គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

ប្រទេសថៃ សោភេនីព្រះសង្ឃ ឧបាសិកាមកពីឋាននរក ថ្វាយរាងកាយកាមេជូនព្រះសង្ឃ ក្លាយជាអ្នកមានផ្លូវកាត់ប្តូរនឹងប្រាក់រាប់រយលានបាត


ទស្សនាវីដេអូ ៖ https://youtu.be/P5oc0cxfooI

ក្នុងសប្តាហ៏នេះមានរឿងអាស្រូវរបស់ព្រះសង្ឃក្នុងប្រទេសថៃ ទើបគេហទំព័រមេឃញូស៍អេស៊ាសុំអនុញាតជម្រាបជូនរឿងអាស្រូវរបស់ព្រះសង្ឃក្នុងប្រទេសថៃកន្លងមក វីដេអូនេះគ្មានចេតនាធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនាឡើយ ប៉ុន្តែដើម្បីកំចាត់មារក្នុងសាសនាយកសានាមកកេងចំណេញលើប្រជាពលរដ្ឋដែលមានការគោរពបូជាទាំងកំលាំងចិត្តនិងកំលាំងទ្រព្យ។

ភាពអពប្រិយចង្រៃនៅលើតុមូលរបស់ស្មីឈោត ឫអភិឈោត ព្រះចៅអធិការវត្តភុតថៃសុវណ្ណ ខេត្តអយុធ្យា ជាមួយឧបាសិកាអេ អ្នកនាងពន់ណាវី  មិនមែនត្រឹមតែជាភ្នំទឹកកកមួយឡើយ តែជាសមុទ្រក្រោមភ្នំមិនអាចវាស់វែងបាន ប៉ូលីសថៃ បានបញ្ជាក់យ៉ាងច្បាស់ថា ឫសគល់នៃភាពចង្រៃនេះកើតឡើងពីការកំណត់គោលដៅរបស់ឧបាសិកាដែលបានថ្វាយខ្លួនដោយចេតនាដល់ព្រះសង្ឃ ជាថ្នូរនឹងប្រាក់ ។រឿងដូចគ្នានេះមិនមែនទើបតែកើតឡើងដោយឧបាសិកាអេម្នាក់នោះទេ នៅមានឧបាសិកាចេញពីឋាននរកច្រើននាក់មកហើយ ដែលម្នាក់ៗមាន mindset គំនិតច្បាស់លាស់រកស៊ីជាមួយព្រះសង្ឃដែលមានទ្រព្យសម្បត្តិ ប្រសើរជាងលះបង់កាយអោយគ្រហស្ថក្រីក្រ ពួកនាងទាំងអស់សុទ្ធតែជាស្ត្រីដែលមានបទពិសោធន៍ជោគជាំក្នុងជីវិតមានសម្រស់ មានលក្ខណៈពិសេសដែលទាក់ទាញផ្លូវភេទ ដូចជាឧបាសិកាអេ, ឧបាសិកាកោហ្វ, ឧបាសិកា កេន និង ឧបាសិកាតង ហើយរឿងរ៉ាវរបស់ពួកគេទាំងអស់គ្នាមើលទៅស្រដៀងគ្នាណាស់ ប្រសិនបើយើងបកស្រាយអាកប្បកិរិយាដ៏គួរឱ្យស្អប់ខ្ពើមរបស់ពួកនាងគេហៅថាសោភេនីក្នុងពិភពព្រះសង្ឃ ជាអ្នកដែលជឿលើអំណាចមារជាងអំណាចព្រះ ពួកឧបាសិកាទាំងនេះមិនមែនលក់ខ្លួនតែមួយពេលៗដើម្បីប្រាក់ប៉ុណ្ណោះទេ ពួកគេមានផែនការប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ផ្លាស់ប្តូរទៅជាមនុស្សថ្មី អ្នកដែលធ្លាប់ក្ស័យធនធ្លាក់ខ្លួនជាអ្នកក្រក្លាយជាសេដ្ឋីនីភ្លាមៗ ធ្វើអោយមនុស្សដែលខិតខំធ្វើការដោយលំបាកវេទនាមួយជីវិតបានត្រឹមតែមើលធ្វើភ្នែកព្រិចៗ នេះគឺជាគំរូចុងក្រោយនៃសោភេនីចំពោះព្រះសង្ឃកាមេ នេះជារឿងពិតធ្វើអោយព្រះសង្ឃបានកិបកេងប្រាក់រាប់រយលានបាតពីវត្តអោយទៅនាងៗ ចុះបើត្រឹមតែជាព្រះសង្ឃចាស់ក្រីក្រមួយអង្គដែលជាអ្នកបោសសម្អាតទីធ្លាវត្តវិញច្បាស់ជាគ្មានឧបាសិកាណាអោយប៉ះជាយសំពត់របស់នាងឡើយ ទាំងអស់នេះព្រោះតែទ្រព្យសម្បត្តិមាសប្រាក់ កាលពីមុននេះ សង្គមថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព្រះសង្ឃអពប្រិយនិងឧបាសិកាចង្រៃ គឺឧបាសិកាកេន  គឺអ្នកនាង អារ៉ាន់យ៉ាវ៉ាន់  ដែលបានលួចលក់កាមេទៅឱ្យព្រះសង្ឃល្បីមួយអង្គ គឺព្រះធម្មាវ៉ាត់ ជីរ៉ានុវ៉ាត់ ឫយ៉ែមគិទិនថារ៉ូដែលជាព្រះចៅអធិការវត្តរ៉ៃឃីង ក្នុងខេត្តណាក់ខនប៉ាធំ ហើយកម្មរបស់យ៉ែម និងឧបាសិកាកេន គឺស្រដៀងគ្នាខ្លាំងណាស់ទៅនឹងកម្មរបស់ស្មីឈោតនិងឧបាសិកាអេដែរ ទឹកប្រាក់ចំនួន ២ ពាន់លានបាតបានផ្តេរចេញពីវត្តតាមបណ្តាញជាច្រើន ហើយបានផ្លាស់ប្តូរឧបាសិកាកេនពីក្មេងនារីក្រីក្រម្នាក់ទៅជាសេដ្ឋីនី ក្លាយជាអ្នកជំនួញអចលនទ្រព្យរយៈពេលត្រឹមតែមួយឆ្នាំ តុលាការបានកាត់ទោស យ៉ែមឲ្យជាប់ពន្ធនាគារ ៥០ ឆ្នាំ ហើយឧបាសិកាកេនជាប់ទោសត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ តែចំពោះអារម្មណ៍របស់ពុទ្ធសាសនិកជនដែលមានអារម្មណ៍ថាសាសនាបានក្បត់ពួកគេ ថាទោសនេះស្រាលមិនសមនឹងអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្តរួមគ្នានោះទេ។ ម្នាក់ទៀតដែលគេស្គាល់ថាឧបាសិកាកោហ្វ ឬអ្នកនាងវីឡាវ៉ាន់ ត្រូវបានគេចាត់ទុកថាជាកំពូលសោភេនីនៅក្នុងពិភពលោកនេះ ពីព្រោះនាងមិនត្រឹមតែលក់ខ្លួនដើម្បីប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឈាមជ័រជាឧក្រិដ្ឋពេញលេញតែម្តងនាងប្រម៉ាញ់Blackmail ជំរិតទារប្រាក់យ៉ាងច្រើនពីព្រះសង្ឃជាន់ខ្ពស់ដែលមានការជ្រុលជ្រួស ព្រះចៅអធិការវត្តទ្រីធុតសៈថេប គឺព្រះគ្រូអាត ព្រះអង្គសឹកមុននឹងបែករឿងដោយដឹងពីកំហុសខ្លួនមិនរង់ចាំឲ្យប៉ូលីសចាប់ខ្លួនឡើយ ព្រោះឧបាសិកាកោហ្វបានប្រមូលភស្តុតាងទុកគំរាមទារប្រាក់ ក្រៅពីព្រះគ្រូអាត នៅព្រះសង្ឃជាន់ខ្ពស់ជាច្រើនអង្គទៀតក៏សឹកជាបន្តបន្ទាប់ដោយឧបាសិកាកោហ្វតែម្នាក់ ព្រះសង្ឃដែលមានទ្រព្យសម្បត្តិច្រើននិងមានកេរ្តិ៍ឈ្មោះល្បីល្បាញ៩អង្គត្រូវឧបាសិកាកោហ្វប្រើក្បាច់នារីពិឃាដបានសម្រេច ប៉ូលីសបានរកឃើញភស្តុតាងរូបភាពនៃទំនាក់ទំនងស្នេហារបស់នាងជាមួយព្រះសង្ឃសរុបចំនួន 80,000 សន្លឹក ពីនារីជនបទក្រីក្ររៀនត្រឹមថ្នាក់ទី៩ កោហ្វប្រមូលប្រាក់ជិត ៤០០ លានបាតពីការតាមប្រម៉ាញ់រួមរក្សជាមួយព្រះសង្ឃ និងBlackmail ។ ស្ត្រីម្នាក់ទៀតគឺឧបាសិកាតងឫភីមវ៉ាលីន ដែលជាអតីតតារាបង្ហាញម៉ូដរថយន្ត គឺជាស្ត្រីម្នាក់ទៀតដែលធ្លាប់មានព័ត៌មានជាមួយព្រះសង្ឃរូបសង្ហា សង្ឃកាតុ វត្តបេនយ៉ា ក្នុងខេត្តណាក់ខនស៊ីថាំម៉ារ៉ាត សង្ឃកាតុ ដែលល្បីល្បាញទេសនាផ្សព្វផ្សាយសាសនានៅលើ TikTok ប៉ុន្តែកាន់តែល្បីល្បាញនៅពេលដែលលោក និងភីមវ៉ាលីន បានទៅមើលផ្កាយនៅទំនប់ទឹកមួយធ្វើអោយរង្គើទំនប់ទឹកតែម្តង ភីមវ៉ាលីន អះអាងថាហេតុការណ៏នេះមិនមែនរឿងប្រាក់នោះទេគឺជាស្នេហាពិតៗ ប៉ុន្តែគេដឹងថា សង្ឃកាតលួចលុយរាប់សែនបាតឲ្យទៅ ឧបាសិកាតង នៅសុខៗព្រះសង្ឃវ័យក្មេងអនាគតវែងឆ្ងាយត្រូវរបូតស្បង់ជីពរព្រោះកាមេ។បញ្ហាធំជាមួយនឹងTrend និន្នាការនៃអំពើសោភេនីបូជាកាយថ្វាយព្រះសង្ឃក្នុងប្រទេសថៃ គឺកង្វះប្រព័ន្ធដែលអាចទុកចិត្តបានក្នុងការគ្រប់គ្រងថវិកាក្នុងវត្ត ប្រាក់ពីការបរិច្ចាគដោយជំនឿរបស់ប្រជាជនហូរចេញយ៉ាងងាយ ដូចបែកទុយោទឹក ប្រាក់នេះហើយដែលឧសបាសិកាពីនរកចង់បាន ប្រទេសថៃនៅតែគ្មានស្ថាប័នណាគ្រប់គ្រង ឬស៊ើបអង្កេតអាកប្បកិរិយារបស់ព្រះសង្ឃច្បាស់លាស់ឡើយ សូម្បីតែប៉ូលីសមូលដ្ឋានក៏មិនអាចធ្វើអ្វីបានដែរ ត្រូវរង់ចាំប៉ូលីសស៊ើបអង្កេតកណ្តាលចូលមកបង្ក្រាបមារក្នុងស្បង់ជីពរតាមវត្តមួយៗ។ ស្មីឈោតព្រះចៅអធិការភុតថៃសុវណ្ណ បានដំឡើងកាមេរ៉ាសុវត្ថិភាពចំនួន ៦០ គ្រឿងនៅជុំវិញក្នុងវត្តដើម្បីសុវត្ថិភាពខ្លួន ប៉ុន្តែពាក្យចាស់ថាអ្នកលេងសត្វពស់ «នឹងស្លាប់ដោយសារពស់» ដូចដែលព្រះសង្ឃព្រះចៅស្មីឈោតបានភ្លាត់ស្នៀតដោយសារតែកាមេរ៉ាដែរ  រឿងស្មីឈោតមិនមែនជារឿងអាស្រូវរបស់ព្រះសង្ឃចុងក្រោយនោះឡើយ នឹងមានព្រះសង្ឃជាច្រើនអង្គទៀតដែលលួចលុយវត្តដើម្បីចាយលើឧបាសិការបស់ពួកគេ។

អត្ថបទនិងសំលេង ៖ សេនាមេឃ 

Post a Comment (0)
Previous Post Next Post

Social

Nature