គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមសម្ពោធអគារសិក្សាថ្មីរបស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ

 

អគារសិក្សាថ្មីដែលមានចំនួន ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់នេះ នឹងបម្រើបន្ថែមដល់ការបង្ហាត់បង្រៀនកុមារអូទីស្សឹមកម្ពុជា ដែលមានចំនួនជាង ៣០០នាក់ កំពុងសិក្សានៅក្នុងវិទ្យាល័យនេះ គិតមកត្រឹមឆ្នាំ២០២៥ ហើយនឹងជាកន្លែងព្យាបាលដល់កុមារអូទីស្សឹមឱ្យមានសុខភាពល្អ មានសមត្ថភាព មានទំនាក់ទំនង និងមានរបៀបរស់នៅល្អប្រសើរជាងមុន រួមទាំងនឹងក្លាយជាធនធានមនុស្សមួយសម្រាប់ជាតិកម្ពុជាផងដែរ។

 ក្នុងឱកាសប្រកបដោយក្តីរីករាយចំពោះសមិទ្ធផលថ្មីនេះ លោកជំទាវបណ្ឌិត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេសនេះ ដែលបានស្រឡាញ់ អត់ធ្មត់ និងលះបង់កម្លាំងកាយចិត្តបង្ហាត់បង្រៀនដល់កុមារអូទីស្សឹមទាំងអស់ ព្រោះការអប់រំដល់កុមារអូទីស្សឹមគឺត្រូវការជំនាញពិសេសបំផុតមួយ។

 សូមបញ្ជាក់ផងដែរថា អូទីស្សឹមជាជំងឺប្រព័ន្ធប្រសាទមួយប្រភេទកើតឡើងលើកុមារដែលគាត់មានការលូតលាស់ខាងសតិបញ្ញាយឺត មានសមត្ថភាពខ្សោយក្នុងការរស់នៅ មានទំនាក់ទំនងទាបបំផុត និងកត្តាសុខភាពផ្សេងស្តែងចេញតាមចរិតលក្ខណៈប្លែកៗរបស់គាត់។ ទោះជាយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងខិតខំលើកកម្ពស់វិស័យអប់រំទូទាំងប្រទេស ជាពិសេសការអប់រំពិសេសដល់កុមារអូទីស្សឹមកម្ពុជា ដោយមានការផ្គត់ផ្គង់ទាំងទីកន្លែង សម្ភារៈបរិក្ខារចាំបាច់គ្រប់បែបយ៉ាង បច្ចេកទេស និងសមត្ថភាពបង្ហាត់បង្រៀនយ៉ាងពិសេស ដើម្បីធានាថា កុមារទាំងនេះនឹងល្អប្រសើរ អាចក្លាយជាធនធានមនុស្សសម្រាប់ជាតិ។

 ខេត្តកណ្តាល ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia










































Post a Comment (0)
Previous Post Next Post

Social

Nature