កាលពីល្ងាចថ្ងៃអង្គារកន្លងមក
បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានបរាជ័យក្នុងការអនុម័តផ្តល់មូលនិធិរបស់រដ្ឋាភិបាល
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចូលទៅក្នុងការបិទទ្វាររដ្ឋាភិបាល(Government Shutdown) សម្រាប់ឆ្នាំ 2025 ។ នេះគឺជាការបិទជាលើកដំបូងក្នុងរយៈពេលជិត7ឆ្នាំ
ដែលបណ្តាលប្រតិបត្តិការរដ្ឋាភិបាលសហព័ន្ធត្រូវកាត់បន្ថយចំនួនយ៉ាងច្រើន ដូចទៅនឹងការបិទទ្វារកន្លងមក។
ការបិទនេះទំនងជានឹងអាចឆាប់ចប់ ក៏អាចចំណាយពេលច្រើនថ្ងៃ
ឬច្រើនសប្តាហ៍ ទោះជាយ៉ាងណាក៏ដោយ ភាគីនីមួយៗនឹងត្រូវថយមួយជំហានម្នាក់
នៅពេលដែលសម្ពាធពីសាធារណៈកើនឡើង ហើយការខូចខាតផ្នែកនយោបាយបានលេចចេញជារូបរាង។
1. សមាជិកបក្សប្រជាធិបតេយ្យខ្លះបំបែកជួរពីបក្សខ្លួន
សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យពីមុនបានច្រានចោលច្បាប់ថវិកាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋដែលនឹងរក្សារដ្ឋាភិបាលសហព័ន្ធរហូតដល់ខែវិច្ឆិកា។ ទោះជាយ៉ាងណា
ការបោះឆ្នោតនេះក៏អាចមានប្រតិកម្មចំពោះគណបក្សប្រជាធិបតេយ្យដែរ ឧទាហរណ៍ច្បាស់លាស់មួយគឺនៅពេលដែលសមាជិព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យចំនួន
44 រួមទាំងលោក Rand Paul មកពីគណបក្សសាធារណរដ្ឋដែលតែងតែតម្រង់ជួរជាមួយគណបក្សនេះបានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ
ហើយបើគណបក្សប្រជាធិបតេយ្យ2រូប
និងគណបក្សប្រជាធិបតេយ្យឯករាជ្យមួយរូបបានបោះឆ្នោតគាំទ្រសំឡេងភាគច្រើនពីគណបក្សសាធារណរដ្ឋវិញ បុគ្គលទាំងនេះរួមមានសមាជិកព្រឹទ្ធសភា
Angus
King ដែលជាអ្នកឯករាជ្យមកពីរដ្ឋ
Maine
ដែលមានជំហរនយោបាយដែលមិនអាចទាយទុកជាមុនបាននិង
ព្រឹទ្ធសមាជិក John
Fetterman មកពីរដ្ឋ
Pennsylvania
ដែលបានបន្តរបៀបវារៈនយោបាយផ្ទាល់ខ្លួនរបស់គាត់អស់រយៈពេលជិតមួយឆ្នាំរួមទាំងព្រឹទ្ធសមាជិក
Catherine
Cortez Masto មកពីរដ្ឋ
Nevada
ដែលខណៈពេលដែលមិនមែនជាអ្នកនយោបាយសេរីនិយមជ្រុល
មិនងាយនឹងមានការបែកបាក់គណបក្សដែរ។ ទោះបីជាយ៉ាងណាក៏ដោយ Catherine កំពុងរៀបចំដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយនៅក្នុងរដ្ឋដែលប្រធានាធិបតី
Donald
Trump ឈ្នះនៅឆ្នាំ
2024
ហើយបានកំពុងងាករេទៅគណបក្សសាធារណរដ្ឋរយៈពេលជាច្រើនឆ្នាំមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលពន្យល់ពីហេតុផលសម្រាប់ការបោះឆ្នោត
លោកស្រី Catherine
បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមាននៃការបិទសហព័ន្ធនៅរដ្ឋ
Nevada
។ លោកស្រីក៏បានបញ្ជាក់ដែរថា
វាអាចប៉ះពាល់ដល់ទស្សនវិស័យនយោបាយរបស់លោកស្រីក្នុងនាមជាបេក្ខជនដែលប្រឈមនឹងការមិនពេញចិត្តជាសាធារណៈនៅថ្ងៃបោះឆ្នោត។ គាត់មិនមែនជាសមាជិកបក្សប្រជាធិបតេយ្យតែម្នាក់គត់ដែលមកពីរដ្ឋជាសមរភូមិដើម្បីដំណើរការបោះឆ្នោតនៅឆ្នាំ
2026
សមាជិកបក្ប្រជាធិបតេយ្យផ្សេងទៀតមកពីរដ្ឋ
Georgia,
Virginia និង
Colorado
ក៏មានអារម្មណ៍ខ្លាចប៉ះពាល់ដល់ប្រជាពលរដ្ឋដែរ។ ទន្ទឹមនឹងនេះ
សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Minnesota
រដ្ឋ
Michigan
និង
New
Hampshire បានសម្រេចចិត្តចូលនិវត្តន៍ដោយមិនស្វែងរកការបោះឆ្នោតទៀតទេ
ហើយគណបក្សប្រជាធិបតេយ្យនៅទីបំផុតអាចមានការព្រួយបារម្ភថាការបិទទ្វារនឹងប៉ះពាល់ដល់ការរក្សាអាសនៈនៅក្នុងរដ្ឋទាំងនោះ។
មេដឹកនាំបកសសាធារណរដ្ឋក្នុងព្រឹទ្ធសភា លោក John Thune បានបង្ហើបថា
លោកបានឮពីគណបក្សប្រជាធិបតេយ្យមួយចំនួន ដែលមានការមិនសប្បាយចិត្តអំពីទិសដៅនៃការបិទទ្វារនោះទេ លោកក៏បានបញ្ជាក់ផងដែរថា
លោកគ្រោងនឹងដាក់ចេញនូវសំណើថវិកាមួយចំនួននៅប៉ុន្មានថ្ងៃខាងមុខដើម្បីបង្កើនសម្ពាធលើគូប្រជែងរបស់លោក
ទោះបីជាគណបក្សប្រជាធិបតេយ្យទាំងអស់នៅតែមិនផ្លាស់ប្តូរនៅក្នុងការបោះឆ្នោតរបស់ពួកគេកាលពីថ្ងៃពុធក៏ដោយ
ប្រសិនបើសមាជិកតែ5នាក់បានបោះឆ្នោតប្រឆាំងនឹងបន្ទាត់គណបក្សខ្លួនឯង ការបិទទ្វារអាចនឹងបញ្ចប់ដោយមិនគិតពីថាតើគណបក្សប្រជាធិបតេយ្យភាគច្រើនយល់ស្របនោះទេ។
ខណៈពេលដែលគណបក្សប្រជាធិបតេយ្យបានរក្សាការរួបរួមមួយចំនួន ប្រសិនបើការបិទនៅតែបន្ត
សម្ពាធទំនងជាកើនឡើងដើម្បីបង្ខំពួកគេឱ្យបោះបង់ចោលការប្រយុទ្ធ។បុគ្គលិករដ្ឋាភិបាលសហព័ន្ធដែលជាមូលដ្ឋានគ្រឹស្តក្នុងការបោះឆ្នោតដ៏សំខាន់
នឹងក្លាយជាមនុស្សដំបូងគេដែលរងផលប៉ះពាល់ដោយផ្ទាល់ពីការពន្យារពេលបើកប្រាក់ខែ។ រដ្ឋបាលលោក
Trump
អាចប្រើឱកាសនេះដើម្បីកាត់បន្ថយការផ្តល់ថវិកា
និងប្តូរពីបុគ្គលិកបណ្តោះអាសន្នទៅមនុស្សគ្មានការងារធ្វើអចិន្ត្រៃយ៍។
សាធារណជនអាមេរិកនឹងចាប់ផ្តើមមានអារម្មណ៍ថាមានផលប៉ះពាល់នៃការកាត់សេវាកម្មរបស់រដ្ឋាភិបាល
និងវិបត្តិសេដ្ឋកិច្ចដែលអាចកើតឡើង។
ជាធម្មតា គណបក្សដែលផ្តួចផ្តើមការបិទទ្វាររដ្ឋាភិបាល និងស្នើរសុំគោលនយោបាយ
ជារឿយៗប្រឈមមុខនឹងការមិនពេញចិត្តជាសាធារណៈជន។ លើកនេះគឺគណបក្សប្រជាធិបតេយ្យ ប្រសិនបើស្ថានភាពនេះនៅតែបន្ត
គណបក្សប្រជាធិបតេយ្យអាចសម្រេចចិត្តថាពួកគេបានធ្វើរឿងនេះពេញទំហឹងហើយ ទើបជ្រើសរើសកាត់បន្ថយការខាតបង់ផ្នែកនយោបាយរបស់ពួកគេវិញ។
ខណៈពេលដែលបក្សប្រជាធិបតេយ្យមិនមែនជាអ្នកទទួលបានលទ្ធផលដោយផ្ទាល់ពីការប្រយុទ្ធនេះ
ពួកគេអាចនឹងរីករាយដែលបានទាក់ទាញការយកចិត្តទុកដាក់ចំពោះប្រាក់ឧបត្ថម្ភធានារ៉ាប់រងសុខភាពដែលជិតផុតកំណត់
ហើយពួកគេក៏អាចចង្អុលបង្ហាញពីការកាត់បន្ថយដែលត្រូវបានអនុម័តដោយគណបក្សសាធារណរដ្ឋចំពោះការថែទាំសុខភាពអ្នកដែលមានប្រាក់ចំណូលទាប
ដែលនឹងប៉ះពាល់ដល់ប្រជាជនអាមេរិករាប់សិបលាននាក់នៅក្នុងប៉ុន្មានខែខាងមុខនេះ។
នៅពេលដែលល្បែងស្តីបន្ទោសចាប់ផ្តើម វិធីសាស្រ្តនេះអាចផ្តល់ឱ្យបក្សប្រជាធិបតេយ្យនូវនយោបាយមួយដែលប្រជាពលរដ្ឋអាចយកមកប្រៀបធៀបបាន
មូលដ្ឋានសំលេងរបស់បក្សប្រជាធិបតេយ្យបានជំរុញឱ្យគណបក្សប្រជាធិបតេយ្យក្រោកឈរឡើងចំពោះរដ្ឋបាល
Trump
ប្រហែលជាមិនពេញចិត្តទាំងស្រុងនោះទេ
ប៉ុន្តែមេដឹកនាំគណបក្សប្រហែលជាមើលឃើញថានេះជាច្រកចេញដែលអាចទទួលយកបាន។
បច្ចុប្បន្ននេះ គណបក្សសាធារណៈរដ្ឋជឿជាក់ថា ខ្លួនស្ថិតក្នុងជំហររឹងមាំ
និងមានគុណសម្បត្តិ ហើយកំពុងពិចារណាវិធីថ្មីដើម្បីបង្កើនសម្ពាធលើគណបក្សប្រជាធិបតេយ្យ
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនបានព្រមានថា គណបក្សសាធារណៈរដ្ឋអាចនឹងមានការវិនិច្ឆ័យខុស
ហើយទីបំផុតត្រូវបង្ខំចិត្តថយក្រោយពីការបិទទ្វារនេះ។
កន្លងមក ណបក្សសាធារណរដ្ឋតែងតែបានជំរុញឱ្យមានការបិទទ្វារជាច្រើនលើក
ហើយប្រជាពលរដ្ឋក៏នៅតែស្តីបន្ទោសមកលើពួកគេនៅពេលនេះ ប្រហែលដូចលើកមុនៗ ឬប្រហែលជាដោយសារតែគណបក្សសាធារណរដ្ឋធ្វើជ្រុលពេកក្នុងការកាត់សេវាកម្មរដ្ឋាភិបាល
និងការបញ្ឈប់បុគ្គលិក។
នៅក្នុងសេណារីយ៉ូនេះ គណបក្សសាធារណរដ្ឋអាចផ្តល់វិធានការធានាគ្រប់គ្រាន់ដល់គណបក្សប្រជាធិបតេយ្យ
ដើម្បីពន្យាររយៈពេលនៃការឧបត្ថម្ភធនផ្នែកធានារ៉ាប់រងសុខភាព។នេះមិនមែនជារឿងដែលនឹកស្មានមិនដល់ទាំងស្រុងនោះទេ
ដោយពិចារណាថាបច្ចុប្បន្នគណបក្សសាធារណរដ្ឋមានមតិផ្សេងគ្នាតើត្រូវបន្តការឧបត្ថម្ភធនទាំងនេះ
ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកបោះឆ្នោតដែលមានប្រាក់ចំណូលទាបរបស់ពួកគេផ្ទាល់ ទីបំផុតអាចជំរុញការរំពឹងទុកនៃការបោះឆ្នោតរបស់ពួកគេ
និងកាត់បន្ថយការវាយប្រហារពីលទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំក្រោយ។
បើទោះបីជាគណបក្សសាធារណរដ្ឋបានប្ដេជ្ញាថានឹងមិនចរចាជាមួយអ្នកដែលប្រើនយោបាយជាឧបករណ៏ក្នុងការចរចាក៏ដោយ
ក៏ប៉ុន្តែនៅមានកន្លែងសម្រាប់ការសម្រុះសម្រួលចំពេលមានវោហាសាស្ត្រនិងជម្លោះដ៏ធ្ងន់ធ្ងរ។
បច្ចុប្បន្ននេះ វោហាសាស្ត្រនយោបាយ និងជម្លោះដ៏ក្តៅគគុកកាន់តែច្បាស់
លោកប្រធានាធិបតី Trump
បានចេញផ្សាយវីដេអូដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត
ដែលមានពាក្យអសុរោះ និងការចំអកប្រឆាំងនឹងគូប្រជែងរបស់គាត់ គណបក្សប្រជាធិបតេយ្យបានឆ្លើយតបដោយការចេញផ្សាយរូបថតរបស់លោក
Trump
ជាមួយ Jeffrey Epstein ហើយបានប្តេជ្ញាថានឹងឈរយ៉ាងរឹងមាំតស៊ូសម្រាប់រយៈពេលវែង។ការបិទទ្វាររដ្ឋាភិបាលចុងក្រោយរបស់សហរដ្ឋអាមេរិកមានរយៈពេល
35 ថ្ងៃ នេះជាកំណត់ត្រាថ្មីមួយ
ហើយបានបញ្ចប់នៅពេលដែលការធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រទេសនេះជិតដល់ចំណុចវិបត្តិ ទោះបីខណៈពេលនោះថវិកាមួយចំនួនត្រូវបានអនុម័តរួចហើយ
តែផលប៉ះពាល់នៅពេលនេះអាចធ្ងន់ធ្ងរជាងនេះ។
ប្រសិនបើស្ថានការណ៍នេះបន្តអូសបន្លាយយូរគ្រប់គ្រាន់ សំណួរថា
"អ្នកណាឈ្នះ" ដោយបង្ខំឱ្យភាគីប្រឆាំងថយក្រោយ ប្រហែលជាលែងមានអត្ថន័យទៀតហើយ
នោះការស្តីបន្ទោសគ្នាទៅវិញទៅនកនឹងផ្ទុះឡើង។
នៅក្នុងវិបត្តិ "ផ្ទះទាំង2សភា" នេះ អ្នកកាន់អំណាចមកពីគណបក្សទាំងពីរនឹងប្រឈមមុខនឹងផលវិបាកនៅក្នុងការបោះឆ្នោតឆ្នាំក្រោយ ហើយសាធារណជននឹងកាន់តែមិនពេញចិត្តចំពោះស្ថានភាពនេះ នេះត្រួសត្រាយផ្លូវសម្រាប់ក្រុមអ្នកនយោបាយបន្ទាប់ដោយការសន្យាបំផ្លាញស្ថានការណ៍បែបនេះអោយអស់។
ប្រភព ៖ BBC