មកមើលបរិយាកាសដ៏រីករាយមួយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចល័តរបស់រដ្ឋាភិបាលលោកអនុធីន
ឆាន វីរៈគុន ដែលត្រូវបានបណ្តាញសង្គមនិងប្រជាពលរដ្ឋជាពិសេសបណ្តាសារព័ត៌មានយកមកផ្សព្វផ្សាយរិះគន់យ៉ាងខ្លាំង
ក្នុងពិធីជប់លៀងរបស់មេដឹកនាំកំពូលៗមានទាំងយោធានិងរដ្ឋបាលស៊ីវីល ដែលមានភារកិច្ចបង្ក្រាបភាពចលាចលនៅភាគខាងត្បូងមកច្រៀងរាំយ៉ាងសប្បាយរីករាយជាមួយគ្នា
រូបភាពនេះផ្ទុះការរិះគន់រហូតមកដល់ថ្ងៃនេះ ជាពិសេសបានប៉ះពាល់ដល់ទឹកចិត្តរបស់ប្រជាជនក្នុងតំបន់ភាគខាងត្បូង
ព្រោះពួកគេទើបតែជួបប្រទះនឹងគ្រោះភ័យថ្មីៗកាលពីថ្ងៃទី 22 ខែសីហា ខូចខាតចំនួន 100ទីតាំង ក្នុងថ្ងៃតែមួយបានប្រឈមនឹងអំពើហឹង្សា
- ការបាញ់ប្រហារ ការបំផ្ទុះគ្រាប់បែក ការដុតបំផ្លាញ។ រូបភាពនេះកើតឡើងក្នុងជប់លៀងអាហារពេលល្ងាចធ្វើឡើងនៅសណ្ឋាគារ
ឡាគូណា គ្រែន អ៊ែនស្ប៉ា Laguna Grand & Spa ក្នុងខេត្តស៊ុងក្លា Songkhla ថ្ងៃចន្ទ ទី 31 ខែសីហាកន្លងមក បន្ទាប់ពីនាយករដ្ឋមន្ត្រី និងមន្ត្រីរាជការបានធ្វើការយ៉ាងនឿយហត់នៅក្នុងតំបន់នោះ
ក្នុងអំឡុងពេលពិធីជប់លៀងមានតន្ត្រី និងច្រៀងរួមគ្នាដោយមន្ត្រីសំខាន់ៗទាំងរដ្ឋបាលស៊ីវីល
និងផ្នែកសន្តិសុខជាតិ រួមទាំងលោកនាយករដ្ឋមន្ត្រី អនុធីន ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ
ពួកគេច្រៀងបទ "សត្ថា ศรัทธา" (ជឿជាក់) របស់ក្រុមតន្រ្តីហ៊ិនឡេកហ្វៃHin Lek Faiหิน เหล็ก ไฟ
យើងមើលមេដឹកនាំកំពូលៗដែលទទួលខុសត្រូវលុបបំបាត់គ្រោះភ័យនៅទឹកដីភាគខាងត្បូងមានអ្នកណាខ្លះ?
១ ឧត្តមសេនីយ៍ឯក ឆៃយ៉ាព្រឹក ដួងប្រាផាត់ គឺជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ
ដែលគណៈរដ្ឋមន្ត្រីបានអនុម័តរួចហើយ បន្ទាប់មកមានឧត្តមសេនីយ៏ទោ ណរ៉ាធីប ផូយណក មេបញ្ជាការកងទ័ពភូមិភាគទី៤
និងលោក ឆៃយ៉ាថាន់ ស៊ែងភុំ អគ្គលេខាធិការស្តីទីនៃអង្គការរដ្ឋបាលឃុំ រួមទាំងលោកស្រី ផាទីម៉ោះ សាឌី យ៉ាមូ អភិបាលខេត្តប៉ាតានី
និងលោក ប៊ុនឈួយ ហមយ៉ាមយ៉េន អភិបាលខេត្តណារ៉ាធីវ៉ាត អ្វីដែលចាប់អារម្មណ៏នោះពួកគេច្រៀងរួមគ្នាត្រង់ឃ្លា ចិត្តនៅតស៊ូបានទេ
ទៅរួចទេប្រាប់មក ឱកាសរបស់អ្នកក្លាហាន ជឿជាក់គ្មានថ្ងៃរាថយ បរិយាកាសសប្បាយរីករាយ រស់រវើក និងរួសរាយរាក់ទាក់
ពួកគេនិងទះដៃតាមចង្វាក់ភ្លេង ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ដោយនាយករដ្ឋមន្ត្រីអនុធីន
ឧត្តមសេនីយ៍ឯក ឆៃយ៉ាព្រឹក ដួងប្រាផាត់ និង ឧត្តមសេនីយ៏ទោ ណរ៉ាធីប ផូយណក ដែលត្រូវជាមិត្តរួមជំនាន់ទី
26 នៃសាលាកងទ័ពភូមិន្ទថៃ
ស្ថានភាពចលាចលនៅតំបន់ភាគខាងត្បូងមិនទាន់បញ្ចប់នៅឡើយទេ
តែភាពសប្បាយរីករាយរបស់មេដឹកនាំទាំងនេះជាការជាន់ឈ្លីទឹកចិត្តពលរដ្ឋក្នុងខេត្តភាគខាងត្បូងយ៉ាខ្លាំង
មានមតិជាច្រើនយល់ឃើញថាការជប់លៀងនេះជាជោគជ័យឫជាការជប់លៀងលាគ្នាពីអំណាច
ព្រោះលោកអនុធីនកំពុងជួបព្រុះមកពីគ្រប់ច្រកល្ហក រឿងអាស្រូវរាប់មិនអស់ហើយលោកមិនអាចដោះស្រាយបានសូម្បីតែមួយរឿងទាំងក្នុងសភា
រឿងការងាររបស់រដ្ឋាភិបាល រឿងដែលប្រជាជនលែងមានជំនឿទាំងស្រុង
ហើយពេលនេះកំពុងមានព្យុះមួយទៀតក្នុងបក្សភូមចៃថៃ។
អត្ថបទនិងសំលេង ៖ សេនាមេឃ


