គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេច៖ ស្នាមរបួស និងការចងចាំនៅចន្លាស់ដៃ ឆ្នាំ ១៩៨៨ របស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន

 


ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេច៖ ស្នាមរបួស និងការចងចាំនៅចន្លាស់ដៃ ឆ្នាំ ១៩៨៨ របស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន

​==================================================

​ក្នុងចំណោមស្រទាប់ប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ព្រឹត្តិការណ៍ខ្លះបានបន្សល់ទុកនូវការចងចាំដែលមិនអាចលុបលាងបាន។ ក្នុងនោះដែរ ព្រឹត្តិការណ៍នាខែតុលា ឆ្នាំ ១៩៨៨ លើទឹកដីស្រុកក្រឡាញ់ គឺជាអនុស្សាវរីយ៍សមរភូមិដ៏រន្ធត់មួយ ដែលស្ទើរតែឆក់យកជីវិតរបស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩។

​កាលពីប្រមាណ ៣៨ ឆ្នាំមុន ក្នុងអំឡុងខែតុលា ឆ្នាំ ១៩៨៨ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដែលកាលណោះមានឋាន្តរស័ក្តិជានាយចំណង់ នៅឡើយ បានទទួលភារកិច្ចបើករថយន្តជូន នាយឧត្តមសេនីយ៍ ស៊ុំ សំណាង (បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ) ក្នុងបេសកកម្មចុះត្រួតពិនិត្យការងារភស្តុភារទូទាំងប្រទេស។ ក្បួនដំណើរបានចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់កងពលធំលេខ២៨៦ នៅខេត្តឧត្តរមានជ័យ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ក្នុងបរិបទដែលភ្លើងសង្គ្រាមស៊ីវិលកំពុងតែគ្របដណ្តប់យ៉ាងក្តៅគគុក។

​នៅម៉ោងប្រមាណជិត១១ ថ្ងៃត្រង់ ខណៈដែលរថយន្តកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះមកផ្លូវជាតិលេខ៦៨ ឆ្លងកាត់ស្រុកក្រឡាញ់ ជិតដល់មុខសាលាឃុំចន្លាស់ដៃចាស់ ស្រាប់តែសំឡេងផ្ទុះដ៏ខ្លាំងមួយបានកក្រើកឡើង។ វាគឺជាគ្រាប់មីនបង្កប់ដែលបានផ្ទុះឡើងចំរទេះគោមួយគ្រឿង ដែលកំពុងធ្វើដំណើរស្របពេលនោះ។ នៅលើរទេះគោនោះ គឺជាគ្រួសារប្រជាពលរដ្ឋស្លូតត្រង់ មានប្ដី ប្រពន្ធ និងកូនតូចៗពីរនាក់ ដែលធ្វើដំណើរមកពីភូមិសែនសុខ ក្នុងបំណងមកទិញអង្ករនៅស្រុកក្រឡាញ់។ គ្រាប់មីនដែលជាអាវុធលាក់មុខ បានឆក់យកក្តីសង្ឃឹម និងបង្ករបួសស្នាមយ៉ាងធ្ងន់ធ្ងរដល់គ្រួសារមួយនេះក្នុងមួយប៉ព្រិចភ្នែក ដែលជាហេតុការណ៍ដ៏គ្រោះថ្នាក់បំផុត ស្ទើរតែត្រូវចំរថយន្តរបស់លោកមេបញ្ជាការដែលកំពុងបើកបរឆ្លងកាត់ទីនោះដែរ។

​ទោះបីជាពេលវេលាបានកន្លងហួសទៅជាច្រើនទសវត្សរ៍ ប៉ុន្តែព្រឹត្តិការណ៍នៅចន្លាស់ដៃ ឆ្នាំ ១៩៨៨ នេះ នៅតែដក់ជាប់ក្នុងបេះដូងរបស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជានិច្ច។

​ឆ្លៀតក្នុងឱកាសធ្វើដំណើរឆ្លងកាត់ទឹកដីប្រវត្តិសាស្ត្រនេះឡើងវិញ លោកមេបញ្ជាការបានបញ្ជាឱ្យឈប់រថយន្ត ហើយចុះមកឈរនៅចំពីមុខសាលាឃុំចន្លាស់ដៃ ដើម្បីរៀបរាប់អំពីរឿងរ៉ាវដ៏ជូរចត់ និងរន្ធត់នេះ ជូនដល់មេបញ្ជាការរង និងនាយទាហានជំនាន់ក្រោយបានជ្រាប។ រូបភាពនៃស្នាមរបួស និងការបាត់បង់របស់ប្រជាជនស្លូតត្រង់ក្នុងអតីតកាល គឺជាសារដាស់តឿនដ៏មានតម្លៃ ឱ្យកូនចៅជំនាន់ក្រោយយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារមាតុភូមិ៕








Post a Comment (0)
Previous Post Next Post

Social

Nature