ការព្យាយាមទស្សន៍ទាយលទ្ធផលនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបុរស ដែលរៀបចំដោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ឥឡូវនេះកាន់តែទំនើប មានតាមកុំព្យូទ័របើកអោយអ្នកភ្នាល់ ទាំងអ្នកគាំទ្របាល់ទាត់ដ៏ស្មោះត្រង់ និងអ្នកដែលអះអាងថាមានញាណពិសេស។
សូម្បីតែ Joachim Clement អ្នកវិភាគហិរញ្ញវត្ថុអាល្លឺម៉ង់ដ៏ល្បីល្បាញចំពោះការទស្សន៍ទាយត្រូវលើអ្នកឈ្នះការប្រកួត3លើកចុងក្រោយ ជឿជាក់ថា នៅពេលដែលនិយាយអំពីការប្រកួតក្រុមកំពូលៗ
នោះអ្វីៗពឹងលើសំណាងហើយ ដែលថាអ្វីៗគឺដូចជាទម្រង់លេងរបស់ក្រុមនៅថ្ងៃប្រកួត ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល
ឬឱកាសល្អដែលគ្រាប់បាល់ចូលទៅក្នុងសំណាញ់ "សុទ្ធតែមិនអាចទាយទុកជាមុនបានតែ"
គាត់បានប្រាប់ BBC ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រវត្តិសាស្ត្រកន្លងមក មានកត្តាមួយចំនួនដែលក្រុមប្រកួតប្រជែងដណ្តើមពានត្រូវពិចារណា
មានចំណុចខ្លះគួរឱ្យភ្ញាក់ផ្អើលណាស់។
ក្រុមអ្នកឈ្នះប្រមូលផ្តុំតែក្រុមដដែលៗ
ប្រទេសដែលទទួលពានរង្វាន់បាល់ទាត់ពិភពលោក World Cup ច្រើនជាងគេដល់
8លើក
ក្នុងចំណោម84ក្រុម
ដែលបានចូលរួមប្រកួតបាល់ទាត់ដ៏អស្ចារ្យបំផុត មានតែប្រទេស8ប៉ុណ្ណោះដែលធ្លាប់លើកពានត្រឡប់មកប្រទេសវិញ៖
អាហ្សង់ទីន ប្រេស៊ីល អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអ៊ុយរូហ្គាយ។
ហើយមានតែ 13 ប្រទេសប៉ុណ្ណោះដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ប្រទេសខ្លះឡើងដល់វគ្គផ្តាច់ព្រ័ត្រច្រើនជាងគេ
អាល្លឺម៉ង់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រចំនួន8ដង បន្ទាប់មកគឺប្រេស៊ីលចំនួន7ដង អាហ្សង់ទីននិងអ៊ីតាលីចំនួន6ដងដូចគ្នា។
ការព្យាយាមចូលទៅក្នុងក្រុមអ្នកឈ្នះគឺរឿងពិបាកបំផុត
មានក្រុមថ្មីតែមួយគត់ដែលទទួលបានជោគជ័យនេះគឺអេស្ប៉ាញក្នុងឆ្នាំ 2010 សាកពិចារណាពីប្រទេសហូឡង់ ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រចំនួន
3 ដង ប៉ុន្តែមិនដែលឈ្នះទេ ទោះបីជាលោក Clement ព្យាករណ៍ថាពួកគេអាចនឹងបានលើកពាន
World Cup នៅឆ្នាំ 2026 ក៏ដោយ។
លើសពីនេះ មានតែ2ដងប៉ុណ្ណោះដែលក្រុមមកពីអាហ្វ្រិក ឬអាស៊ីបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ៖
កូរ៉េខាងត្បូងក្នុងឆ្នាំ 2002 និងម៉ារ៉ុកក្នុងឆ្នាំ
2022។
ចាប់តាំងពីមានព្រឹត្តិការណ៍ FIFA World Cup លើកដំបូងនៅអ៊ុយរូហ្គាយក្នុងឆ្នាំ
1930 រហូតដល់ព្រឹត្តិការណ៍ចុងក្រោយបំផុតដែលបានធ្វើឡើងនៅប្រទេសកាតាក្នុងឆ្នាំ
2022 ការលើកពានក្រៅទ្វីបរបស់ខ្លួនជារឿងមិនងាយនោះឡើយ។រឿងនេះបានកើតឡើងត្រឹមតែ
6 ដងប៉ុណ្ណោះក្នុងចំណោមព្រឹត្តិការណ៍ World Cup ចំនួន 22 ដោយមានតែប្រេស៊ីលប៉ុណ្ណោះដែលឈ្នះនៅខាងក្រៅទ្វីបរបស់ពួកគេក្នុងឆ្នាំ
1958,1994 និងឆ្នាំ 2002 ហើយអេស្ប៉ាញធ្វើបាននៅឆ្នាំ 2010 អាល្លឺម៉ង់ក្នុងឆ្នាំ 2014 និងអាហ្សង់ទីនក្នុងឆ្នាំ 2022។
ដោយពិចារណាតែព្រឹត្តិការណ៍ World Cup ដែលប្រារព្ធឡើងនៅអាមេរិកខាងត្បូង
ឬអឺរ៉ុប ច្បាប់ភូមិសាស្ត្រនេះត្រូវបានបំបែកត្រឹមតែ2ដងប៉ុណ្ណោះក្នុងចំណោមព្រឹត្តិការណ៍ World Cup ចំនួន 19 ដង។
ក្រុមចូលរួមប្រកួតអាចធ្វើបានល្អជាងនៅពេលប្រកួតប្រជែងនៅក្នុងទ្វីបរបស់ពួកគេដោយសារតែស៊ាំនឹងអាកាសធាតុ
ការចំណាយកម្លាំងក្នុងការធ្វើដំណើរតិចជាង និងមូលដ្ឋានអ្នកគាំទ្រធំជាង ដោយប្រទេសម្ចាស់ផ្ទះបានឈ្នះព្រឹត្តិការណ៍
World Cup ចំនួន 6 ដង។
និន្នាការភូមិសាស្ត្រនេះបានបញ្ជាក់ពីការប្រកួតមុនៗផងដែរ
ឧទាហរណ៍ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ 2014 នៅប្រទេសប្រេស៊ីល មានប្រទេស7 ប៉ុណ្ណោះនៅអាមេរិកឡាទីនបានឡើងទៅវគ្គ 16 ក្រុមចុងក្រោយ ខណៈដែលមានប្រទេសអឺរ៉ុបចំនួន6ប៉ុណ្ណោះដែលបានឡើងទៅ ទោះបីក្រុមអឺរ៉ុបជាធម្មតាមានចំនួនច្រើនជាងទ្វីបផ្សេងទៀតក៏ដោយ។
បន្ទាប់មក 4ឆ្នាំក្រោយមក នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ី
ក្រុមអឺរ៉ុបចំនួន10ក្រុមបានចូលក្នុងវគ្គ
16 ក្រុមចុងក្រោយ ហើយមានប្រទេសអាមេរិកឡាទីនចំនួន5ប៉ុណ្ណោះដែលបានឡើងទៅវគ្គបន្ត ហើយក្រុមដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង4សុទ្ធតែជាក្រុមអឺរ៉ុប។
ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ 2026 នឹងក្លាយជាប្រវត្តិសាស្ត្រថ្មី ព្រោះវាជាលើកដំបូងដែលមានម្ចាស់ផ្ទះចំនួន3ប្រទេសគឺ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក
ហើយក៏នឹងមានក្រុមចំនួន 48 ចូលរួមប្រកួត
ដែលកើនឡើងពីចំនួនធម្មតា 32 ក្នុងចំណោមក្រុមទាំងនេះមានចំនួន4ក្រុមទើបតែចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងគឺ
គូរ៉ាសាវ កាប់វើដ ហ្ស៊កដានី និងអ៊ូសបេគីស្ថាន ការប្រកួតនេះអាចបំបែកនិន្នាការប្រវត្តិសាស្ត្រ។
វារឿងសមហេតុផលក្នុងការរំពឹងថាក្រុមដែលមានលទ្ធផលល្អបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនឹងធ្វើបានល្អនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
ប៉ុន្តែការប្រើប្រាស់ទិន្នន័យនេះជាកត្តាព្យាករណ៍ពីភាពជោគជ័យគឺមិនត្រឹមត្រូវទេ។
ចំណាត់ថ្នាក់ពិភពលោករបស់ FIFA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ
1992 ដើម្បីការពារក្រុមដែលមានប្រៀបមិនអោយប្រឈមមុខដាក់គ្នាក្នុងជុំទីមួយ
ចំណាត់ថ្នាក់ត្រូវបានគណនាចេញពីលទ្ធផលនៃការប្រកួតបាល់ទាត់ដែលទទួលស្គាល់ដោយ FIFA រួមទាំងការប្រកួតមិត្តភាព
ជាកត្តានៃលទ្ធផលរបស់ក្រុម គឺស្រដៀងគ្នាទៅនឹងកីឡាផ្សេងទៀតដូចជាកីឡាវាយកូនបាល់។
ក្រុមដែលបានលើកពានបាល់ទាត់ពិភពលោកស្ទើរតែទាំងអស់បានមកពីក្រុមដែលមានចំណាត់ថ្នាក់(លេខរៀង)ក្នុងចំណោម
10 ដល់ទី 15 មិនមានក្រុមដែលមានលេខរៀងពីទី
1 ក្នុង FIFA បានលើកពានឈ្នះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឡើយ។
ហើយកាលពីថ្ងៃទី 8 ខែមិថុនាកន្លងទៅ
នេះអាចជាប្រផ្នូលអាក្រក់សម្រាប់ប្រទេសអាហ្សង់ទីន ដែលបានចំណាត់ថ្នាក់លេខរៀងលេខ 1 ដោយ FIFA លេខរៀងចុងក្រោយបំផុតនឹងត្រូវបានធ្វើបច្ចុប្បន្នភាពម្តងទៀតនៅថ្ងៃទី
11 ខែមិថុនា ដែលជាថ្ងៃបើកឆាកនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ
2026 បន្ទាប់ពីក្រុមជាច្រើនបានប្រកួតមិត្តភាពជុំទីមួយរបស់ពួកគេ។
ក្រុមអ្នកលើកពានមុនៗតែងតែប្រឈមមុខនឹងបញ្ហាដ៏លំបាករហូតបរាជ័យ។
មានប្រទេសជាច្រើនបានឈ្នះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកច្រើនជាង1ដង មានប្រេស៊ីល អាល្លឺម៉ង់ អ៊ីតាលី និងអាហ្សង់ទីនបានឈ្នះសរុបចំនួន
16 ដង ប៉ុន្តែការរក្សាតំណែងជើងឯកគឺពិបាកបំផុត។ក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
មានតែប្រទេស2ប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់ជាប់ៗគ្នា៖
អ៊ីតាលីក្នុងឆ្នាំ 1934 និង
1938 និងប្រេស៊ីលក្នុងឆ្នាំ 1958 និង 1962។
បារាំង ដែលជាជើងឯកការពារតំណែងជើងឯកពីឆ្នាំ
1998 តែបែរជាត្រូវបានជម្រុះចេញក្នុងវគ្គចែកពូលក្នុងឆ្នាំ
2002 ជាការពិតណាស់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាទូទៅមិនអំណោយផលសម្រាប់អ្នកការពារតំណែងជើងឯកនោះទេ។
ចាប់តាំងពីឆ្នាំ 2002 មក ក្នុងចំណោមក្រុមទាំង6ដែលបានឈ្នះការប្រកួតមុនៗ មានចំនួន4ក្រុមបានបរាជ័យមិនអាចឆ្លងកាត់វគ្គចែកពូលបាន
មានតែប្រេស៊ីល ដែលបានលើកពានក្នុងឆ្នាំ 2002 និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ 2006 និងបារាំង ដែលបានលើកពានក្នុងឆ្នាំ 2018 និងបានជាជើងឯករងក្នុងឆ្នាំ 2022។រហូតមកដល់បច្ចុប្បន្ន ក្រុមដែលមានគ្រូបង្វឹកជាបរទេសមិនទាន់ដែលបានឈ្នះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនោះទេ។
បន្ទាប់ពីបរាជ័យក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចាប់តាំងពីឆ្នាំ 2002 ប្រេស៊ីលបានយកគ្រូបង្វឹកអ៊ីតាលីដ៏ល្បីល្បាញ Carlo Ancelotti មកជួយក្រុម។ការជួលគ្រូបង្វឹកបរទេសមិនមែនជារឿងថ្មីនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកទេ ចំនួនក្រុមដែលពឹងផ្អែកលើអ្នកជំនាញបរទេសបានកើនឡើងក្នុងរយៈពេល3ទសវត្សរ៍កន្លងមកនេះ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីឈានដល់កម្រិតខ្ពស់បំផុតគ្រប់ពេលនៅឆ្នាំ 2026 ហើយមាន27ក្រុមក្នុងចំណោម48ក្រុមមានគ្រូបង្វឹកបរទេស រួមទាំងក្រុមអ្នកលើកពានពីមុនគឺប្រេស៊ីល និងអង់គ្លេស ដែលមានលោកCarlo Ancelotti ជនជាតិអ៊ីតាលី និងលោក Thomas Tuchel ជនជាតិអាល្លឺម៉ង់ បញ្ហាគឺគ្មានក្រុមណាដែលមានគ្រូបង្វឹកបរទេសធ្លាប់ឈ្នះពាន World Cup នោះទេ។
កត្តាជាចម្ងល់រួម ៖ Bayern Munich និង
Inter Milan
ចាប់តាំងពីឆ្នាំ 1982 មក មានតែ2ដងប៉ុណ្ណោះ គឺនៅឆ្នាំ 1986 និង 2010 ដែលមានក្រុមដែលគ្មានកីឡាករមកពីក្លឹបណាមួយក្នុងចំណោមក្លឹបទាំងនេះបានឈ្នះជើងឯក
យោងតាមបញ្ជីឈ្មោះផ្លូវការរបស់ FIFA
ក្រុមចំនួន
15 ក្នុងចំណោម 48 ក្រុមនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 នឹងមានកីឡាករមកពី Bayern Munich ឬ Inter Milan ឬទាំងពីរ រួមទាំងក្រុមកំពូលៗដូចជា
អាល្លឺម៉ង់ បារាំង អង់គ្លេស និងក្រុមការពារតំណែងជើងឯកអាហ្សង់ទីន។
ប្រភព ៖ BBC







