ទស្សនាវីដេអូ ៖ https://youtu.be/bFBz31BmhG0
លោក អនុធីន ឆានវីរៈគុន
មានរឿងគួរអោយចាប់អារម្មណ៏ខ្លាំងធ្វើអោយមានការវិភាគពេញប្រទេសថៃ
មាន២ចំណុចក្នុងពេលប៉ុន្មានថ្ងៃនេះ រឿងចុងក្រោយគឺបំផុតគឺត្រូវប៉ូលីសក្រុមត្រួតពិនិត្យអាវុធនិងគ្រឿងញៀនឃាត់រថយន្តត្រួតពិនិត្យក្នុងស្រុកបានដាន
ខេត្តបុរីរ៉ាំ លោក អនុធីន អង្គុយក្នុងរថយន្ត
ក្រោយពីប៉ូលីសត្រួតពិនិត្យហើយ អនុធីនបានសួរប៉ូលីសថាមានរកឃើញអ្វីទេ? ប៉ូលីសឆ្លើយថា
"អត់ឃើញអ្វីទេ" វីដេអូនេះត្រូវបានការរិះគន់យ៉ាងខ្លាំង ដោយមនុស្សជាច្រើននិយាយថាជាការសម្តែងយីកេ
តែ content មាតិកា មិនទំនងមិនដូចការពិតទៅនឹងសាច់រឿង សម្តែងមិនសម ដែលសាច់រឿងគឺ
នាយករដ្ឋមន្ត្រីកំពុងធ្វើយុទ្ធនាការដើម្បីគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការប្រប្រាស់អាវុធនៅទីសាធារណៈ
ហើយសូម្បីតែរថយន្តរបស់នាយករដ្ឋមន្ត្រីក៏ត្រូវឆែកឆេរដោយគ្មានករណីលើកលែងដែរចង់ថាមិនខ្វល់នឹងព្រះឥន្ទ្រព្រព្រហ្មណាទាំងអស់
សាច់រឿងចង់អោយទស្សនិកជនយល់ថាបញ្ហាអាវុធកំពុងក្លាយជារបៀបវារៈលំដាប់ជាតិរបស់លោក
អនុធីន ប៉ុន្តែបញ្ហាចម្បងគឺ content ខ្វះភាពប្រាកដនិយមទាំងស្រុង។
ទីមួយគឺ នៅពេលដែលរថយន្តលំដាប់ VVIP ដូចជានាយករដ្ឋមន្ត្រីធ្វើដំណើរទៅគ្រប់ទីកន្លែង
ចំណុចត្រួតពិនិត្យរបស់ប៉ូលីសនៅគ្រប់តំបន់មូលដ្ឋានបានដឹងមុនរួចហើយ ចំពោះរឿងដែលប៉ូលីសមកឃាត់សុំឆែកឆេររថយន្តរបស់នាយករដ្ឋមន្ត្រីគឺជារឿងគួរអោយអស់សំណើចបំផុត។
ទីពីរ គឺប្រសិនបើប៉ុស្តិ៍ត្រួតពិនិត្យបានឃាត់រថយន្តដើម្បីត្រួតពិនិត្យដោយពួកគេមិនបានដឹងជាមុនទេ
នៅពេលដែលបានឃើញថាអ្នកណានៅក្នុងឡាន គ្មានមន្ត្រីប៉ូលីសណាហ៊ាននៅបន្តការឆែកឆេរអាវុធទៀតនោះទេ
ហើយគ្មានហេតុផលណាមួយដែលប៉ូលីសសង្ស័យថានាយករដ្ឋមន្ត្រីកាន់អាវុធនៅទីសាធារណៈដោយខុសច្បាប់នោះដែរ
ហើយតាមពិតទៅ គ្មាននាយករដ្ឋមន្ត្រីណាម្នាក់នៅលើពិភពលោកកាន់អាវុធដោយខ្លួនឯងទេ អ្នកដែលត្រូវប្រើអាវុធកាំភ្លើងគឺជាមន្ត្រីជាអង្គរក្សទៅវិញទេ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលការសម្តែងមួយនេះត្រូវបានរិះគន់យ៉ាងខ្លាំងថាជាការសម្តែងយីកេ
មិនដឹងថាអ្នកណាជាអ្នកសរសេរសាច់រឿង? អ្នកណាដឹកនាំរឿង? បើជារឿងភាគទូរទស្សន៍ពិន្ទុគឺ០ អ្វីដែលសំខាន់នោះគឺ រឿងនេះបានកើតឡើងបន្ទាប់ពីរឿងគួរឱ្យចាប់អារម្មណ៍បន្ទាប់អនុធីនបើកយន្តហោះឯកជនរបស់ខ្លួនទៅកាន់មូលដ្ឋានទ័ពអាកាសលេខ
១ ខេត្តណាកខនរ៉ាតស៊ីម៉ា រូបភាពដែលបានចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថាយន្តហោះធុនតូចរបស់លោកអនុធីនបានមកដល់
អមដោយយន្តហោះចម្បាំង F-16 នៅខាងឆ្វេងនិងខាងស្តាំ
ហាក់ដូចជាមានបំណងបង្ហាញរូបភាពដ៏ថ្លៃថ្នូរបស់មេដឹកនាំប្រទេស ប៉ុន្តែបានក្លាយទៅប្រតិកម្មនៅលើបណ្តាញសង្គមទៅជាអវិជ្ជមានយ៉ាងខ្លាំង
ដោយមនុស្សជាច្រើនរិះគន់ថាវាជាការខ្ជះខ្ជាយលុយដែលប្រជាជនបង់ពន្ធ ធ្វើដើម្បីអ្វី contentឆ្កួតៗបែបនេះ មានមតិយោបល់មួយចំនួនថានាយករដ្ឋមន្ត្រីមិនប្រើអាវុធទេ
តែប្រើយន្តហោះ F-16វិញ លើសពីនេះ មានពាក្យចចាមអារ៉ាមថា លោក Anutin មិនត្រឹមតែបើកយន្តហោះផ្ទាល់ខ្លួននោះទេ ថែមទាំងរៀនបើកយន្តហោះ
F-16 ទៀតផង។ នេះបានធ្វើអោយក្តៅក្រហាយដល់កងទ័ពអាកាសត្រូវចេញសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់ថា
មានតែបុគ្គលដែលមានសមត្ថភាពពិតប្រាកដប៉ុណ្ណោះដែលអាចបើកយន្តហោះចម្បាំងបាន។
ការពិតចេតនារបស់ Anutin គឺជំរុញការគ្រប់គ្រងអាវុធចាប់តាំងពីការបាញ់ប្រហារកើតឡើងនៅសាលា
ថេបស៊ីរិន នុនថាក់បុរី Thepsirin Nonthaburi តែដោយគាត់ប្រើវោហាមិនទំនង
ទើបមានការប្រឆាំងពីគ្រប់ភាគី គាត់និយាយបាញ់ចោរចូលមកក្នុងផ្ទះក៏មានទោសដែរ លោកអនុធីនត្រូវបានពលរដ្ឋជេរពេញបណ្តាញសង្គម
ព្រោះកិច្ចខិតខំប្រឹងប្រែងដែលនាយករដ្ឋមន្ត្រីក្នុងការគ្រប់គ្រងអាវធហាក់ដូចជាដាក់ទោសចំពោះអ្នកប្រើអាវុធដែលមានលិខិតអនុញាតស្របច្បាប់
ហើយការបង្កើត content ប៉ូលីសឆែកឡានរបស់អនុធីន បានធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់របស់គាត់
រឿងតូចតាចទាំងនេះគាត់ធ្វើមិនច្បាស់លាស់ផង តើគាត់អាចដោះស្រាយរឿងជាតិធំៗនិងស្មុគស្មាញបានដោយរបៀបណា?
អត្ថបទនិងសំលេង ៖ សេនាមេឃ


