ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានណែនាំដល់កងទ័ពយើងត្រូវតែថែរក្សាសុខភាព
ជាពិសេសនោះត្រូវខិតខំបំពេញភារកិច្ចដែលថ្នាក់លើចាត់តាំង
និងការពារឲ្យបានដាច់ខាតនូវសន្តិភាព បូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។
ឧត្តមសេនីយ៍ទោបានណែនាំបែបនេះ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា
ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះ សំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង
និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកំពុងឈរជើងប្រចាំការនៅសមរភូមិមុខទិសទី១
ក្នុងស្រុកស្រអែម ខេត្តព្រះវិហារ។ ក្នុងនោះដែរឧត្តមសេនីយ៍ទោ មេបញ្ជាការ
ក៏បានឧបត្ថម្ភនូវអង្ករចំនួន១០ប៉េ, មី០២កេស, ទឹកសុទ្ធ០៧កេស, ទឹកត្រីទឹកស៊ីអ៊ីវ០២យួរ, គ្រឿងទេស០១កញ្ចប់, ត្រីខ០៣យួរ, ប្រេងរឹត១០ដប, ធុបមុស១០ដុំ, កាហ្វេ០២ប្រអប់, អន្សម១០នំ, ប្រហុក៣០កំប៉ុង និងថវិកាចំនួន ៨០០.០០០រៀល។
ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ទោ
មេបញ្ជាការ ក៏បានសម្តែងការកោតសរសើរចំពោះវីរភាពស្នេហាជាតិ មាតុភូមិរបស់នាយទាហាន
នាយទាហានរង និងពលទាហានទាំងអស់ដែលកំពុងប្រចាំការនៅសមរភូមិមុខ
ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ៕