គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចជូនដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ

 


ភ្នំពេញ៖ ​នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅកងពលតូចដឹកជញ្ជូនលេខ៩៩ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលថ្មី ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ដោយមានការចូលរួមពី មេបញ្ជាការរង និងនាយទាហាន ការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច កងអនុសេនាធំ ក្រោមចំណុះអង្គភាព។



​ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ មេបញ្ជាការបានមានប្រសាសន៍ផ្សព្វផ្សាយយ៉ាងស៊ីជម្រៅនូវសភាពការណ៍វិវត្តន៍ថ្មីៗ ទាំងក្នុងតំបន់ និងអន្តរជាតិ ជាពិសេសស្ថានភាពនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់អំពីការតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពនានា ពាក់ព័ន្ធនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មួយចំនួន ដែលអាចប៉ះពាល់ដល់បូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។


​ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ក៏បានដាក់ចេញនូវទិសដៅការងារ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់កងកម្លាំងទាំងអស់ ត្រូវតែប្តេជ្ញាចិត្តដាច់ខាត ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។ ត្រូវអនុវត្តបទបញ្ជា គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ។ ត្រៀមលក្ខណៈសម្បត្តិ បន្តពង្រឹងសមត្ថភាព និងស្មារតីម្ចាស់ការ ក្នុងការទប់ស្កាត់រាល់ការប៉ុនប៉ងរំលោភបំពានដែនអធិបតេយ្យភាពជាតិ។

​ជាទីបញ្ចប់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានដាស់តឿនដល់យោធិនទាំងអស់ ត្រូវបន្តខិតខំបំពេញភារកិច្ចឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបុព្វហេតុបម្រើសង្គមជាតិ និងផ្ដល់ភាពសុខសាន្តជូនប្រជាជនកម្ពុជាទាំងមូល៕















 















Post a Comment (0)
Previous Post Next Post

Social

Nature