គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

ប្រទេសថៃផ្ទុះរលកថ្មីនៃហេតុការណ៏ហិង្សានៅក្នុងខេត្តទាំង៣នៃព្រំដែនភាគខាងត្បូងដែលក្រុមឧទ្ទាមបានធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា មានទាំងការបំផ្ទុះគ្រាប់បែក ការបាញ់ប្រហារ ប្លន់ និងការដុតបំផ្លាញទីតាំងផ្សេងៗសរុបចំនួន ៥១ កន្លែង

 


ទស្សនាវីដេអូ ៖ https://youtu.be/ekpgWyno1LI

ប្រទេសថៃផ្ទុះរលកថ្មីនៃហេតុការណ៏ហិង្សានៅក្នុងខេត្តទាំង៣នៃព្រំដែនភាគខាងត្បូងដែលក្រុមឧទ្ទាមបានធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា មានទាំងការបំផ្ទុះគ្រាប់បែក ការបាញ់ប្រហារ ប្លន់ និងការដុតបំផ្លាញទីតាំងផ្សេងៗសរុបចំនួន ៥១ កន្លែង កាលពីយប់ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីការបរាជ័យម្តងហើយម្តងទៀតរបស់រដ្ឋាភិបាលថៃ កងទ័ព និងរដ្ឋបាលមូលដ្ឋាន។ ក្នុងរយៈពេល ២២ ឆ្នាំកន្លងមកនេះ ភាពចលាចលនៅក្នុងខេត្តយ៉ាឡា ប៉ាតានី ណារ៉ាធីវ៉ាត និងស្រុកចំនួន៤ក្នុងខេត្តសុងក្លា បានចំណាយប្រាក់ជិត ៥០០,០០០ លានបាត ការណ៏ហិង្សាដោយអាវុធនៅភាគខាងត្បូងបានផ្ទុះឡើងវិញចាប់ផ្តើមចុងឆ្នាំ ២០០១ ក្នុងអំឡុងពេលនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ ចាប់តាំងពីពេលនោះមក កម្រិតនៃអំពើហឹង្សាបានកើនឡើងកាន់តែខ្លាំងឡើងជាលំដាប់ រហូតដល់ដើមឆ្នាំ ២០០៤ ឈានដល់ការប្លន់អាវុធពីបន្ទាយយោធាមួយកន្លែងនៅខេត្តណារ៉ាធីវ៉ាត ដែលនាំឱ្យមានការប្រើពាក្យថា "ក្រុមឧទ្ទាម" កងកំលាំងឧទ្ទាមបន្តហេតុហិង្សាជាច្រើននិងកាន់តែធ្ងន់ធ្ងរនៅខេត្តភាគខាងត្បូងប្រទេសថៃរហូតមកដល់សព្វថ្ងៃនេះ សរុបហេតុការណ៏នៃភាពចលាចលសរុបចំនួន ១០,២២២ ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៦,០២៨ នាក់ (ជនស៊ីវិល ៣,៦៦៦ នាក់ និងមន្ត្រីរដ្ឋាភិបាល ២,៣៦២ នាក់) និងរបួសចំនួន ១៣,៧៣៧ នាក់ ស្ថានភាពនេះនៅតែបន្តកើតមាន ទោះបីប្តូរនាយករដ្ឋមន្ត្រីចំនួន ១០នាក់ហើយ។

ចាប់តាំងពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បន្ទាប់មកគឺឧត្តមសេនីយ៍ឯក ស៊ុរ៉ាយុទ្ធ ជូឡានុន លោក សាម៉ាក់ ស៊ុនថនវេទ លោក ស៊ុមឆាយ វង្សសាវ៉ាត លោក អាភីស៊ីត វេឆាឈីវ៉ាក់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ឧត្តមសេនីយ៍ឯក ប្រាយុទ្ធ ចាន់អូឆា លោក សេដ្ឋា ថាវីស៊ីន លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ និងចុងក្រោយគឺលោក អនុទីន ឆានវីរៈគុន  លើសពីនេះក៏មានការប្តូរមេបញ្ជាការកងទ័ពជើងគោកនិងមេបញ្ជាការភូមិភាគទី៤ផងដែរ ហើយរដ្ឋបាលឃុំក៏បានកែសម្រួល និងផ្លាស់ប្តូរគោលនយោបាយ វិធីសាស្រ្តដោះស្រាយបញ្ហា ដោយប្រើវិធីសាស្រ្តទាំងប្រើកំលាំងនិងចរចាជាមួយក្រុមBRN និងក្រុមផ្សេងៗទៀតនៅតែមិនបានជោគជ័យដដែល អំពើហិង្សានៅតែបន្ត ដែលធ្វើឱ្យអ្នកសិក្សាស្រាវជ្រាវជាច្រើនថាបញ្ហានេះនឹងមិនបញ្ចប់ទេ លុះត្រាតែមានយុទ្ធសាស្ត្រដាច់ខាត និងការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់អោយបានមុនហេតុការណ៏កើតឡើង។ ហេតុការណ៏វាយប្រហារក្នុងពេលដំណាលគ្នានៅទីតាំងចំនួន ៥១ កន្លែងរបាយការណ៏គិតត្រឹមម៉ោង 24:00 ថ្ងៃទី 22 ខែសីហា ឆ្នាំ 2026 មានឧប្បត្តិហេតុសរុបចំនួន 51 លើក ចែកចេញជា នៅខេត្តណារ៉ាធីវ៉ាត22 លើក នៅខេត្តប៉ាត់តានី11 លើក និងនៅខេត្តយ៉ាក់ឡា18 លើក។

លោក អេករ៉ាត អ៊ុឌុម អាំនួយ Ekkarat Udom-Amnuay សមាជិកសភាតំណាងរាស្ត្រនៅទីក្រុងបាងកក បក្សប្រជាជន និងជាប្រធានគណៈកម្មាធិការកិច្ចការយោធានៃសភាតំណាងរាស្ត្រថៃ បានរិះគន់យ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ដោយបញ្ជាក់ថាវាជាសញ្ញាច្បាស់លាស់នៃការបរាជ័យនៃប្រព័ន្ធស៊ើបការណ៍សម្ងាត់ និងការវាយតម្លៃការគំរាមកំហែង លោកបានអះអាងថា ការវាយប្រហារក្នុងពេលដំណាលគ្នានៅទីតាំងជាង ៥០ កន្លែង តម្រូវឱ្យមានផែនការជាប្រព័ន្ធ ការចល័តកំលាំង និងមានកំលាំងគាំទ្រ ដែលឆ្លុះបញ្ចាំងពីគម្លាតធ្ងន់ធ្ងរក្នុងការប្រមូលព័ត៌មានសម្ងាត់របស់ក្រុមអាជ្ញាធរទាំងអស់ក្នុងរដ្ឋាភិបាល ហើយរដ្ឋបានចំណាយថវិកាសន្តិសុខប្រចាំឆ្នាំដ៏ច្រើនក្នុងមួយឆ្នាំរាប់ម៉ឺនលានបាត ប៉ុន្តែលទ្ធផលរដ្ឋាភិបាលមិនបានធ្វើអ្វីក្រៅពីចាំទប់ទល់សភាពការណ៏ លោកបានអំពាវនាវដល់នាយករដ្ឋមន្ត្រី ក្នុងឋានៈជានាយកបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) ឱ្យទទួលខុសត្រូវជាបន្ទាន់ចំពោះអ្នកដែលរងផលប៉ះពាល់ និងអនុវត្តវិធានការសកម្មជាក់ស្តែង មិនមែនបានត្រឹមតែចេញសេចក្តីថ្លែងការណ៍ផ្អែកលើស្ថានភាពពីមួយថ្ងៃទៅមួយថ្ងៃនោះទេ។

អត្ថបទនិងសំលេង ៖ សេនាមេឃ

Post a Comment (0)
Previous Post Next Post

Social

Nature