គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

លោក អនុធីន ឆានវីរៈគុន នឹងក្លាយជានាយករដ្ឋមន្ត្រីទី 32 ហើយក្លាយជានាយករដ្ឋមន្ត្រីទី3បន្ទាប់ពីការបោះឆ្នោតឆ្នាំ 2023

 


លោក​ អនុធីន ឆានវីរៈគុន នឹងក្លាយជានាយករដ្ឋមន្ត្រីទី 32 ហើយក្លាយជានាយករដ្ឋមន្ត្រីទី3បន្ទាប់ពីការបោះឆ្នោតឆ្នាំ 2023  

ពេលនេះគាត់មានអាយុជិត 59 ឆ្នាំហើយ គេហៅថា "ស៊ៀនូ" ដោយសារតែគាត់គឺជាអ្នកស្នងមរតកជំនាន់ទី2នៃក្រុមហ៊ុនស៊ីណូថៃ ដែលបង្កើតឡើងដោយឪពុករបស់គាត់គឺ លោក ឆាវវ៉ារ៉ាត់ ឆាន វីរៈគុន ដែលជាអតីតឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាល លោក ស៊ុមឆាយ វង្សសុវ៉ាត់

អនុធីនបានក្លាយជាអនុរដ្ឋមន្ត្រី ដំបូងនៅក្នុងរដ្ឋាភិបាលរបស់លោកថាក់ស៊ីនក្នុងឆ្នាំ 2004 ក្នុងអាយុ 37 ឆ្នាំ។ លោកធ្លាប់ជាឧបនាយករដ្ឋមន្ត្រីចំនួនពីរអាណត្តិ និងជារដ្ឋមន្ត្រីនៅក្នុងក្រសួងចំនួនពីរ លោក អនុធីន នៅជាមួយគណបក្សថៃរ៉ាក់ថៃ រហូតដល់អាណត្តិចុងក្រោយរបស់លោកថាក់ស៊ីន មុនពេលដែលលោកថាក់ស៊ីនត្រូវបានដកចេញពីអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ 2006

 លោកអនុធីន​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់​ពី​គណបក្ស ថៃ រ៉ាក់​ថៃ ត្រូវ​បាន​រំលាយ។ ក្នុង​អំឡុង​ពេល​ដែល​លោក​ត្រូវហាមធ្វើនយោបាយ លោក​បាន​ផ្ទេរ​អោយឪពុក​របស់គាត់ចូលរួមជាមួយគណបក្ស​ផ្លាំង​ប្រជាជន ។ ក្រោយមក នៅពេលដែលក្រុម នេវីន ឈិតឆប ប្រកាសបំបែកខ្លួនពីលោកថាក់ស៊ីន ក្នុងឆ្នាំ 2009 នេវីន និងអនុធីនបានបង្កើតគណបក្សភូមចៃថៃ  ក្រោយមកអនុធីន បានក្លាយជាមេដឹកនាំគណបក្សនៅក្នុងឆ្នាំ 2012

អាជីពនយោបាយរបស់អនុធីន  បានរីកចម្រើនចំពេលមានទំនាក់ទំនងល្អរវាងគ្រួសារ​ត្រកូលអ្នកនយោបាយ ឆានវីរៈគុននិង​ត្រកូល ឈីតឆប គាត់បាន​ប្រកាស​ថា​លោក​ជា​កូន​ប្រុស​ម្នាក់ទៀតរបស់លោកឆៃ ព្រោះធ្លាប់និយាយនិងសម្តែងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះបងនេវីន ហើយនៅឆ្នាំ 2024 នេវីនបានប្រទានពរឱ្យគាត់ទទួលបានតំណែងជានាយករដ្ឋមន្ត្រី ។

សម្ព័ន្ធភាពជាមួយមហាភូមិគ្រឹស្ត្រដែនដីឦសាន្ត្រូវបានឆ្លុះបញ្ចាំងថាបញ្ជីគ្រួសាររបស់គាត់នៅក្នុងខេត្តប៊ុរីរ៉ាំ។ ក្នុងអំឡុងពេលបោះឆ្នោត លោកបានផ្តល់បទសម្ភាសន៍ដល់ BBC Thai អំពីគុណសម្បតិ្តភាពជាអ្នកដឹកនាំដែលគួរអោយចង់បាន ដែលស្របតាមចំណុចខ្លាំងរបស់គាត់៦ចំនុច។ មួយចណុចនោះមានទំនាក់ទំនងល្អនិងអាចធ្វើការជាមួយគ្រប់គណបក្ស។ បាវចនារបស់គាត់គឺ "និយាយហើយត្រូវធ្វើ " ទើបមានការពេញចិត្តក្លាយជាមូលដ្ឋានគាំទ្រគាត់យ៉ាងរឹងមាំ  តែក៏មានអ្នកមិនពេញចិត្តយ៉ាងច្រើនដែរ ដោយសារតែសមិទ្ធិផលនៃការងាររបស់គាត់ ដូចជាគោលនយោបាយបញ្ហាកញ្ឆានិងការដោះស្រាយមិនស៊ីសង្វាក់គ្នានៃ COVID-19 អំឡុងពេលគាត់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ។

អនុធីនបានរៀបការ3ដង គាត់បានធ្វើអោយមានការចាប់អារម្មណ៏យ៉ាងខ្លាំងពេលដែលគាត់រាយការណ៍ទ្រព្យសម្បត្តិរបស់គាត់ទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ដោយថាគាត់បង់ប្រាក់ចំនួន 50 លានបាតដល់អតីតភរិយារបស់គាត់។

ភរិយា​បច្ចុប្បន្ន​របស់​លោកគឺ ចា ថាក់ណានុន និរ៉ាមីត Ja Thananon Niramit កូនស្រី​​សេដ្ឋីក្នុងខេត្ត រ៉ាក់ណង Ranong  ហើយក៏ជា​ម្ចាស់​ហាង​កាហ្វេ​ដ៏​ល្បី​មួយ​ក្នុង​ខេត្ត ដែលធ្លាប់ផ្តល់បទសម្ភាសន៍ព័ត៌មាន វេទិការធុរកិច្ច ប្រាឆាឆាត Prachachat Business ថាគាត់ស្រឡាញ់លោកអនុធីន ដោយបុគ្គលិកលក្ខណៈដ៏កក់ក្តៅ ស្លូតបូត  និងផ្តល់កិត្តិយសអោយអ្នកនៅជុំវិញខ្លួន។ របៀបរស់នៅផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រីទី 32 ក៏ជាបុគ្គលផ្ទាល់ចូលចិត្ត​លេង​ភ្លេង ហើយ​ជា​ញឹក​ញាប់​ឃើញគាត់​ញ៉ាំ​អាហារ​តាម​ផ្លូវ គាត់​ក៏​ជា​អ្នក​បើក​យន្តហោះ​ស្ម័គ្រ​ចិត្ត​ម្នាក់​ដែល​បាន​បញ្ជូន​សរីរាង្គ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស។ ជីវិតនយោបាយរបស់អនុធីនបានឈានដល់ចំណុចរបត់មួយ នៅពេលដែលលោកបានប្រកាសដឹកនាំគណបក្សភូមចៃថៃ ដកខ្លួនចេញពីរដ្ឋាភិបាល បន្ទាប់ពីករណីឃ្លីបសំឡេង។

 គាត់ក្លាយជាភាគីប្រឆាំង​បាន​តែជាង​2​ខែ អនុធីន កំពុងនឹង​វិល​ចូល​រដ្ឋាភិបាល​វិញ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី។

ដោយ ៖ សេនាមេឃ

ប្រភព ៖ BBC THAI















Post a Comment (0)
Previous Post Next Post

Social

Nature