គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

តើ​ថាក់ស៊ីន​ភ្លាត់ស្នៀតរឿង​អ្វី ?ហើយ​ហេតុ​អ្វី​បាន​ជាអនុធីន ឆ្លើយតបគំនិត​របស់ក្រុម​អំណាចចាស់​បានខ្លាំងជាង?

 


បណ្ឌិត Petra Alderman អ្នកជំនាញខាងនយោបាយអាស៊ីអាគ្នេយ៍បានហៅលោក អនុធីន Anutin Charnvirakul ថា "អ្នកបង្កើតកិច្ចព្រមព្រៀងថ្មី" “the new deal maker”  ឬអ្នកដែលធ្វើកិច្ចព្រមព្រៀងថ្មីជាមួយស្ថានប័នចាស់។

លោកបណ្ឌិត Petra Alderman អ្នកជំនាញខាងនយោបាយអាស៊ីអាគ្នេយ៍នៅសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ បានប្រាប់ថា ក្រឡេកទៅមើល "លិខិតអនុញ្ញាតទី2" ដែលផ្តល់អោយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រឡប់មកប្រទេសថៃវិញ គេជឿថាមានកិច្ចព្រមព្រៀងសំខាន់2 ទី1គឺការប្រជែងយកប្រជាប្រិយភាពរបស់គណបក្សពណ៌ទឹកក្រូច ឬបក្សប្រជាជន ដែលថាក់ស៊ីនដឹងច្បាស់ច្បាស់មិនអាចយកឈ្នះបានក្នុងការបោះឆ្នោតកន្លងមក បើទោះបីជាគណបក្សភឿថៃធ្លាប់មានកំណត់ត្រាឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក៏ដោយ។

 

តើ​ថាក់ស៊ីន​ភ្លាត់ស្នៀតរឿង​អ្វី ?ហើយ​ហេតុ​អ្វី​បាន​ជាអនុធីន ឆ្លើយតបគំនិត​របស់ក្រុម​អំណាចចាស់​បានខ្លាំងជាង?

តាមទស្សនៈរបស់សាស្ត្រាចារ្យបណ្ឌិត ប៉ាកវីន ផ្នែកមួយនៃហេតុផលដែល អនុធីន បានឈានដល់ចំណុចនេះគឺអាជីពនយោបាយរបស់គាត់ដែលបានគ្រោងទុកយ៉ាងល្អជា "អ្នកបម្រើស្ថានប័ន" ដែលបង្ហាញឱ្យឃើញទាំងជីវិតផ្ទាល់ខ្លួន និងដោយមនោគមវិជ្ជារបស់គណបក្ស។ចំណុចមួយទៀតគឺអ្នកនយោបាយរូបនេះទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការត្រួសត្រាយផ្លូវក្នុងក្របខណ្ឌនយោបាយដោយការបោះឆ្នោត (electoral politics) ក្លាយជាគណបក្សធំទី3នៅក្នុងសភា។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ គាត់​ក៏​អាច​តំណាង​ឲ្យ​ក្រុម​អំណាច​ក្រៅ​នយោបាយ​បោះឆ្នោត​ផង​ដែរ» electoral politics "ហេតុដូច្នេះហើយ នេះគឺជាការបញ្ចូលគ្នាដែលខ្ញុំគិតថាគាត់ (ក្រុមអំណាចចាស់) កំពុងស្វែងរកមនុស្សជាច្រើន ប៉ុន្តែប្រហែលជាមិនមាន ទើបរកឃើញ អនុធី។

មួយផ្នែកទៀតទទួលស្គាល់ថាវាជាពេលវេលារបស់លោកអនុធីន ហើយជាកំហុសរបស់ភឿថៃ ជាពេលវេលាដែលគណបក្សប្រជាជនខ្លួនឯងជាប់គាំង get stuck  គណបក្សទាំងពីរស្ថិតក្នុងស្ថានភាពមិនស៊ីសង្វាក់គ្នា loggerhead  ទើបបើកទ្វារឱ្យគណបក្សភូមិចៃថៃ  មកជំនួសតួនាទីនេះ ហើយយើងអាចឃើញថាសម្តែងបានល្អនោះគឺថាភ្លាមៗនៅពេលដែលមានការបែកធ្លាយទូរស័ព្ទ(កម្ពុជា ថៃ)គណបក្សភូមចៃថៃបានប្រកាសដកខ្លួនពីរដ្ឋាភិបាលចម្រុះ នោះយើងដឹងថា នេះជាការចាប់ផ្តើមនៃការបញ្ចប់នៃរដ្ឋាភិបាលភឿថៃ»រឿងមួយទៀតដែលលោក អនុធីន មិនដែលលាក់បាំងនោះ គឺការបង្ហាញបើកចំហរអំពីទំនាក់ទំនងជិតស្និទ្ធគ្រប់ជាន់ថ្នាក់និងឥស្សរជនសេដ្ឋកិច្ច។

កាលពីចុងខែសីហា អនុធីនបានបង្ហោះរូបថតមួយសន្លឹកជាមួយ សារ៉ាត់ រតនាវៈឌី ដែលគេស្គាល់ថាជា «មហាសេដ្ឍី» មុននឹងលុបចេញពីទំព័រហ្វេសប៊ុករបស់លោក ដោយប្រាប់អ្នកសារព័ត៌មានថា «គ្មានអ្វីទេ យើងជាមិត្តនឹងគ្នាតាំងពីក្មេង»

បណ្ឌិត Petra ជឿជាក់ថា អាចទៅរួចដែលលោកអនុធីន កំពុងព្យាយាមបញ្ជូនសញ្ញានយោបាយថាឥស្សរជនសេដ្ឋកិច្ចគាំទ្រគាត់ជានាយករដ្ឋមន្ត្រី ទោះជាយ៉ាងណាក៏ដោយ រឿងសំខាន់គយរកត់សម្គាល់ថា ទាំងគ្រួសារអនុធីន និង ឈីតឆប ដែលរួមគ្នាគ្រប់គ្រងគណបក្សភូមចៃថៃគឺជាផ្នែកនៃបណ្តាញឥស្សរជនសេដ្ឋកិច្ចស្រាប់ហើយ។

 

ទន្ទឹមនឹងនេះ សាស្ត្រាចារ្យបណ្ឌិត ប៉ាកវិន ជឿជាក់ថា តើឆាប់ពេកក្នុងការវាយតម្លៃថាអនុធីន  នឹងក្លាយជាអ្នកការពារផលប្រយោជន៍របស់ក្រុមមូលធននិយមផ្សេងៗនៃឥស្សរជនសេដ្ឋកិច្ច ប៉ុន្តែត្រូវទទួលស្គាល់ថា "គាត់ពិតជាមានសមត្ថភាពសម្របសម្រួលផលប្រយោជន៍"បានល្អ។

ប្រែសម្រួល ៖ សេនាមេឃ

ប្រភព ៖ BBC






Post a Comment (0)
Previous Post Next Post

Social

Nature