាលរបស់លោកអនុទីនវិញ ត្រូវបានគេមើលឃើញថាជារដ្ឋាភិបាលលាយបញ្ចូលគ្នានៃកម្លាំង២គឺ អ្នកអភិរក្សនិយម និងជាតិនិយម ដោយមានគោលដៅចម្បងក្នុងការបង្ក្រាបកម្លាំងនយោបាយពីក្រុមពណ៌ក្រហម បក្សភឿថៃនិងក្រុមពណ៌ទឹកក្រូច បក្សប្រជាជន។ក្នុងរយៈពេលកន្លងមកលោកអនុទីនបានព្យាយាមប្រើប្រាស់អំណាចនយោបាយរបស់ក្រុមទាំងពីរជាមូលដ្ឋានគាំទ្រ ដោយប្រើប្រាស់ជាជញ្ជាំង និងជាអាវក្រោះដើម្បីបង្កើតស្ថិរភាពសម្រាប់រដ្ឋាភិបាល រួមទាំងបង្កើតរូបភាពថារដ្ឋាភិបាលមានសិទ្ធអំណាចពិសេសលើនយោបាយ ប៉ុន្តែពេលរដ្ឋាភិបាលកាន់អះអាងលើអំណាចអាថ៌កំបាំងកាន់តែខ្លាំង នោះកាន់តែសំណួរច្រើនកើតឡើងដែរ ព្រោះរដ្ឋាភិបាលប្រឈមមុខនឹងការបាត់បង់ទំនុកចិត្តពីប្រជាជន ដោយសារតែអសមត្ថភាពក្នុងកសាងសមិទ្ធផលជាក់ស្តែងនៅក្នុងវិស័យអភិបាលកិច្ចជាច្រើន ក្នុងពេលជាមួយគ្នានេះអំពើពុករលួយនៅតែជាបញ្ហាធំមួយដែលរដ្ឋាភិបាលបានបរាជ័យក្នុងការដោះស្រាយជាមួយនឹងលទ្ធផលជារូបរាងពិតប្រាកដ ការពឹងផ្អែកលើអភិរក្សនិយមនិងជាតិនិយមជាមូលដ្ឋានគ្រឹះអាចរក្សាអំណាចជាបណ្តោះអាសន្នបាន ប៉ុន្តែមិនអាចជំនួសភាពស្របច្បាប់ដែលទទួលបានពីសមិទ្ធផលរបស់រដ្ឋាភិបាលពិតប្រាកដបានឡើយ។ មេរៀនពីនយោបាយថៃបង្ហាញថាការធ្លាក់ចុះនៃអំណាចមិនមែនចាប់ផ្តើមនៅថ្ងៃដែលរដ្ឋាភិបាលបាត់បង់សំលេងគាំទ្រនោះទេ ប៉ុន្តែជាថ្ងៃដែលអ្នកកាន់អំណាចបដិសេធមិនស្តាប់ការព្រមាន ហើយជឿថាមូលដ្ឋានអំណាចរបស់ខ្លួនរឹងមាំ គ្មាននរណាម្នាក់អាចមកធ្វើអោយរង្គោះរង្គើបានឡើយ សព្វថ្ងៃនេះការព្រមានកំពុងមកពីខាងអភិរក្សនិយម ដូច្នេះរដ្ឋាភិបាលលោក Anutin គួរតែរៀនស្តាប់ដោយយកចិត្តទុកដាក់ បើត្រចៀកមិនថ្លង់នោះទេ ។

អត្ថបទនិងសំលេង ៖ សេនាមេឃ

Post a Comment (0)
Previous Post Next Post

Social

Nature