"ផ្កាកុលាបខ្មៅ" ដុះលូតលាស់លេចធ្លោដោយធម្មជាតិនៅក្នុងប្រទេសទួរគី
ផ្កាកុលាបខ្មៅនៃប្រទេសទួរគីដែលគេស្គាល់ជាភាសាទួរគីថាខារ៉ាគុល
Karagul បានរីកដុះដាលតាំងពីពាក់កណ្តាលខែឧសភា វាត្រូវបានដាំដុះនៅក្នុងផ្ទះកញ្ចក់មួយនៅស្រុក
Halfeti ខេត្តសានលិអូហ្វា Sanliurfa ប្រទេសទួរគី។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ France24 បានពណ៌នាអំពីរូបរាងរបស់ផ្កាកុលាបពណ៌ខ្មៅនេះថាមានពណ៌ខ្មៅខុសប្លែកពីគេ នៅពេលដែលមិនទាន់រីកតែក្រោយពេលរីក
បន្តិចម្តងៗ ពួកវាមានពណ៌ដូចស្រាក្រហមជាំ។
មូលហេតុដែលផ្កាកុលាបខ្មៅនៅ Halfeti ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសទួរគី មានភាពលេចធ្លោខុសពីកន្លែងផ្សេងទៀតគឺដោយសារតែដី
និងអាកាសធាតុដែលមានជាតិអាស៊ីតពិសេសមិនដូចកន្លែងផ្សេងទៀតក្នុងពិភពលោក ដូច្នេះបើដាំនៅកន្លែងផ្សេង
វាមិនប្រែជាខ្មៅទេ។
កាលពីមុនទីក្រុងមានផ្កាកុលាបខ្មៅស្រាប់ហើយហើយ
ប៉ុន្តែមានមនុស្សតិចណាស់ដែលយកចិត្តទុកដាក់ចំពោះពួកវា រហូតទាល់តែរដ្ឋាភិបាលមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេយូហ្រ្វេទីស
Euphrates ដែលនឹងជន់លិចតំបន់ខ្លះ។ ប្រការនេះបាននាំឱ្យមានការប្រឆាំង និងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សតំបន់ដាំផ្កាកុលាបខ្មៅ
ដែលបានជួយសង្រ្គោះតំបន់នេះពីទឹកជំនន់ ហើយផ្កាកុលាបខ្មៅនៅទីនេះនៅតែមានដែលបង្កើតចំណូលជូនអ្នកស្រុក។
ក្រៅពីគួរឱ្យចាប់អារម្មណ៍ក្នុងការស្វែងយល់
ភាពទាក់ទាញរបស់ផ្កាកុលាបពណ៌ខ្មៅក៏ជាកន្លែងទាក់ទាញដ៏សំខាន់សម្រាប់ទីក្រុងដែលទាក់ទាញភ្ញៀវទេសចរ
រុក្ខជាតិផ្កាកុលាបខ្មៅត្រូវបានដាំដុះសម្រាប់លក់ ហើយផលិតផលផ្សេងៗត្រូវបានផលិតចេញពីពួកវា
ពីផ្កាស្ងួតសម្រាប់ការនាំចេញ ប្រេងផ្កាកុលាប រហូតដល់ការ៉េម មានផ្កាកុលាបខ្មៅប្រហែល
20 ប្រភេទនៅទូទាំងពិភពលោកដែលមាន 16 ប្រភេទនៅក្នុងប្រទេសទួរគី។
ដោយ ៖ សេនាមេឃ
ប្រភព ៖ The Earth