គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

ស្នងការខេត្តកណ្តាល៖ ផលិតផល៤មុខដែលម្ចាស់ឡេLove Riyaលក់ ធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់.!

ស្នងការខេត្តកណ្តាល៖ ផលិតផល៤មុខដែលម្ចាស់ឡេLove Riyaលក់ ធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់.! 
 ខេត្តកណ្តាល ៖ ស្នងការនគបាលខេត្តកណ្តាលបានបញ្ជាក់ថា មានផលិតផល៤មុខក្នុងចំណោមផលិតផលផ្សេងដែលម្ចាស់ឡេ Love Riya លក់ មានសារធាតុហាមឃាត់លើសខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ ។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគបាលខេត្តកណ្តាលបានឲ្យដឹងតាមបណ្តាញសង្គមនៅថ្ងៃទី២០ សីហា ឆ្នាំ២០២៥ថា៖ ខ្ញុំសូមជម្រាបជូនសាធារណៈជន និងបងប្អូនក្នុងបណ្តាញសង្គមដើម្បីជូនជ្រាបខ្ញុំសង្កេតឃើញថា ក្រោយពីមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្ត្រីនគរបាលជំនាញ ។ ឯកឧត្តមស្នងការបានគូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ផលិតផលចំនួន៤មុខក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនខាងលើ Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់»។ ឯកឧត្តមស្នងការនគបាលខេត្តកណ្តាលបានបន្ថែមថា ជារួមគួរនាំគ្នាអាណិតដល់អ្នកជឿចាញ់បោក ខំប្រឹងរកលុយមកទិញផលិតផលរបស់ក្រុមហ៊ុនខាងលើយកមកប្រើប្រាស់ ដែលប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ។ ជាមួយគ្នានោះដែរ ឯកឧត្តមស្នងការក៏បានស្នើសុំឲ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននឹងកំពុងបំពុលសង្គម ។ សូមបញ្ជាក់ផងដែរថា ចំពោះសារធាតុ Mercury (បារត)៖ ជាលោហៈធ្ងន់ ដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុសធ្មេញ (ដើម្បីសម្លាប់មេរោគ) គ្រឿងសម្អាង(ធ្វើអោយស្បែកឆាប់ ស) ដែលអាចចម្លងចូលខ្លួន មនុស្សតាមរយៈការលេប ឬជ្រាបចូលតាមស្បែក។ ផលប៉ះពាល់ធ្វើឲ្យខូចតម្រងនោម ប្រព័ន្ធប្រសាទ ប្រព័ន្ធដង្ហើម ប្រព័ន្ធពោះវៀន ស្ត្រីមានផ្ទៃពោះ និងស្បែក។ ចំពោះសារធាតុ Cadmium ជាលោហៈធ្ងន់ ដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុសធ្មេញឬ គ្រឿងសម្អាង (ក្រែមលាបមាត់) ដើម្បីអោយមានភាពភ្លឺរលោង ដែលអាចចម្លងចូលខ្លួនមនុស្ស តាមរយៈការលេប ឬជ្រាបចូលតាមស្បែក។ ផលប៉ះពាល់ធ្វើឲ្យខូចតម្រងនោម ថ្លើម ឆ្អឹងឆាប់ទន់ (សោធ) ប្រតិកម្មស្បែក (Allergic) រលាក ស្បែក និងកើនហានិភ័យនៃជម្ងឺមហារីក ៕




Post a Comment (0)
Previous Post Next Post

Social

Nature