ទស្សនាវីដេអូ ៖ https://youtu.be/PmryhpGHsqQ
ណេវីនបញ្ជាឱ្យអនុធីនប្រយុទ្ធដល់ស្លាប់ ហាមដកថយដាច់ខាត ព្រោះនឹងដួលរលំដល់ប្រព័ន្ធទាំងមូល ពាក្យខ្លីពីរព្យាង្គថា «វ៉ៃវិញ» ដែលចេញពីខេត្តប៊ុរីរ៉ាំ
បានក្លាយជាសញ្ញាដ៏ខ្លាំងបំផុតនៅក្នុងនយោបាយថៃនៅសប្តាហ៍នេះ។ កម្មវិធីវិភាគនយោបាយមួយ កាលពីថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2026 បានយកមកវាយតម្លៃថាសញ្ញានេះមាន5សមរភូមិហើយមិនមែនជាសញ្ញាសម្រាប់ការចរចាទេ ប៉ុន្តែជាសមរភូមិចុងក្រោយដែលដាក់ដើមទុនអស់ពីខ្លួនរបស់បណ្តាញអំណាចពណ៌ខៀវ។
អ្នកវិភាគម្នាក់និយាយយ៉ាងម៉ឺងម៉ាត់ថា អ្នកណាដែលព្យាយាមផ្តួលរំលំបណ្តាញអំណាចពណ៌ខៀវថ្ងៃនេះ
ត្រូវសួរខ្លួនឯងជាមុនសិនថា តើហ៊ានចំណាយដើមទុនប៉ុន្មាន? ពីព្រោះអំណាចពណ៌ខៀវបានដាក់ដើមទុនអស់ពីខ្លួនក្នុងសមរភូមិមួយនេះ
ហេតុអ្វីបានជាត្រូវប្រយុទ្ធរហូតដល់ស្លាប់? ចម្លើយស្ថិតនៅក្នុងបរិបទរបស់គណបក្សភូមចៃថៃ សព្វថ្ងៃនេះគណបក្សភូមចៃថៃមិនមែនជាអ្នកត្រូវប្រកួតប្រជែងទៀតទេ
ប៉ុន្តែបានក្លាយជាស្នូលនៃរដ្ឋាភិបាល ជាម្ចាស់កៅអីនាយករដ្ឋមន្ត្រី មានបណ្តាញសមាជិកសភានៅភាគឦសានដ៏រឹងមាំ
មានបណ្តាញសមាជិកព្រឹទ្ធសភាពណ៌ខៀវដែលត្រូវបានគេកំពុងឃ្លាំមើល និងផ្ទះធំដ៏មានអំណាចជាច្រើននៅក្នុងខេត្តផ្សេងៗ
ដែលបានបង្កើតសម្ព័ន្ធភាពលើផលប្រយោជន៍រួម ភាពជោគជ័យដ៏ធំធេងនេះមានន័យថាមិនអាចដកថយបានឡើយ
ពីព្រោះការដកថយមួយជំហានមានន័យថាបាត់បង់រចនាសម្ព័ន្ធទាំងមូលដែលខំកសាងអស់រយៈពេលជាង ១០
ឆ្នាំមកហើយ អ្នកវិភាគសង្កត់ធ្ងន់ថា គណបក្សពណ៌ខៀវមិនមែនកំពុងធ្វើនយោបាយប្រចាំថ្ងៃនោះទេ
ប៉ុន្តែផគឺការកសាងអាណចក្រមួយ គ្រប់ជំហានសំខាន់ណាស់ គ្មានពាក្យថាថយក្រោយឡើយអ្វីហើយអ្វីដែលណេវីន
ឈិតឆប Newin Chidchob កំពុងប្រឈមមុខគឺសមរភូមិ២ ទីមួយគឺករណីរឿងក្តីទាក់ទងនឹងការជ្រើសរើសសមាជិកព្រឹទ្ធសភា
ដែលកំពុងដោះស្រាយដោយគណៈកម្មការរៀបចំការបោះឆ្នោត និងនាយកដ្ឋានស៊ើបអង្កេតពិសេសDSI ដែលពាក់ពន្ធនឹងអ្នកនយោបាយជាង ២០០នាក់ សមរភូមិទី២គឺសម្ពាធពីក្នុងសម្ព័ន្ធភាពអភិរក្សនិយមរបស់ខ្លួនកំពុងចាប់ផ្តើមបែកបាក់
ក្រុមមួយគាំទ្រគណបក្សពណ៌ខៀវជាជម្រើសចម្បងសម្រាប់ក្រុមអភិរក្សនិយម តែក្រុមមួយទៀតបានចោទជាសំណួរអំពីហានិភ័យនៃប្រព័ន្ធច្បាប់និងការពង្រីកអំណាចយ៉ាងឆាប់រហ័សខ្លាំងពេក
ក្នុងស្ថានភាពនេះមានជម្រើសតែ២ប៉ុណ្ណោះ៖ ដកថយ ហើយកាត់បន្ថយកំលាំងបន្តិចម្តងៗ ឬប្រយុទ្ធដល់ទីបញ្ចប់
ដើម្បីអោយភាគីប្រឆាំងឃើញថាការផ្តួលរំលំខ្លួនគឺត្រូវចំណាយដើមទុនខ្ពស់បំផុត មកដល់ចំណុចនេះពាក្យពីរម៉ាត់ថាវ៉ៃវិញពីខេត្តប៊ុរីរ៉ាំមិនមែនជាសំឡេងរបស់មនុស្សទាល់ច្រកនោះទេ
ប៉ុន្តែជាសំឡេងរបស់អ្នកដែលបានគុណគូរួចហើយ ថាវ៉ៃវិញចំណេញជាងដកថយ បានអធិប្បាយរូបភាពកាន់តែច្បាស់ថាការហ៊ានភ្នាល់ដាក់ដើមទុនអស់ពីខ្លួនមានអត្ថន័យជាងឆាកនយោបាយក្នុងសភា
គឺការប្រមូលទ្រព្យសម្បិត្តិដែលមានមកដាក់លើតុភ្នាល់គ្នារួមទាំងមូលដ្ឋានសំលេងគាំទ្រក្នុងខេត្តប៊ុរីរ៉ាំ
ពហុកីឡដ្ឋានឆាងអារីណា Chang Arena ទីលានប្រណាំងរថយន្ត
ឆាង អ៊ិនធើណេស្សិនណាល់សឺឃើត Chang
International Circuit បណ្តាញអាជីវកម្មក្នុងស្រុក រួមទាំងទំនាក់ទំនងជាមួយដៃគូចម្រុះក្នុងរដ្ឋាភិបាល
ទាំងអស់នេះគឺជាបន្ទះឈីបក្នុងសមរភូមិនេះ យើងសាកវាយតម្លៃកម្លាំងក្នុងសមរភូមិនីមួយៗមានអ្វីគួរឱ្យចាប់អារម្មណ៍។
សមរភូមិទី១គឺការគ្រប់គ្រងសំលេងក្នុងសភាតំណាងរាស្ត្រទោះបីជាមានសំឡេងលើសពាក់កណ្តាក៏ដោយ
តែស្ថិរភាពនៅតែអាស្រ័យលើក្រុមនយោបាយផ្ទះធំដ៏មានអំណាចដែលអាចនឹងប្តូរភាគីបានគ្រប់ពេលប្រសិនបើពួកគេឃើញថានាវារដ្ឋាភិបាលមួយនេះកំពុងលិចលង់។
សមរភូមិទី២ គឺព្រឹទ្ធសភា ទោះបីជាមានសមាជិកព្រឹទ្ធសភាជាងមួយរយនាក់ក៏ដោយ ក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតយ៉ាងម៉ត់ចត់។
សមរភូមិទី៣គឺសមរភូមិនៅក្នុងតុលាការធម្មនុញ្ញ និងស្ថាប័នឯករាជ្យ ដែលជាសមរភូមិប្រើច្បាប់ជាអាវុធ។
សមរភូមិទី៤គឺការបោះឆ្នោតតាមមូលដ្ឋាន និងការបោះឆ្នោតលើកក្រោយ ដែលជាការពិសោធន៍ថាតើសំលេងគាំទ្របក្សពណ៌ខៀវនៅភាគឦសាននៅតែមានការគាំទ្រទៀតឬទេ។
ហើយសមរភូមិទី៥គឺសមរភូមិសតិអារម្មណ៍របស់ប្រជាជន ដែលទាមទារចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនអោយបានប្រសើរជាងមុន។
អ្នកជំនាញបានព្រមានចំៗថា សត្រូវដ៏គួរឱ្យខ្លាចបំផុតរបស់គណបក្សពណ៌ខៀវមិនមែនគណបក្សប្រឆាំងទេ
ប៉ុន្តែជាការបែកបាក់ផ្ទៃក្នុងនៅក្នុងសម្ព័ន្ធភាពអភិរក្សនិយមខ្លួនឯង ប្រសិនបើមិនអាចផ្សះផ្សាការបែកបាក់នេះបានទេ
ដើមទុនភ្នាល់ទាំងអស់អាចបាត់ភ្លាមៗ មេរៀនលើផ្លូវនយោបាយរបស់ណេវីន
ឈីតឆប គឺជាមេរៀនដែលធ្លាប់ជាមនុស្សដល់ចំណុចខ្ពស់បំផុតនិងក៏ទាបបំផុតដែរ ចាប់តាំងពីពេលដែលជាអ្នកនយោបាយឈានមុខគេម្នាក់របស់គណបក្សថៃរ៉ាក់ថៃ
រហូតដល់ត្រូវបានដកហូតសិទ្ធិមិនអោយធ្វើនយោបាយ ហើយមកកសាងអាណាចក្រថ្មីមួយនៅខេត្តប៊ុរីរ៉ាំតាមរយៈអាជីវកម្មកីឡាធ្វើនិងនយោបាយក្នុងមូលដ្ឋាន
ហើយបានវិលត្រឡប់មកមានអំណាចថ្នាក់ជាតិវិញ អ្នកដែលបានឆ្លងកាត់ចំណុចខ្ពស់បំផុត និងទាបបំផុតកម្រនឹងខ្លាចការប្រយុទ្ធរហូតដល់ស្លាប់ណាស់
ព្រោះពួកគេដឹងថាការដកថយមិនមែនជាវាក្យគេយកមកប្រើនោះឡើយ។ សរុបសេចក្តីមកលោកណេវីនមិនដែលប្រយុទ្ធដោយអារម្មណ៍ទេ
គេប្រយុទ្ធដោយប្រើក្តារអុក គ្រប់គ្រាប់អុកនៅលើក្តារអុកមានការងារច្បាស់លាស់ ហើយថ្ងៃនេះណេវីនត្រៀមខ្លួនរួចជាស្រេចលះបង់ទូកនិងខុនដើម្បីរក្សាក្តារទាំងមូល
នេះហើយពាក្យថាក្នុងពិភពអ្នកនយោបាយគ្មានមិត្តពិតប្រាកដហើយក៏គ្មានសត្រូវពិតប្រាកដដែរ
មានតែអ្នកដែលហ៊ានភ្នាល់អ្វីៗដែលមានអស់ពីខ្លួនក្នុងថ្ងៃដែលមនុស្សគ្រប់គ្នានៅស្ទាក់ស្ទើរ
នោះហើយជាមូលហេតុដែលប៊ុរីរ៉ាំនៅតែជាមជ្ឈមណ្ឌលអំណាចដែលមិនអាចមើលរំលងបានឡើយ
ពាក្យថាវ៉ៃវិញមិនមែនគ្រាន់តែជាវោហាសាស្ត្រធ្វើអោយរំជើបរំជួលនោះទេ ប៉ុន្តែជាសារទៅកាន់គ្រប់ក្រុមអំណាចទាំងអស់
ថាបណ្តាញអំណាចពណ៌ខៀវត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធនៅគ្រប់សមរភូមិ មិនថានៅក្នុងសភា
ខាងក្រៅសភា នៅក្នុងតុលាការ ឬលើទីលានបោះឆ្នោតនោះទេ។
អត្ថបទនិងសំលេង ៖ សេនាមេឃ


