គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

លែងមានរដ្ឋាភិបាលអនុធីន៣ហើយ សំឡេងពីបន្ទប់ការងាររបស់គ្រូធំ ដែលជាសារមួយបានធ្វើអោយរង្គោះរង្គើគណបក្សភូមិចៃថៃ


ទស្សនាវីដេអូ ៖ https://youtu.be/UhcbsowggHY

លែងមានរដ្ឋាភិបាលអនុធីន៣ហើយ សំឡេងពីបន្ទប់ការងាររបស់គ្រូធំ ដែលជាសារមួយបានធ្វើអោយរង្គោះរង្គើគណបក្សភូមិចៃថៃ សូមបន្តការងាររបស់ខ្លួនរាល់ថ្ងៃ គិតថាជាថ្ងៃចុងក្រោយរបស់ខ្លួនក្នុងនាមជានាយករដ្ឋមន្ត្រីថៃ ប្រយោគខ្លីនេះ ដែលបានថ្លែងចេញពីបន្ទប់ការងាររបស់លោក ណេវីន ឈីតឆប ដែលជា «គ្រួធំ» របស់គណបក្សភូមិចៃថៃ បានក្លាយជាសេចក្តីថ្លែងការណ៍មួយក្នុងពិភពអ្នកនយោបាយដែលត្រូវបានបកស្រាយច្រើនបំផុតក្នុងសប្តាហ៍នេះ ព្រោះនេះមិនមែនគ្រាន់តែជាការរំលឹកឱ្យខិតខំធ្វើការនោះទេ ប៉ុន្តែជាសញ្ញានយោបាយច្បាស់លាស់មួយដែលថាអនាគតរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក អនុធីន ឆានវីរៈគុន នាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សភូមិចៃថៃ អាចដើរមកដល់ផ្លូវទាល់ហើយ ហើយនឹងមិនមានរឿងភាគបន្តក្រោមឈ្មោះ ថា«រដ្ឋាភិបាលអនុធីនទី៣» ឡើយ។ មានមនុស្សជាច្រើនប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាសម្តីរបស់ ណេវីន មានទម្ងន់ខ្លាំម្លេះ? យើងត្រូវក្រឡេកមើលទៅឫសគល់របស់គ្រូធំម្នាក់នេះ ណេវីន ឈីតឆប មិនមែនគ្រាន់តែជាអ្នកគាំទ្រគណបក្សភូមិចៃថៃនោះទេ ប៉ុន្តែជាស្ថាបនិកពិតប្រាកដម្នាក់ កើតនិងធំធាត់ក្នុងគ្រួសារនយោបាយ លោកជាកូនប្រុសរបស់លោក ឆៃ ឈីតឆប Chai Chidchob ឬគេហៅថាលោកតាឆៃ ជាអតីតមេឃុំនៅក្នុងឥសាន ខេត្តបុរីរម្យ ដែលបានគ្រប់គ្រងអាសនៈសភាបុរីរម្យតាំងពីឆ្នាំ ២០០៧ ហើយបានឡើងកាន់តំណែងខ្ពស់បំផុតជាប្រធានសភាពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១ ហើយនៅពីក្រោយការដណ្តើមកៅអីប្រធានសភានេះគឺដោយNewin  ចំណុចរបត់ដ៏សំខាន់មួយគឺការដឹកនាំសមាជិកសភាក្រុមមិត្តណេវីនលោកចេញពីគណបក្សផ្លាំងប្រាក់ឆាឆុន Palang Pracharath មកចាប់ដៃជាមួយគណបក្សប្រជាធិបតេយ្យរបស់លោក អាក់ភិស៊ីត Abhisit Vejjajiva បង្កើតរដ្ឋាភិបាលក្នុងងឆ្នាំ ២០០៨ នោះហើយជាកំណើតនៃគណបក្សភូមចៃថៃ Bhumjaithai ក្នុងទម្រង់បែបនេះមកដល់បច្ចុប្បន្ន។ បទពិសោធន៍រាប់សិបឆ្នាំ មានការផ្លាស់ប្តូររដ្ឋាភិបាល ការប្តូរគណបក្ស និងការចរចានិងអំណាចធ្វើឱ្យការវិភាគរបស់ Newin កាន់តែច្បាស់ៗនិងត្រឹមត្រូវជាងការរំពឹងទុករបស់មនុស្សជាច្រើន។ ដូច្នេះហើយនៅពេលដែលសំឡេងពីបន្ទប់ការងាររបស់លោកគ្រូធំនិយាយថាគ្មានរដ្ឋាភិបាលអនុធីន៣ឡើយ បានធ្វើអោយអ្នកវិភាគព្យាយាមដោះប្រស្នាយ៉ាងម៉ត់ចត់ ហើយមើលឃើញការប្រែប្រួល៣ចំណុច  ចំណុចទី ១៖ ការប្រែប្រួលអំណាច សព្វថ្ងៃនេះគណបក្សភូមិចៃថៃពិតជាស្ថិតនៅចំណុចកំពូលនៃក្រាហ្វិកយោបាយ ក្នុងការបោះឆ្នោតលើកមុន គណបក្សនេះបានឈ្នះ ១៩១ អាសនៈ ហើយក្លាយជាគណបក្សដែលមានសមាជិកសភាច្រើនជាងគេនៅក្នុងសភាតំណាងរាស្ត្រ រដ្ឋាភិបាលត្រូវបានគាំទ្រដោយសំឡេងគាំទ្រ ២៩២ ដែលចាត់ទុកជាបាតុភូតមួយដែលមិនធ្លាប់មានពីមុនមកចំពោះគណបក្សភូមិចៃថៃ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រវត្តិសាស្ត្រនយោបាយថៃ គណបក្សនីមួយៗដែលឈានដល់ចំណុចកំពូលក៏តែងតែប្រឈមមុខនឹងការប្រែប្រួលនៃការធ្លាក់ចុះ ដូចជាគណបក្សប្រជាធិបតេយ្យក្នុងអំឡុងពេលដែលរុងរឿងក៏ដោយ... គណបក្សថៃរ៉ាក់ថៃ គណបក្សភឿថៃ ឬសូម្បីតែគណបក្សឆាតថៃ - រាល់គណបក្សនីមួយៗមានរាសីឡើងចុះជារឿងធម្មតា។ លោក ណេវីន ដែលមានបទពិសោធន៍នយោបាយគ្រប់សម័យកាល យល់ឃើញយ៉ាងច្បាស់ថា ប្រជាប្រិយភាពរបស់គណបក្សភូមិចៃថៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីឈ្នះលើការបោះឆ្នោតលើកមុន ហើយការរក្សាអាសនៈចំនួន ១៩១ នៅក្នុងការបោះឆ្នោតលើកក្រោយនឹងពិបាកខ្លាំងណាស់។ ប្រសិនបើពួកគេនៅតែស្ថិតក្នុងនិន្នាការធ្លាក់ចុះ ឱកាសដែលលោក អានុធីន ត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញគឺស្ទើរតែមិនអាចទៅរួចទេ នេះមិនមែនជាការរិះគន់បុគ្គលទេ ប៉ុន្តែជាការវាយតម្លៃលើចរន្តនយោបាយ។ ចំណុចទី២គឺការរៀបចំមនុស្សក្នុងបក្សនេះជាចំណុចមួយទៀតដែលកំពុងត្រូវបានពិភាក្សាគឺបំណងប្រាថ្នាសម្រាប់ការផ្ទេរអំណាចទាំងស្រុងពីមនុស្សជំនាន់ចាស់ទៅមនុស្សជំនាន់ថ្មីទាំងស្រុង នេះមិនត្រឹមតែលោក Anutin ទេ ប៉ុន្តែក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀតដូចជាលោក ភិផាត់ រ៉ាតគិតប្រាកាន พิพัฒน์ รัชกิจประการPipat Ratchakitprakarn ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងគមនាគមន៏ផងដែរ ត្រូវបានគេរាយការណ៍ថាឈ្មោះរបស់លោកអាចមិនបានបញ្ចូលក្នុងគណៈរដ្ឋមន្ត្រីនៅពេលក្រោយឡើយ ត្រូវរកមនុស្សវ័យក្មេងមកជំនួសវិញ គំនិតនេះត្រូវបានគេមើលឃើញថាជាការ Rebrandគណបក្សភូមិចៃថៃ Bhumjaithai ដើម្បីទាក់ទាញសំឡេងឆ្នោតពីអ្នកមានសិទ្ធបោះឆ្នោតវ័យក្មេង និងអ្នកបោះឆ្នោតថ្មីដែលធុញទ្រាន់នឹងរចនាប័ទ្មនយោបាយ "ដដែល" ។ ជាការពិតណាស់ ឈ្មោះដែលទាក់ទាញការចាប់អារម្មណ៍បំផុតគឺ ឆៃឆៈណុក ឈីតឆបChaiyanok Chidchob រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គម ជាកូនប្រុសរបស់លោក Newin ដែលអាចត្រូវបានជំរុញឱ្យក្លាយជាCandidateនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតលើកក្រោយ ទោះជាយ៉ាងណាក៏ដោយផ្លូវមួយនេះមិនមែនក្រាលដោយព្រំនោះឡើយ ព្រោះឆៃឆៈណុក បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងលើបញ្ហាជាច្រើន ជាពិសេសគម្រោងលិខិត t h a i passport លើចំនួនទឹកប្រាក់ 1,600 លានបាត ដែលកំពុងលើកឡើងនូវសំណួរអំពីតម្លាភាពនិងលក្ខណៈសម្បត្តិ - ជាចំណុចខ្សោយមួយដែលគណបក្សប្រឆាំងកំពុងវាយប្រហារឥតឈប់ឈរ ហើយក្នុងចំណោមព្យុះទាំងនេះ គោលនយោបាយតែមួយគត់ដែលទទួលបានប្រជាប្រិយភាពគឺគម្រោង "ថៃជួយថៃ ផ្លាស 60បូក40" ដែលរដ្ឋាភិបាលដាក់ឌីជីថលអោយប្រជាជានក្នុងមួយខែ 2,500 បាតក្នុងរយៈពេល៤ខែ ចាប់ពីខែមិថុនាដល់ខែកញ្ញា ដោយប្រជាពលរដ្ឋបង់ប្រាក់ 40% 1,000 បាត ហើយរដ្ឋាភិបាលរួមចំណែក 60%  តែទោះបីជាការវិភាគខាងក្រៅបង្ហាញថាអនាគតរបស់លោកអនុធីនមានភាពអាប់អួរក៏ដោយ តែអនុធីននៅតែមានទំនុកចិត្តលើជំហររបស់ខ្លួនដោយជឿជាក់ថាខ្លួនមានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងរឹងមាំជាមួយធាតុផ្សំផ្សេងៗនៃរចនាសម្ព័ន្ធអំណាចរបស់រដ្ឋថៃ បើគ្មានការចូលរួមរបស់ខ្លួនទេ គណបក្សភូមិចៃថៃក៏ពិបាកក្នុងការសម្រេចបាននូវកម្រិតជោគជ័យដែរ ដូច្នេះពាក្យគ្មានរដ្ឋាភិបាលអនុធីន៣ មិនអាចយកជាផ្លូវការថាអនុធីនបរាជ័យនោះឡើយ ប៉ុន្តែជាសញ្ញាមួយដែលបង្ហាញថាភូមិថៃថៃកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលដ៏សំខាន់បំផុតចាប់តាំងពីគណបក្សបានកើតឡើង ចម្លើយនោះគឺមិនមែនស្ថិតលើសំលងពីបន្ទប់ការងាររបស់លោកគ្រូធំនោះទេ ប៉ុន្តែស្ថិតលើការងារប្រចាំថ្ងៃរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន - ថាតើអាចធ្វើឱ្យពាក្យថា "ធ្វើការដូចជាថ្ងៃចុងក្រោយ"របស់ខ្លួន អោយមានសមិទ្ធផលធ្វើអោយប្រជាជនចងចាំអ្វីដែលល្អៗរបស់ខ្លួនបានឬអត់។

អត្ថបទនិងសំលេង ៖ សេនាមេឃ
Post a Comment (0)
Previous Post Next Post

Social

Nature