គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

សម្ព័ន្ធភាពនៃសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បើកកិច្ចប្រជុំបូកសរុបការងារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព

 


ភ្នំពេញ៖ ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានដឹកនាំសម្ព័ន្ធភាពនៃសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ប្រជុំបូកសរុបការងារ នៅទីស្នាក់ការកណ្តាលរបស់សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បុរីជារី ផ្ទះលេខ៨ ផ្លូវ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាន៍ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ចាងហ្វាង​ និពន្ធនាយក និងថ្នាក់ដឹកនាំ នៃអង្គភាពសារព័ត៌មានទាំងអស់ ត្រូវតែមានវិជ្ជាជីវៈ គោរពរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា នៅពេលបំពេញការងារ។

ឯកឧត្តមបណ្ឌិត បានបន្តថាយើងត្រូវរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាយុទ្ធនាការរបស់ក្រសួងព័ត៌មាន ក្នុងដំណាក់កាលធ្វើយុទ្ធនាការនៅតាមបណ្ដារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្លើយតប ក្រុមជនអគតិមួយចំនួនបានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាច្រើនក្នុងគោលបំណងដើម្បីបំភ្លៃការពិតពីសង្គមកម្ពុជា និងបង្កើតការញុះញង់ផ្សេងៗ។

ឯកឧត្តមបណ្ឌិត ក៏បានផ្ដាំផ្ញើដល់សម្ព័ន្ធភាពនៃសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពទាំងអស់ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងស្វែងរកព័ត៌មានល្អៗជួយសង្គមជាតិ ផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀនមន្ទីរពេទ្យ វត្តអារាម វិហារសាសនា ដែលជាសមិទ្ធផល រាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនជឿនលឿន។

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ចាងហ្វាង​ និពន្ធនាយក និងថ្នាក់ដឹកនាំ នៃអង្គភាពសារព័ត៌មានទាំងអស់ដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ពីតួនាទីស្នូលរបស់អង្គភាពសារព័ត៌មានក្នុងការរួមចំណែក លុបបំបាត់ព័ត៌មានក្លែងក្លាយ  ថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍសង្គមជាតិ។

ទស្សនាវីដេអូ ៖ https://youtu.be/KReh9_SDGEE



















 

Post a Comment (0)
Previous Post Next Post

Social

Nature