គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

សំណុំរឿងក្តីករណីជុំវិញដំណើរការជ្រើសរើសសមាជិកព្រឹទ្ធសភាកំពុងក្លាយជាបញ្ហាប្រឈមដ៏ធំមួយរបស់រដ្ឋាភិបាលលោក Anutin មិនអាចគេចផុតបានឡើយ

 


ទស្សនាវីដេអូ ៖ https://youtu.be/yFqDPsklO_s

សំណុំរឿងក្តីករណី​ជុំវិញ​ដំណើរការ​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក Anutin មិន​អាច​គេចផុត​បានឡើយ ក្នុង​ដែល​គណបក្ស​ប្រឆាំង​កំពុង​រៀបចំ​ស៊ើបអង្កេត  សំណួរ​សំខាន់​មិនមែន​គ្រាន់តែ​ថា​អ្នកណា​ពាក់ព័ន្ធ​ឬ​អត់​នោះទេ ប៉ុន្តែ​អ្នកណា​នឹង​ត្រូវ​ទទួលខុសត្រូវ​ខាង​នយោបាយ​ប្រសិនបើ​មាន​ទំនាក់ទំនង​ពី​អតីតកាល​ត្រូវបាន​រកឃើញ  លោក Anutin តែងតែ​អះអាង​ជាប់រហូត​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ទេ ព្រោះ​លោក​បាន​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ឆ្នាំ 2026 ខណៈ​ដែល​ការជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​បាន​ធ្វើឡើង​ក្នុង​ឆ្នាំ 2024 ប៉ុន្តែ គណបក្ស​ប្រឆាំង​អាច​មិន​មើល​រឿងនេះ​ត្រឹមតែ​ជារឿង​ពេលវេលា​ប៉ុណ្ណោះ​ទេ ព្រោះ​ក្នុងអំឡុងពេល​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ភូមចៃថៃ Bhumjaithai គឺជា​ដៃគូក្នុងរដ្ឋាភិបាលចម្រុះ ហើយ​លោក Anutin បាន​កាន់តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នេះ​ទើបធ្វើអោយ​គណបក្ស​ប្រឆាំងសួរ​ថា​តើ​ការទទួលខុសត្រូវ​ខាង​នយោបាយ​គួរត្រូវតែ​បញ្ចប់​ដោយ​តំណែង​​នៅក្នុង​រដ្ឋាភិបាល​មុន​ឬយ៉ាងណា? ទន្ទឹមនឹងនេះ ករណីនេះ... ក៏មាន​មតិ​ខុសគ្នា​នៅក្នុង​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ផងដែរ ភាគី​ម្ខាង​ជឿថា​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បន្ត​សំណុំរឿង​នេះ ខណៈ​ភាគី​ម្ខាង​ទៀត​អះអាងថា​ការចោទប្រកាន់​ទាំងនេះ​គ្មាន​មូលដ្ឋាន។ នៅទីបំផុត ការសម្រេចរឿងក្តីនេះ​គឺ​ស្ថិតនៅ​លើ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​មួយក្រុមធំ ហើយ​នេះ​គឺជា​ចំណុច​ក្តៅទោះលទ្ធផលចេញមកយ៉ាងម៉េចក៏ដោយ ក៏គណៈកម្មការរៀបចំការបោះឆ្នោតត្រូវតែឆ្លើយទៅកាន់សាធារណជនអំពីមូលហេតុនៅពីក្រោយមតិខុសគ្នា ហើយភស្តុតាងដែលយកមកពិចារណា និងមូលហេតុដែលទស្សនៈរបស់ក្រុមការងារខុសគ្នា  ប៉ុន្តែបញ្ហានេះមិនបញ្ចប់ត្រឹមនេះទេ ព្រោះមានករណីស្របគ្នាដែលពាក់ព័ន្ធក្រុមសង្គមសម្ងាត់ដែលថៃប្រើពាក្យអាំងយី(បង្កើតក្រុមសម្ងាត់ជួយគ្នា) secret societyដែលបានរៀបចំនិងការលាងលុយកខ្វក់កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយ DSI ដូច្នេះ លទ្ធផលនៃករណីសមាជិកព្រឹទ្ធសភាអាចមិនត្រឹមតែប៉ះពាល់ដល់នយោបាយសភាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចមានផលវិបាកលើករណីពាក់ព័ន្ធផ្សេងទៀតផងដែរ បក្សប្រឆាំងក៏មានផែនការទី2ផងដែរ ប្រសិនបើការស៊ើបអង្កេតលើករណីសមាជិកព្រឹទ្ធសភាមិនអាចដំណើរការដូចការរំពឹងទុកទេ ហ្គេមនេះអាចផ្លាស់ប្តូរពីការសួរថាអ្នកណាពាក់ព័ន្ធទៅជាសំណួរធំជាងនេះ គឺតើអ្នកនយោបាយគួរគោរពតាមនិយាមសីលធម៌អ្វីខ្លះ? នេះគឺជាសង្វៀនមួយដែលអាចអូសយកបញ្ហានេះចូលទៅក្នុងយន្តការរដ្ឋធម្មនុញ្ញ និងបើកជាចំណុចនៃគុណវុឌ្ឍិ និងសីលធម៌សម្រាប់អ្នកកាន់តំណែងនយោបាយ និយាយឱ្យសាមញ្ញ ទ្វារទីមួយគឺគណៈកម្មការរៀបចំការបោះឆ្នោត ប៉ុន្តែប្រសិនបើទ្វារទីមួយបិទ ទ្វារទីពីរអាចជាហ្គេមនៅក្នុងសភា និងស្ថាប័នរដ្ឋធម្មនុញ្ញ នេះមិនមែនគ្រាន់តែជាសមរភូមិរវាងរដ្ឋាភិបាល និងគណបក្សប្រឆាំងនោះទេ តែជាការភ្នាល់គ្នាលើភាពជឿជាក់របស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលភ្នាល់គ្នាលើអនាគតរបស់បក្សភូមចៃថៃ និងកៅអីនាយករដ្ឋបន្ត្រីរបស់លោកអនុធីនទៀតផង។ សំណួរចុងក្រោយគឺ នៅពេលដែលលទ្ធផលរបស់គណៈកម្មការរៀបចំការបោះឆ្នោតត្រូវបានចេញមកហើយ តើសមរភូមិនេះនឹងបញ្ចប់ឬនឹងបើកសមរភូមិថ្មីដែលកាន់តែក្តៅគគុកជាងមុន?

អត្ថបទនិងសំលេង៖ សេនាមេឃ

Post a Comment (0)
Previous Post Next Post

Social

Nature