គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

កម្ពុជាបានដាក់សំណើជំទាស់ជាផ្លូវការមួយចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាន នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននៅក្នុងទឹកដីកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបានដាក់សំណើជំទាស់ជាផ្លូវការមួយចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាន នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននៅក្នុងទឹកដីកម្ពុជា។ ក្នុងស្ថានការណ៌នេះ គណៈប្រតិភូ JBC កម្ពុជាបានស្នើឲ្យកងទ័ពថៃរុះរើឧបករណ៌ទាំងអស់ចេញពីតំបន់ទាំងឡាយ ដែលបានរំលោភ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការកសាងទំនុកចិត្តរវាងគ្នា។ កម្ពុជាសូមអំពាវនាវឲ្យថៃគោរពឱ្យបានពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិទាំងអស់។ ................. ប្រសាសន៍របស់ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
គេហទំព័រ(www.k-meknewsasia.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី
Post a Comment (0)
Previous Post Next Post

Social

Nature