ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក
(Government
Shutdown) កំពុងកើតឡើងបន្ទាប់ពីព្រឹទ្ធសភាបានបរាជ័យក្នុងការអនុម័តច្បាប់ផ្តល់មូលនិធិ
ដោយបានបិទជាបណ្តោះអាសន្ននូវទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន។
ការ shuts down
នេះកើតចេញពីសមាជិកព្រឹទ្ធសភាពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យដើម្បីឈានដល់ការមិនឯកភាពគ្នាលើកញ្ចប់ថវិកា។
គណបក្សសាធារណរដ្ឋកំពុងជំរុញឱ្យមានការអនុម័ត្តច្បាប់ផ្តល់មូលនិធិ
ដោយគ្មានគំនិតផ្តួចផ្តើមផ្សេងទៀតឡើយ ដែលគេស្គាល់ថាជាដំណោះស្រាយស្អាត ឬដំណោះស្រាយបន្ត Continuous Resolution នេះជាដំណោះស្រាយបណ្ដោះអាសន្នដើម្បីអនុញ្ញាតឱ្យភ្នាក់ងាររដ្ឋាភិបាលបន្តប្រតិបត្តិការក្នុងរយៈពេលមួយ
ទោះយ៉ាងណាក៏ដោយ គណបក្សសាធារណរដ្ឋមានសំឡេងត្រឹមតែ 53 ព្រឹទ្ធសភាប៉ុណ្ណោះ ហើយគណបក្សត្រូវការ 60 សំលេងដើម្បីអនុម័តច្បាប់នេះ ពួកគេត្រូវការសំឡេងពីគណបក្សប្រជាធិបតេយ្យ។
ភាគីនីមួយៗបន្ទោសគ្នាទៅវិញទៅមកចំពោះការបិទនេះ
ហើយជម្លោះនឹងមិនត្រូវបានដោះស្រាយរហូតដល់សភាអនុម័តច្បាប់ផ្តល់មូលនិធិ។
តើភ្នាក់ងាររដ្ឋណាខ្លះនឹងរងផលប៉ះពាល់?
ទោះជាយ៉ាងណាក៏ដោយ
ភ្នាក់ងាររដ្ឋាភិបាលអាមេរិកមួយចំនួននឹងមិនត្រូវបានបិទទាំងស្រុងនោះទេ ដូចជា៖ ភ្នាក់ងារការល្បាតតាមព្រំដែន
សេវាពេទ្យនៅមន្ទីរពេទ្យ ការអនុវត្តច្បាប់ និងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ត្រូវបានគេរំពឹងថានឹងបន្តប្រតិបត្តិការក្នុងអំឡុងពេលរដ្ឋបិទទ្វារ។
លើសពីនេះ
ការចេញមូលប្បទានប័ត្រផ្នែកសន្តិសុខសង្គម និង Medicare នឹងបន្ត
ប៉ុន្តែការពិនិត្យអត្ថប្រយោជន៍ និងការចេញប័ណ្ណអាចនឹងត្រូវបានជាប់គាំង។
នេះមានន័យថា
សេវាកម្មដូចជាកម្មវិធីជំនួយស្បៀងអាហារ សាលាមត្តេយ្យមូលនិធិសហព័ន្ធ ការផ្តល់ប្រាក់កម្ចីសិស្ស
ការត្រួតពិនិត្យអាហារ និងប្រតិបត្តិការឧទ្យានជាតិនឹងត្រូវកំណត់ចំនួន ឬបិទចោល។
មុនពេលរដ្ឋាភិបាលបិទទ្វារ
ទីភ្នាក់ងារសហព័ន្ធជាច្រើនបានផ្សព្វផ្សាយផែនការបុគ្គលិកនៅលើគេហទំព័ររបស់ពួកគេ ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា
បុគ្គលិករដ្ឋាភិបាលភាគច្រើនរបស់ខ្លួននៅតែបំពេញកាតព្វកិច្ច មានន័យថាពួកគេត្រូវមកធ្វើការដូចធម្មតា
ខណៈដែលនាយកដ្ឋានមួយចំនួនបានអោយបុគ្គលិកឈប់ជាបណ្តោះអាសន្ន។
យោងតាមការផ្សាយរបស់ស្ថានីយ៏
CBS ដែលជាដៃគូរបស់ BBC របស់សហរដ្ឋអាមេរិក
ក្រសួងចំនួន5បានដកបុគ្គលិករបស់ពួកគេភាគច្រើនជាបណ្តោះអាសន្ន៖
• ក្រសួងការពារជាតិ (បុគ្គលិកស៊ីវិល)
334,904 រក្សាទុកតែ, 406,573
• ក្រសួងសុខាភិបាល៖ សម្រេចបាន
32,460 កន្លែង, រក្សាទុក 47.257
• ក្រសួងពាណិជ្ជកម្ម៖ 34,711
រក្សាទុក8.273
• ក្រសួងការបរទេសសហរដ្ឋអាមេរិក៖
16,651 និងរក្សាទុក10,344
• រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិ
(NASA)៖ 15,094 រក្សាទុក3,124
លោក
Trump បានទទួលស្គាល់ថាស្ថានភាពបែបនេះគឺ "ជៀសមិនរួច" ហើយដោយបន្ថែមថាគណបក្សសាធារណរដ្ឋមិនចង់ឱ្យវាកើតឡើងទេ
ថែមទាំងគំរាមកំហែងអំពីផលវិបាកផងដែរ។
លោកប្រធានាធិបតីបាននិយាយថា
"យើង [រដ្ឋាភិបាលសហរដ្ឋអាមេរិក] អាចធ្វើអ្វីៗបានខណៈពេលដែលរដ្ឋាភិបាលត្រូវបានបិទទ្វារ
ហើយនឹងមិនល្អ ឬមិនអាចត្រឡប់វិញបានសម្រាប់ [បក្សប្រជាធិបតេយ្យ] ដូចជាការកាត់ចេញមនុស្សច្រើន
... កាត់កម្មវិធីដែលពួកគេស្រឡាញ់" ។
សមាជិកសភាប្រជាធិបតេយ្យលោក
Bill Foster បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា គណបក្សសាធារណរដ្ឋទទួលខុសត្រូវចំពោះការបិទទ្វារនេះខណៈដែលពួកគេគ្រប់គ្រងសភា
ព្រឹទ្ធសភា និងសេតវិមាន។
លោកបានបន្ថែមថា
គ្រួសារនៅទូទាំងប្រទេសនឹង "បន្តរងទុក្ខ" លុះត្រាតែគណបក្សសាធារណរដ្ឋចរចាជាមួយគណបក្សប្រជាធិបតេយ្យ។
គណបក្សសាធារណរដ្ឋបានបញ្ចេញវីដេអូមួយនៅលើគេហទំព័រ
X ដែលបង្ហាញពីភ្លើងនៅវិមានអាគាររដ្ឋសភាដោយបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យ
«គិតពីជនអន្តោប្រវេសន៍ខុសច្បាប់សំខាន់ទៅវិញ»
ហើយធ្វើឱ្យប៉ះពាល់ដល់ជនជាតិអាមេរិកដែលធ្វើការធ្ងន់។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ
Chuck
Fleischmann បាននិយាយថា គណបក្សប្រជាធិបតេយ្យបាន "បិទទ្វារដ្ឋាភិបាលរបស់យើងជាផ្លូវការ"
ហើយ "អ្នកបង់ពន្ធដែលជាអ្នកធ្វើការធ្ងន់មកទទួលបន្ទុកទៅវិញ" ។
ដូចគ្នានេះដែរ
រដ្ឋបាលរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រឈមមុខនឹងការបិទរដ្ឋាភិបាលរយៈពេល
16 ថ្ងៃក្នុងឆ្នាំ 2013
ដោយសារតែការខកខានមិនបានអនុម័តច្បាប់ថែទាំសុខភាពដែលបានស្នើឡើងរបស់លោកអូបាម៉ា។
ការបិទទ្វាររដ្ឋាភិបាលគឺញឹកញាប់បំផុតក្រោមការដឹកនាំរបស់ប្រធានាធិបតីសាធារណរដ្ឋ
Ronald
Reagan ខណៈពេលដែលការបិទរដ្ឋាភិបាលបានកើតឡើងចំនួន8លើកក្នុងអំឡុងពេល2អាណត្តិរបស់គាត់ក្នុងទសវត្សរ៍ឆ្នាំ
1980 ទាំង8លើកដែលមានរយៈពេលវែងបំផុតត្រឹមតែ3ថ្ងៃប៉ុណ្ណោះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបិទទ្វារចំនួន
11 ដងក្នុងរយៈពេល 40
ឆ្នាំកន្លងមកនេះ។
នៅក្នុងប្រទេសផ្សេងទៀត
រដ្ឋាភិបាលនៅតែបន្តប្រតិបត្តិការ សូម្បីតែក្នុងអំឡុងពេលសង្រ្គាម និងវិបត្តិរដ្ឋធម្មនុញ្ញក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ
រដ្ឋាភិបាលសហព័ន្ធនិយមរបស់សហរដ្ឋអាមេរិកអនុញ្ញាតឱ្យសាខារដ្ឋាភិបាលនីមួយៗគ្រប់គ្រងដោយគណបក្សនយោបាយផ្សេងៗគ្នាបាន
នេះគឺជាការរចនារបស់រដ្ឋាភិបាលពីបិតាស្ថាបនិក ដែលចង់បានការសម្របសម្រួល និងការពិចារណា
ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះប្រព័ន្ធនេះបានដំណើរការផ្ទុយម្តងទៀត។
ជាឧទាហរណ៍ នៅប្រទេសកាណាដាក្នុងឆ្នាំ 2011 គណបក្សប្រឆាំងបានបដិសេធថវិកាដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីអភិរក្សនិយម Stephen Harper ដែលកាន់តំណែងដែលមានសំលេងភាគតិចនៅក្នុងសភា បន្ទាប់មក សភាតំណាងរាស្រ្តកាណាដាបានអនុម័តការបោះឆ្នោតគ្មានទំនុកចិត្តនៅក្នុងរដ្ឋាភិបាល ដែលបង្កឱ្យមានការបោះឆ្នោតថ្មី ខណៈពេលដែលសេវាកម្មរបស់រដ្ឋាភិបាលនៅតែបន្តដំណើរការ។
ចំណែកប្រទេសបែលហ្ស៊ិក ក៏នៅមានចន្លោះទំនេរក្នុងឆ្នាំ 2010-2011 នៅពេលដែលគ្មានរដ្ឋាភិបាលជាប់ឆ្នោតគ្រប់គ្រងប្រទេសរយៈពេល 589 ថ្ងៃ ប៉ុន្តែសេវាសាធារណៈនៅតែបន្តដំណើរការ។
ប្រភព
៖ BBC