គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

បង្ហាញនាវាផ្ទាល់ខ្លួនមហាសេដ្ឋីរុស្សីមានតំលៃ 230 លានដុល្លារ បន្ទាប់ពីសហរដ្ឋអាមេរិក រឹបអូសនៅឆ្នេរសមុទ្រសាធារណរដ្ឋហ្វីជីក្នុងឆ្នាំ 2022 ហើយកំពុងប្រកាសដាក់ដេញថ្លៃ

 

អាងហែលទឹកធំទូលាយ ទីលានចតឧទ្ធម្ភាគចក្រ និងបន្ទប់ស្នាក់ចំនួន8 គឺជាភាពប្រណិតនាវាអាម៉ាឌៀ Amadea ដែលត្រូវបានរឹបអូសដោយសហរដ្ឋអាមេរិក នៅឯឆ្នេរសមុទ្រសាធារណរដ្ឋហ្វីជីក្នុងឆ្នាំ 2022នេះគឺជាប្រតិបត្តិការនៃនាយដ្ឋានមួយរបស់ក្រសួងយុត្តិធម៌អាមេរិកនៅពេលនោះ ដែលត្រូវបានផ្តល់ភារកិច្ចអោយតាមប្រម៉ាញ់ "ទ្រព្យសម្បត្តិមិនស្របប្បាប់" នៃឥស្សរជននយោបាយដែលមានឥទ្ធិពលរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម ហើយក្នុងឆ្នាំនេះ នាវានេះកំពុងត្រូវបានដាក់លក់ដេញថ្លៃ។

នាវាទំនើបថ្លៃបំផុតមួយរបស់ពិភពលោកកំពុងត្រូវបានដេញថ្លៃដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក នាវានេះមានអាងហែលទឹក បន្ទប់ប្រណីតចំនួន8 បន្ទប់សូណា និងទីលានចតឧទ្ធម្ភាគចក្រ។

ការដេញថ្លៃបិទបញ្ចប់នៅថ្ងៃទី 10 ខែកញ្ញា ហើយអ្នកចូលរួមដេញថ្លៃតម្រូវឱ្យដាក់ប្រាក់កក់ 10 លានដុល្លារអាមេរិក ។

នាវាAmadea ត្រូវបានរឹបអូសនៅឆ្នេរសមុទ្រ Fiji ក្នុងខែឧសភា ឆ្នាំ 2022 ដែលជាផ្នែកមួយនៃប្រតិបត្តិការដោយអង្គភាពឃ្លែលតូ ឃែបឈ័រ (KleptoCapture) របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលបានបង្កើតឡើងនៅដើមឆ្នាំនៃឆ្នាំនោះ។

នៅឆ្នាំ 2022 សហរដ្ឋអាមេរិកបានប្រកាសថាតម្លៃប៉ាន់ស្មានរបស់នាវានោះគឺ 230 លានដុល្លារ។

អាជ្ញាធរ​អាមេរិក​បាន​កំណត់​អត្តសញ្ញាណ​នាវានោះ​ថា​ជា​របស់​គ្រួសារ​អ្នកនយោបាយ​រុស្ស៊ី Suleyman Kerimov ប៉ុន្តែ​ម្ចាស់ខ្លួន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

 


នេះគឺជា "ពានរង្វាន់" ដ៏ប្រណិតបំផុតដែលរឹបអូសដោយក្រុមការងាររបស់សហរដ្ឋអាមេរិក

យោងតាមសំដីលោកប្រធានាធិបតី Joe Biden នាពេលនោះ KleptoCapture គឺជាទីភ្នាក់ងារមួយដែលត្រូវបានបង្កើតឡើងដើម្បីតាមប្រម៉ាញ់ "ទ្រព្យសម្បត្តិដែលបានមកមិនស្របច្បាប់" របស់បណ្តាអូលិកាក "oligarchs" របស់រុស្ស៊ី មានន័យថាអ្នកមានទ្រព្យជនជាតិរុស្ស៊ីដែលមានឥទ្ធិពលនយោបាយ។

 Amadea ស្ថិត​ក្នុង​ចំណោម​យាន​យន្ត​ខ្នាត​ធំ យន្តហោះ និង​អចលន​ទ្រព្យ​ប្រណិត​ជាច្រើន​ដែល​ត្រូវ​រឹបអូស​ដោយ​ក្រុម​ការងារ ដែលនៅ​សេសសល់​ជា​ច្រើន​ទៀត​កំពុង​បន្ត​នីតិវិធី​ច្បាប់។

កាល​ពី​ឆ្នាំ​មុន សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្ទេរ​ទ្រព្យសម្បត្តិ​រុស្ស៊ី​ដែល​រឹបអូស​ទៅ​ឲ្យ​អ៊ុយក្រែន​ដើម្បី​ពង្រឹង​វិស័យ​ការពារ​យោធា។

បច្ចុប្បន្នក្រុមការងារនេះត្រូវបានរំសាយដោយអគ្គមេធាវីអាមេរិកបច្ចុប្បន្នលោក Pam Bondi បន្ទាប់ពីអាណត្តិទី2របស់លោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងកាលពីខែមករា។

នាវានេះដែលត្រូវបានសាងសង់ក្នុងឆ្នាំ 2017 និងពីមុនត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃរហូតដល់ 325 លានដុល្លារអាមេរិក ទំនងជាត្រូវបានលក់ក្នុងតម្លៃកាត់បន្ថយយ៉ាងខ្លាំង នេះបើយោងតាមអ្នកជំនាញទីផ្សារ  បន្ទាប់ពីការតស៊ូផ្លូវច្បាប់ជាច្រើនឆ្នាំលើកម្មសិទ្ធិ បច្ចុប្បន្ន នាវានេះកំពុងចតនៅ San Diego រដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងដដែលចាប់តាំងពីការរឹបអូស។

នៅឆ្នាំដែលនាវានេះត្រូវបានគេរឹបអូស BBC គឺជាប្រព័ន្ធផ្សព្វផ្សាយតែមួយគត់ដែលផ្តល់សិទ្ធិអោយចូលធ្វើព័ត៌មាន  ។នាវានេះមានប្រវែងប្រហែលនៃទីលានបាល់ទាត់មួយ ដោយមានទីលានចតឧទ្ធម្ភាគចក្រនៅចុងម្ខាង និងអាងហែលប្រវែង 10 ម៉ែត្រនៅម្ខាងទៀត។ការរចនាធ្វើឱ្យអាងទឹកមើលទៅលាតសន្ធឹងដល់ជើងមេឃ។

នាវានេះមានកន្លែងហាត់ប្រាណ ហាងកែសម្ផស្ស រោងកុន និងបន្ទប់ដាក់ស្រា ក៏មានបន្ទប់ស្នាក់នៅដ៏ប្រណិតសម្រាប់ភ្ញៀវ 16 នាក់ និងសមាជិកនាវិក 36 នាក់សម្រាប់ទទួលភ្ញៀវផងដែរ។

កាលពីខែមីនា ចៅក្រម Del Ho នៅទីក្រុងញូវយ៉ក បានប្រគល់នាវានេះទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលក្រោយមកបានដាក់ឱ្យអ្នកដេញថ្លៃខ្ពស់បំផុត ការដេញថ្លៃនេះត្រូវបានធ្វើឡើងដោយសេវាដែនសមុទ្រជាតិ(National Maritime Services) និងឈ្មួញកណ្តាលអ្នកជំនាញនាវាមានឈ្មោះថា  Suleyman Kerimov ដែលជាមហាសេដ្ឋីរុស្ស៊ី។

ចៅក្រមក៏បានសម្រេចថា "ភស្តុតាងភាគច្រើនលើសលប់នៅក្នុងសំណុំរឿងនេះ" បានបង្ហាញថា នាវានេះគឺជាកម្មសិទ្ធិ "ដោយសមាជិកនៃគ្រួសាររបស់ Suleyman Kerimov"

តែលោក Kerimov សមាជិកសភារុស្ស៊ី និងជាមហាសេដ្ឋី បដិសេធការចោទប្រកាន់នេះ។

អ្នកតំណាងរបស់គាត់បានប្រាប់ BBC ក្នុងឆ្នាំ 2022 ថាការចោទប្រកាន់អំពីកម្មសិទ្ធិរបស់គាត់ចំពោះ Amadea ត្រូវបាន "បដិសេធ និងមិនមានភស្តុតាងច្បាស់លាស់" ។

លោក Kerimov ដែលបច្ចុប្បន្នមានអាយុ 59 ឆ្នាំគឺជាអ្នកមានបំផុតម្នាក់របស់ប្រទេសរុស្ស៊ី យោងតាមទស្សនាវដ្តី Forbes ដែលបានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់គាត់ និងគ្រួសាររបស់គាត់ប្រហែល 1.64 ម៉ឺនលានដុល្លារអាមេរិក ។

គាត់បានកសាងទ្រព្យសម្បត្តិរបស់គាត់បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតដោយទិញភាគហ៊ុនធំនៅក្នុងក្រុមហ៊ុននាំមុខគេរបស់រុស្ស៊ី រួមទាំងអ្នកផលិតឧស្ម័ន និងមាសធំៗនៅក្នុងប្រទេស។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម Kerimov តាំងពីឆ្នាំ 2018 បន្ទាប់មកចក្រភពអង់គ្លេសបានអនុវត្តវិធានការស្រដៀងគ្នាជាបន្តបន្ទាប់នៅក្នុងខែមីនា ក៏ដូចសហភាពអឺរ៉ុបដែលបានចោទប្រកាន់ថា Kerimov បានគាំទ្រ ឬចូលរួមក្នុងគោលនយោបាយដែលធ្វើឱ្យខូចដល់ឯករាជ្យភាព ស្ថិរភាព និងសន្តិសុខរបស់អ៊ុយក្រែន។

ប៉ុន្តែមានអ្នកទាមទារសិទ្ធជនជាតិរុស្ស៊ីម្នាក់ទៀតគឺលោក Eduard Kudynatov អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងដ៏ធំ Rosneft  លោក​បាន​ទាមទារ​កម្មសិទ្ធិ​លើ​នាវា​នេះ​នៅ​ចុង​ឆ្នាំ​2023

គាត់ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ EU ដោយបញ្ជាក់ថា បច្ចុប្បន្នគាត់ជាម្ចាស់ក្រុមហ៊ុនប្រេងឯកជនដ៏ធំបំផុតមួយរបស់រុស្ស៊ី ប៉ុន្តែគាត់មិនត្រូវបានដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកទេ។

 មេធាវីរបស់ Kudynatov គឺលោក Adam Ford បានអះអាងថា ព្រះរាជអាជ្ញាមិនមានភស្តុតាងដើម្បីបញ្ជាក់ថា Suleyman Kerimov ជាម្ចាស់នាវានោះទេ។Ford បាននិយាយក្នុងអំឡុងពេលសវនាការកាលពីថ្ងៃទី 21 ខែមករាថា "មិនមានភស្តុតាងដែលភ្ជាប់ថា Suleyman Kerimov ទៅនឹងនាវានេះទេ" ។ប៉ុន្តែព្រះរាជអាជ្ញាក្នុងសំណុំរឿងនេះបានហៅ Kudynatov ថាជា "ម្ចាស់ដែលគេអោយឈរឈ្មោះ" ជំនួស Kerimov

នៅក្នុងសេចក្តីសម្រេចកាលពីខែមីនា ចៅក្រម Del Ho បានសម្រេចថា ការអះអាងរបស់លោក Kudynatov ចំពោះភាពជាម្ចាស់នាវាគឺមិនគួរឱ្យទុកចិត្តបាន ដោយបើកផ្លូវឱ្យយកនាវានេះដាក់ដេញថ្លៃ។

យោងតាមឯកសារដាក់ជូនតុលាការ ចាប់តាំងពីខែមិថុនា ឆ្នាំ 2022 មក សេវា Marshals របស់សហរដ្ឋអាមេរិក ដែលស្ថិតនៅក្រោមក្រសួងយុត្តិធម៌ បានចំណាយប្រាក់ចំនួន 32 លានដុល្លារអាមេរិក សម្រាប់ថ្លៃដឹកជញ្ជូន ការថែទាំ និងការរក្សាទុក រួមទាំងការចំណាយផ្សេងៗទៀត។

 អត្ថបទ ៖ #សេនាមេឃ

ប្រភព ៖ BBC




Post a Comment (0)
Previous Post Next Post

Social

Nature