ប្រជាជនបារាំងមួយចំនួនមានការខកចិត្ត នៅពេលដែលពួកគេបានដឹងថា ភាពចលាចលនយោបាយរបស់ពួកគេត្រូវបានចំអកដោយជនជាតិអ៊ីតាលីក្នុងសប្តាហ៍នេះ
។
នៅចុងទសវត្សរ៍នេះ បំណុលសាធារណៈត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ 100,000 លានអឺរ៉ូ ក្នុងមួយឆ្នាំ។
ទាំងអស់នេះកំពុងកើតឡើងចំពេលមានចលាចលអន្តរជាតិ មិនថាជាសង្រ្គាមអឺរ៉ុប ការដកខ្លួនចេញរបស់អាមេរិក
និងការកើនឡើងនៃប្រជាជននិយមមិនឈប់ឈរ។
នៅថ្ងៃពុធ (ថ្ងៃទី 17 ខែកញ្ញា) ជាការតវ៉ាថ្នាក់ជាតិត្រូវបានរៀបចំឡើងដោយក្រុមមួយដែលមានឈ្មោះថា Bloquons Tout (បកប្រែថា "អ្វីគ្រប់យ៉ាងត្រូវបានបិទ")
ប៉ុន្តែការតវ៉ាត្រូវបានក្រុមឆ្វេងនិយមចូលមកជ្រៀតជ្រែកដែលធ្វើអោយមានផលប៉ះពាល់តិចតួចក្រៅពីការប៉ះទង្គិចតាមដងផ្លូវ។
ប៉ុន្តែការសាកល្បងធំជាងនេះបានកើតឡើងនៅថ្ងៃបន្ទាប់ (ថ្ងៃទី 18 ខែកញ្ញា) នៅពេលដែលសហជីព និងគណបក្សឆ្វេងនិយមបានធ្វើបាតុកម្មប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល។
អ្នកអត្ថាធិប្បាយនយោបាយជើងចាស់លោក Nicolas Baveres បាននិយាយថា "នៅពេលនេះដ៏សំខាន់នេះ ពេលដែលអធិបតេយ្យភាព
និងសេរីភាពរបស់ប្រទេសបារាំង និងអឺរ៉ុបកំពុងជាប់គាំង បារាំងរកឃើញថាខ្លួនឯងពិការ(ជាប់គាំង)ដោយភាពវឹកវរ
អសមត្ថភាព និងបំណុល" ។
ប៉ុន្តែមានសេណារីយ៉ូមួយទៀតនោះគឺប្រទេសបារាំងកំពុងក្លាយជាអ្នកងាយរងគ្រោះជាអចិន្ត្រៃយ៍
ដោយធ្លាក់ចូលទៅក្នុងភាពជាអាណាធិបតេយ្យនិយមទាំងក្រុមឆ្វេងនិយមនិងស្តាំនិយម នឹងក្លាយជា"អ្នកជម្ងឺថ្មីក្នុងទ្វីបអឺរ៉ុប"
ទាំងអស់នេះធ្វើឱ្យប៉ះពាល់ដល់ការរំលាយសភាដ៏អាក្រក់របស់ Macron នៅរដូវក្តៅឆ្នាំ 2024 ដែលគួរតែជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អភិបាលកិច្ច
ប៉ុន្តែសភាថ្មីត្រូវបានបែងចែកជា3ក្រុមគឺ កណ្តាល ឆ្វេង និងស្តាំ។
គ្មានក្រុមណាមួយអាចបង្កើតរដ្ឋាភិបាលដែលមានប្រសិទ្ធភាពបាន ព្រោះក្រុមពីរទៀតតែងតែរួមគ្នាប្រឆាំង។
Bayrou ដែលជាអ្នកកណ្តាលអាយុ 74 ឆ្នាំជាអ្នកប្រកាន់កណ្តាលមើលឃើញថាបំណុលរបស់ប្រទេសបារាំងកាន់តែមើលឃើញកាន់តែច្បាស់
បច្ចុប្បន្ននេះវាមានតម្លៃជាង 3 លានលានអឺរ៉ូ ឬ 114% នៃផលិតផលក្នុងស្រុកសរុប(GDP)។
គាត់ចង់ធ្វើឱ្យមានស្ថេរភាពការទូទាត់បំណុលដោយកាត់បន្ថយ 44,000 លានអឺរ៉ូ ដោយការកាត់បន្ថយថវិកាជាតិឆ្នាំ 2026 ។
ដំណោះស្រាយផ្ទាល់របស់ប្រធានាធិបតី Emmanuel Macron គឺត្រូវប្រគល់អោយសមាជិកសភាជិតស្និទ្ធម្នាក់របស់គាត់ក្នុងការផ្តួចផ្តើមវិធីសាស្រ្តថ្មីមួយ
Sebastian Lecornu អាយុ 39 ឆ្នាំដែលត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុនគឺជាមនុស្សដែលនិយាយទន់ភ្លន់ដែលបានក្លាយជាទីប្រឹក្សាប្រធានាធិបតីរាល់យប់ដើម្បីកំដរផឹកស្រាវីស្គីនិងការសន្ទនានៅឯវិមាន
Elysee ជាវិមានប្រធានាធិបតីបារាំង។
បន្ទាប់ពីការតែងតាំងលោក Macron បាននិយាយជឿជាក់ថា "កិច្ចព្រមព្រៀងរវាងភាគីនយោបាយគឺអាចធ្វើទៅបានដោយគោរពនិងជឿជាក់លើភាគីទាំង2" ។
តាមសេចក្តីរាយការណ៍ លោក Macron កោតសរសើរចំពោះភាពស្មោះត្រង់របស់ Le Cornu ហើយមានអារម្មណ៍ថា នាយករដ្ឋមន្ត្រីរបស់គាត់មិនឈ្លក់វង្វេងនឹងអនាគតនយោបាយផ្ទាល់ខ្លួនឡើយ។
បន្ទាប់ពីមានភាពតានតឹងជាមួយអ្នកកាន់តំណែងនាយករដ្ឋមន្ត្រីពីររូបមុន គឺ លោក Michel Barnier និងលោក François Bairou តែពេលនេះប្រធានាធិបតី និងនាយករដ្ឋមន្ត្រីយល់ឃើញដូចគ្នាហើយ។
Macron ចង់ឱ្យ Le Cornu ធ្វើការផ្លាស់ប្តូរ ការផ្លាស់ប្តូរពីទំនោរនិយមស្តាំនិយមរបស់គាត់
លោក Macron ត្រូវការកិច្ចព្រមព្រៀងជាមួយក្រុមឆ្វេង ជាពិសេសគណបក្សសង្គមនិយម (Socialist Party - PS) ។តាមច្បាប់ Le Cornu ត្រូវសុំការគាំទ្រថវិកាជាតិនៅពាក់កណ្តាលខែតុលា ហើយត្រូវរៀបផែនការថវិកានៅចុងឆ្នាំ។គណិតវិទ្យានៃនយោបាយ
ណែនាំវិធីតែមួយគត់ដែលគាត់អាចធ្វើបានគឺការមានសម្ព័ន្ធជាមួយក្រុម "អ្នកកណ្តាល"
និយាយម្យ៉ាងទៀតក្រុម "កណ្តាល" ។
គណបក្សអភិរក្សនិយមដូចជាសាធារណរដ្ឋ (LR) និងសង្គមនិយម។
ប៉ុន្តែគំនិតទាំងនេះប្រឆាំងនឹងគណបក្សសាធារណរដ្ឋដែលគាំទ្រអាជីវកម្មហើយបានគំរាមបោះឆ្នោតប្រឆាំងនឹងកញ្ចប់ថវិកាណាដែលរួមបញ្ចូលគំនិតទាំងនេះ។
សហជីពការងារសំខាន់ MEDEF (Mouvement des Entreprises
de France) បាននិយាយថា នឹងធ្វើ "ការតវ៉ាដ៏ធំ" ប្រសិនបើ
Le Cornu បំបែកការជាប់គាំងថវិកាជាមួយនឹងការដំឡើងពន្ធ។
អ្វីដែលធ្វើឱ្យស្ថានការណ៍កាន់តែលំបាកនោះគឺពេលវេលា ការចាកចេញពីតំណែងរបស់លោក
Macron កាន់តែបន្ថយឱកាសនៃការសម្រុះសម្រួល ការបោះឆ្នោតក្នុងស្រុកដ៏សំខាន់ត្រូវបានកំណត់ពេលសម្រាប់ខែមីនា
និងការបោះឆ្នោតប្រធានាធិបតីនៅខែឧសភា ឆ្នាំ 2027។
នៅលើអុកនយោបាយភាគីទាំងសងខាង មានគណបក្សនយោបាយ2ដែលមានអំណាចគឺគណបក្សណេតស្សិនណាល់ រ៉ែលី ((National Rally - RN)) នៅខាងស្ដាំនិយា និងគណបក្ស France Unbowed (LFI) នៅខាងឆ្វេងនិយា។ ភាគីទាំងនេះស្រែកថា "ក្រុមឧទ្ទាម"
ទោះបីជាសញ្ញាតិចតួចបំផុតនៃការសម្របសម្រួលក្រុមកណ្តាល។
អ្នកនយោបាយល្បីៗអាចដាក់កម្រិតដោយការ់ផ្តាច់ទំនាក់ទំនងជាមួយ Macron ដែលអាចធ្វើអោយទ្រព្យសម្បត្តិកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ។
នោះនឹងជាសេណារីយ៉ូនៃថ្ងៃវិនាសរបស់ Macron ការរំលាយសភាមួយផ្សេងទៀតនឹងនាំឱ្យមានការបោះឆ្នោតថ្មីដែលគណបក្ស
RN របស់ Marine Le Pen អាចឈ្នះ។
ឬសូម្បីតែការលាលែងពីតំណែងផ្ទាល់ខ្លួនរបស់ Macron ដូចដែលអ្នកខ្លះបានអំពាវនាវដោយតួនាទីរបស់គាត់បានរបង្កើតស្ថានភាព ជាប់គាំងនយោបាយ។
ការសិក្សាពីប្រទេសបារាំងតែងតែមិនសូវជួប«គ្រោះមហន្តរាយ» នេះក៏ព្រោះតែប្រទេសនេះជួបវិបត្តិក្នុងអតីតកាល
ហើយតែងតែជួបការលំបាក អ្នកខ្លះបានការកោតសរសើរប្រទេសបារាំងរបស់ Macron
សម្រាប់លោក Jean-François Cope អតីតប្រធានគណបក្ស LR បាននិយាយថា "មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចបារាំង រួមទាំងតុល្យភាពនៃការនាំចូល
និងការនាំចេញ នៅតែរឹងមាំ"។
Aguon ដែលជាអតីតទីប្រឹក្សារបស់លោក Macron ក៏មានសុទិដ្ឋិនិយមគាត់បាននិយាយថា "យើងនឹងមិនដួលរលំដូចប្រទេសក្រិកទេ"
"ហើយអ្វីដែល Bayrou និយាយអំពីបំណុលគឺជាការធ្វើអោយរំជើបរំជួយពិតប្រាកដ" ។
ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត ស្ថានភាពពិភពលោកដែលផ្លាស់ប្តូរធ្វើឱ្យការកត់សម្គាល់បែបនេះហាក់ដូចជាមានសុទិដ្ឋិនិយមខ្លាំងពេក
ឫវាហាក់ដូចជាមើលស្រាលសភាពការណ៏ខ្លាំងពេក។
"វាហាក់ដូចជាយើងនៅលើទំនប់ទឹក មើលទៅរឹងមាំ" អ្នករាល់គ្នាឈរនៅទីនោះប្រាប់យើងថារឹងមាំខ្លាំង
ប៉ុន្តែទឹកកំពុងហូរខ្លាំង ថ្ងៃមួយនឹងបាក់ច្រាំងធ្លាយ។
"អ្នកនឹងសោកស្តាយ នូវអ្វីអ្វីដែលនឹងកើតឡើង ប្រសិនបើយើងមិនធ្វើអ្វីសោះ"។
អ្វីដែលកំពុងកើតឡើងនៅប្រទេសបារាំងពេលនេះគឺជាការរួមបញ្ចូលគ្នានៃវិបត្តិជាច្រើន៖
នយោបាយ សេដ្ឋកិច្ច និងសង្គម នេះគឺជាអ្វីដែលធ្វើឱ្យពេលវេលានេះមានសារៈសំខាន់ខ្លាំងណាស់។
អ្នកមានសិទ្ធបោះឆ្នោតប្រាប់ថា បំណុលគឺជាបញ្ហាជីវិត និងជាសេចក្តីស្លាប់រស់របស់ជាតិ
ប៉ុន្តែមនុស្សជាច្រើនមិនជឿ ឬមិនយល់ថាតើហេតុអ្វីបានជាពួកគេគួរក្លាយជាអ្នកជំពាក់បំណុល។
ទាំងអស់នេះគឺស្ថិតនៅក្រោមការដឹកនាំរបស់បុរសដែលបានឡើងកាន់អំណាចក្នុងឆ្នាំ 2017
ដែលបានមកជាមួយក្តីសង្ឃឹម និងការសន្យាថានឹងសាងសង់ស្ពានរវាងខាងឆ្វេងនិយម និងស្តាំនិយម។
អាជីវកម្ម និងកម្លាំងពលកម្ម កំណើន និងយុត្តិធម៌សង្គម ទាំងអ្នកមិនជឿលើអឺរ៉ុប និងអ្នកដែលឈ្លក់វង្វេងនឹងអឺរ៉ុប។
បន្ទាប់ពីការបរាជ័យចុងក្រោយនេះ អ្នកវិភាគជនជាតិបារាំង Nicolas Baverez បានសន្និដ្ឋានយ៉ាងភ្ញាក់ផ្អើលនៅក្នុងកាសែត Le Figaro ថាលោក "Emmanuel Macron គឺជាគោលដៅពិតប្រាកដនៃការតវ៉ារបស់ប្រជាជនដែលពេញនិយមលើកនេះ
ហើយគាត់ទទួលខុសត្រូវទាំងស្រុងចំពោះការអាម៉ាស់នេះ"
«រួមទាំងក្រុមអ្នកបង្កកំហឹងជាច្រើន ដែលធ្វើអោយប្រទេសយើងប្រែក្លាយជាគំនរបាក់បែក»។
ប្រភព ៖ BBC