គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

ថ្ងៃនេះកាលពី 40 ឆ្នាំមុន "ការបះបោរថ្ងៃទី 9 ខែកញ្ញា"

 



ប្រទសថៃ ៖ ថ្ងៃនេះកាលពី 40 ឆ្នាំមុន "ការបះបោរថ្ងៃទី 9 ខែកញ្ញា" បានកើតឡើងខណៈពេលដែលនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ឯក ប្រេម (នាយករដ្ឋមន្ត្រីពេលនោះ) និងឧត្តមសេនីយ៍ឯក អាធីត មេបញ្ជាការកងទ័ពជើងគោក(ពេលនោះ) កំពុងធ្វើដំណើរតាមផ្លូវការទៅក្រៅប្រទេស។

 នៅព្រឹកព្រលឹមនៃថ្ងៃទី 9 ខែកញ្ញាឆ្នាំ 1985 ប្រហែលម៉ោង 3 ទៀបភ្លឺក្រុម "ទាហានចូលនិវត្តន៍" បានដឹកនាំកម្លាំងទាហានប្រហែល 500 នាក់ដើម្បីដណ្តើមអំណាច។ ក្រុមបះបោរបានចាប់ផ្តើមពីកងទ័ពអាកាសថៃបានចាប់មេទ័ពអាកាស ប្រាក់ផាន់ ធូបតេមី Praphan Dhuptemi មេបញ្ជាការនៃកងទ័ពអាកាសថៃនៅឯគេហដ្ឋានរបស់គាត់ធ្វើជាចំណាប់ខ្មាំង។ កម្លាំងមួយទៀត រួមជាមួយនឹងរថក្រោះ មកពីកងវរសេនាធំទ័ពសេះទី៤ បានចូលកាន់កាប់ទីបញ្ជាការនៃអគ្គបញ្ជាការ និងទីលានសឿប៉ាប្រើប្រាស់ជាទីបញ្ជាការគណៈរដ្ឋប្រហារ។

 ហើយពួកគេបានចូលកាន់កាប់វិមានរដ្ឋាភិបាល ទីលានអនុស្សាវរីយ៍ស៊ុងម៉ា ស្ថានីយ៏វិទ្យុជាតិនៃប្រទេសថៃ និងនាយកដ្ឋានផ្សព្វផ្សាយព័ត៌មាន និងស្ថាប័នទំនាក់ទំនងមហាជននៃប្រទេសថៃ (MCOT) ដឹកនាំដោយវរសេនីយ៍ឯក ម៉ានូន រូបខាចន Manoon Roopkajorn (បច្ចុប្បន្នជាឧត្តមសេនីយ៏ត្រី ម៉ានូនគ្រីត រូបខាចន Manoonkrit Roopkajorn) ដែលជាមន្ត្រីយោធាដែលត្រូវបានបណ្តេញចេញពីការងារសម្រាប់ការបះបោរខែមេសា ដែលកាលពីបួនឆ្នាំមុន រួមជាមួយនឹងប្អូនប្រុសរបស់គាត់គឺ អនុសេនីយ៏ទោទ័ពអាកាស ថូម៉ាណាត់ រូបខាចន ។ រដ្ឋប្រហារមានអង្គភាពទ័ពសេះ ដែលវរសេនីយ៍ឯក ម៉ានូ ធ្លាប់គ្រប់គ្រង និងកម្លាំងទ័ពអាកាសរបស់ប្អូនប្រុសគាត់ (តែនៅខ្វះអង្គភាពទ័ពជើងគោកដែលជាកម្លាំងសំខាន់បំផុតស្ទើរតែគ្រប់រដ្ឋប្រហារទាំងអស់)

 ក្រៅពីវរសេនីយ៍ឯកម៉ានូន  រដ្ឋប្រហាររួមមានមន្ត្រីយោធាចូលនិវត្តន៍ជាន់ខ្ពស់ដូចជាឧត្តមសេនីយ៍ ស៊ឺម ណាក់ណាខន  ឧត្តមសេនីយ គ្រៀងសាក់ ឆាម៉ាក់ណាន់ Kriangsak Chamanan និងឧត្តមសេនីយ យុទ្ធ ថេបហាសាឌីនណាក់អាយុទថាយ៉ា Yos Thephasadin Na Ayutthaya ក៏មានឧត្តមនាវីឯកជាមេដឹកនាំការងារកំលាំងពលកម្ម ដូចជាលោក សាវ៉ាត់ លូកដូត  Sawat Lukdod លោក ប្រាធីន ថាំរុងចយ Pratin Thamrongchoi និងលោកអេកយុទិធ អាន់ឆាន់ប៊ុត  Ekkayuth Anchanbutr ដែលជាម្ចាស់ក្រុមហ៊ុនភាគហ៊ុន ដែលរងគ្រោះបាត់បង់ផលប្រយោជន៍ពីការបង្រ្កាបរបស់រដ្ឋាភិបាលលើប្រាក់កម្ចីខុសច្បាប់  គឺជាអ្នករួមគំនិត។

 ក្រុមបះបោរឆ្លៀតឪកាសដណ្ដើមអំណាច ខណៈពេលដែលនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ឯក ប្រេម ទីនស៊ុឡាណន Prem Tinsulanonda កំពុងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ហើយឧត្តមសេនីយឯក អាធីត កំលាំងឯក Arthit Kamlang-ek មេបញ្ជាការនៃកងទ័ពជើងគោក និងអគ្គមេបញ្ជាការកងទ័ពជាតិថៃ ស្ថិតនៅក្នុងប្រទេសស៊ុយអែត។

 ហេតុផលដែលក្រុមបះបោរប្រើជាលេសសម្រាប់រដ្ឋប្រហារគឺរដ្ឋាភិបាលអសមត្ថភាពក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ភាពអត់ការងារធ្វើ និងឧក្រិដ្ឋកម្ម ព្រមទាំងការបរាជ័យក្នុងការរក្សាឯកភាពជាតិ និងបូរណភាពប្រទេស (ការផ្សាយកាសែត New York Times បានរាយការណ៍)។

 ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុមរដ្ឋប្រហារ និង​រដ្ឋាភិបាល​បាន​កើត​ឡើង​នៅទីលានអនុស្សាវរីយ៏ស៊ុងម៉ា​ ក្រុមបះបោរបានបាញ់ទៅលើអង់តែនវិទ្យុ និងអគារនៃស្ថានីយ៍វិទ្យុរបស់កងពលទី1 (ទ័ពការពារមហាក្សត្រ) និងនៅវិមានតាំងប៉ារុកាំងដែលជាទីតាំងរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (បច្ចប្បន្នជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ)នេះ​បាន​បណ្តាល​ឲ្យ​អ្នក​កាសែត​បរទេស​ពីរ​នាក់​ស្លាប់ គឺ​លោក Neil Davis និង William Latch

 នៅ​ម៉ោង​៣​រសៀល កម្លាំង​ក្រុមបះបោរបាន​ចុះចាញ់ មានអ្នក​កាសែត​បរទេស​2​នាក់ ទាហាន​2​នាក់ និង​ជន​ស៊ីវិល​ម្នាក់​ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​ប្រមាណ ៦០ នាក់​បាន​រង​របួស។

 នៅ​ដើម​ដំបូង ពួក​រដ្ឋ​បាន​ប្រកាស​ឧត្តម​សេនីយ៍ សឺម ណាក់ណាខន ជា​មេ​ដឹក​នាំ​រដ្ឋ​ប្រហារ  នៅពេលដែលរដ្ឋប្រហារបរាជ័យ នាយឧត្តមសេនីយ៍ សឺម បានអះអាងថា លោក រួមនឹងឧត្តមសេនីយ៍ គ្រៀងសាក់ និងឧត្តមសេនីយ៍ យុទ្ធ ត្រូវបានបង្ខិតបង្ខំឱ្យចូលរួម។

 ទោះបីជាការក្បត់ជាតិមានទោសប្រហារជីវិតយ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែបន្ទាប់ពីការចរចារ រដ្ឋាភិបាលបានអនុញ្ញាតឱ្យវរសេនីយ៍ឯកម៉ានូន  ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ចំណែកអនុសេនីយ៏ទោទ័ពអាកាស ថូម៉ាណាត់ រត់គេចខ្លួនបាន។ ក្រោយមកនៅឆ្នាំ 1988 រដ្ឋាភិបាលបានចេញច្បាប់លើកលែងទោសសម្រាប់អ្នកដែលធ្វើរដ្ឋប្រហារលើកនោះ។

 ជាងនេះទៅទៀត ការដែលក្រុមក្បត់មិនមានកងទ័ពជើងគោកចូលរួមក្នុងការបះបោរ ដូចនៅក្នុងរដ្ឋប្រហារមុនៗ នាំឱ្យមានការរំពឹងទុកថា អ្នកធ្វើរដ្ឋប្រហារមួយចំនួនរបស់ពួកគេទាក់ទងហើយ “មិនបានមកចូលរួមតាមការគ្រោងទុក” គឺជាគោលដៅរបស់មន្ត្រីយោធាសំខាន់ ដូចជាឧត្តមសេនីយ៍ទោ ភិជីត កុនឡាក់វ៉ានិត Phichit Kulawanit មេបញ្ជាការយោធភូមិភាគទី1 និងទីបញ្ជាការប្រឆាំងរដ្ឋប្រហារនៅកងវរសេនាធំថ្មើរជើងលេខ11។ តែឧត្តមសេនីយឯក ភិជីត​ ក៏​បាន​ចរចា​ជាមួយ​អ្នក​ធ្វើ​រដ្ឋប្រហារ ហើយ​បាន​អនុញ្ញាត​ឲ្យ​វរសេនីយ៍ឯក  ម៉ានូន ចាកចេញ​ពី​ប្រទេស។

 បន្ទាប់ពីការបះបោរនៅថ្ងៃទី 9 ខែកញ្ញាឆ្នាំ 1985 ការផ្លាស់ប្តូរអំណាចនៅក្នុងយោធាបានកើតឡើង ឧត្តមសេនីយឯក ឆាវ៉ាឡីត យុងចៃយុទ្ធ Chavalit Yongchaiyudh ដែលជាឥស្សរជនសំខាន់ម្នាក់ក្នុងការតស៊ូនឹងរដ្ឋប្រហារនោះ បានក្លាយជាមេបញ្ជាការនៃកងទ័ពជើងគោក  ជំនួសឧត្តមសេនីយឯក អាធីត កំលាំងឯក Arthit Kamlang-ek ឧត្តមសេនីយ៍ ប្រម បានប្រកាសនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៨៦ នឹងមិនបន្តអាយុរាជការអោយឧត្តមសេនីយឯក អាធីត កំលាំងឯកទៀតឡើយ  បន្ទាប់មកបញ្ជាអោយ​ដកតួនាទី​ឧត្តមសេនីយ អាធីត  ចេញពី​តំណែង​មេបញ្ជាការ​កងទ័ពជើងគោកនៅ​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៨៦ ដោយ​រក្សា​តំណែង​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ថៃ។

 #សេនាមេឃ

ប្រភព ៖ THESTATESTIMES



Post a Comment (0)
Previous Post Next Post

Social

Nature