គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

ទឹកចិត្តភរិយាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ស៊ុបក្តៅៗ បន្លែត្រីសាច់ សេចក្តីគោរពស្រឡាញ់ជូនដល់វីរៈកងទ័ពជួរមុខ

 


ក្នុងស្មារតីខ្មែរតែមួយ ស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពជួរមុខ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំបងប្អូនកងទ័ពធ្វើដំណើរទៅកាន់សមរភូមិមុខជាលើកទី១៣ ដើម្បីចុះសួរសុខទុក្ខ និងសម្តែងការគោរពដឹងគុណចំពោះវីរៈភាពរបស់បងប្អូនកងទ័ព កងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ស្ថិតនៅទិសទី៣ នាខេត្តឧត្តរមានជ័យ។

ក្នងដំណើរនេះដែរ លោកជំទាវ ចាយ ច័ន្ទរ៉ានី និងក្រុមការងារកងពល បានរៀបចំធ្វើស៊ុបមី ស៊ុបគុយទាវ ក្តៅៗ ដោយផ្ទាល់ដៃ ដ៏មានឱជារសជូនដល់បងប្អូនកងទ័ពកងពលតូចអន្តរាគមន៍លេខ៤ ពិសារនាពេលព្រឹកព្រលឹម រួមទាំងកាហ្វេ និងភេសជ្ជៈថែមទៀតផង។ ក្រៅពីអាហារដែលឆ្អិនស្រាប់ទាំងនោះ លោកជំទាវ ក៏បាននាំយកគ្រឿងឧបភោគបរិភោគនិងស្បៀងបម្រុងជាច្រើនរួមមានសាច់គោ សាច់ជ្រូក គោងៀត និងបន្លែស្រស់ៗជាច្រើនមុខជូនវីរៈកងទ័ពជួរមុខយើង។

សកម្មភាពដ៏សប្បុរស និងការចុះផ្ទាល់ដល់សមរភូមិមុខរបស់លោកជំទាវភរិយាឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ មិនមែនត្រឹមតែជាការនាំយកស្បៀងអាហារទៅចែកជូនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញឲ្យឃើញនូវ "ទឹកចិត្តស្រឡាញ់កងទ័ពដូចជាគ្រួសារតែមួយ ជាសាច់ញាតិបង្កើត" និង "ស្មារតីស្នេហាជាតិដ៏មោះមុត"។ ក្នុងនាមជាស្ត្រីដែលនៅពីក្រោយខ្នងនៃភាពជោគជ័យ និងជាបង្គោលគ្រួសាររបស់មេទ័ព លោកជំទាវបានបង្ហាញថា ការការពារជាតិមិនមែនជាភារកិច្ចរបស់អ្នកកាន់អាវុធតែម្យ៉ាងនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរួមរបស់អ្នកដែលនៅជួរក្រោយក្នុងការផ្ដល់នូវកម្លាំងចិត្ត និងការគាំទ្រផ្នែកស្មារតី។

​រាល់ការរៀបចំស៊ុបក្ដៅៗមួយវែក និងការផ្ដល់ជូនសាច់បង្ការបន្លែបង្ការទាំងនេះ គឺជាសារដាស់តឿនយ៉ាងកក់ក្ដៅថា៖ «បងប្អូនកងទ័ពមិនដែលនៅឯកោឡើយ»

ទឹកចិត្តលះបង់របស់លោកជំទាវ ចាយ ច័ន្ទរ៉ានី ដែលមិនខ្លាចភាពនឿយហត់ក្នុងដំណើរទៅកាន់តំបន់ដាច់ស្រយាល គឺជាគំរូនៃសាមគ្គីភាពជាតិ ដែលជួយពង្រឹងសតិអារម្មណ៍កងទ័ពឱ្យកាន់តែរឹងមាំ ហ៊ានពលីគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដី។ នេះហើយគឺជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ ដែលកើតចេញពីបេះដូងស្ត្រីខ្មែរ ចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារមាតុភូមិ៕

 



















Post a Comment (0)
Previous Post Next Post

Social

Nature