សទ្ធាជ្រះថ្លា
និងទឹកចិត្តសប្បុរសធម៌ ពីសមរភូមិក្រោយ ជាកម្លាំងចិត្តដល់កងទ័ពនៅសមរភូមិមុខ
========================
កម្លាំងចិត្តពីសមរភូមិក្រោយ
គឺជាបង្អែកដ៏រឹងមាំសម្រាប់កងទ័ពនៅសមរភូមិមុខ។ នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ រួមជាមួយនាយទាហាន
នាយទាហានរង និងពលទាហាន បានរៀបចំពិធីទទួលទេយ្យទាន គ្រឿងឧបភោគបរិភោគ និងអំណោយសប្បុរសធម៌
ពី ព្រះគ្រូធម្មជ្ជោតោ ស៊ិន គឹមសាន ព្រះចៅអធិការវត្តទេពរង្សី
ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងពី លោក ដួង រដ្ឋា និងលោកស្រី ហេង ណៃហួង
ព្រមទាំងក្រុមគ្រួសារ។
ទឹកចិត្តសប្បុរសធម៌ដែលបានប្រគល់ជូន
រួមមាន នំធុង ៩០០ ចំនួន ១០កេស, ទឹកផ្លែឈើ ១កេស, មីជាតិ ១កេស, ទឹកបរិសុទ្ធកម្ពុជា ៥កេស, អង្ករ ១បេ, គ្រឿងទេសចម្រុះ, សៀង ៥គីឡូក្រាម, សម្លៀកបំពាក់ ៤ថង់, ម៉ាសការពារ ១កញ្ចប់ និងបច្ច័យឧបត្ថម្ភចំនួន
១,០០០,០០០រៀល។
ក្នុងឱកាសនោះ
ព្រះគ្រូធម្មជ្ជោតោ ស៊ិន គឹមសាន បានប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល
និងបួងសួងសូមឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានសុខភាពល្អ សុវត្ថិភាព
និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
ជាកិច្ចឆ្លើយតប
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានសម្តែងនូវការដឹងគុណ
និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅអធិការវត្ត ពុទ្ធបរិស័ទ
និងសប្បុរសជនទាំងអស់ ដែលបានរួមចំណែកផ្តល់កម្លាំងចិត្ត និងជួយឧបត្ថម្ភដល់កងទ័ព។
ក្នុងនោះ លោកមេបញ្ជាការក៏បានប្រគល់ លិខិតថ្លែងអំណរគុណ
ជាកិត្តិយសដល់សប្បុរសជនផងដែរ។
អំណោយទាំងអស់នេះ
មិនមែនមានតម្លៃត្រឹមតែជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ ប៉ុន្តែវាបង្កប់នូវ
ក្តីស្រឡាញ់ ការដឹងគុណ និងស្មារតីរួមចំណែកពីសមរភូមិក្រោយ ចំពោះកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ។
កងពលតូចដឹកជញ្ជូនលេខ៩៩
នឹងចាត់ចែងដឹកជញ្ជូន
និងប្រគល់អំណោយទាំងនេះជូនដល់ដៃបងប្អូនកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចឱ្យបានទាន់ពេលវេលា។
ទឹកចិត្តមួយពីសមរភូមិក្រោយ
អាចក្លាយជាកម្លាំងចិត្តដ៏ធំធេងសម្រាប់អ្នកដែលកំពុងឈរជើងនៅសមរភូមិមុខ៕



















