គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមជាមួយថ្នាក់ដឹកនាំ និងកងទ័ពទាំងអស់ បានឆ្លុះបញ្ចាំងពីស្មារតីរួបរួម ឯកភាព និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ច និងគាំទ្របងប្អូនវីរៈកងទ័ពជួរមុខតាមគ្រប់លទ្ធភាព

 


ការលើកដៃនៅព្រឹកនេះ មិនមែនជាកាយវិការធម្មតានោះទេ ប៉ុន្តែជាការបង្ហាញពីឆន្ទៈ សាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ក្នុងការគាំទ្រវីរកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ។

ការលើកដៃរបស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមជាមួយថ្នាក់ដឹកនាំ និងកងទ័ពទាំងអស់ បានឆ្លុះបញ្ចាំងពីស្មារតីរួបរួម ឯកភាព និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ច និងគាំទ្របងប្អូនវីរៈកងទ័ពជួរមុខតាមគ្រប់លទ្ធភាព។

ជាមួយនឹងការដឹកនាំដោយផ្ទាល់ ឧត្តមសេនីយ៍ទោ មេបញ្ជាការ តែងតែចុះទៅកាន់សមរភូមិមុខជាប្រចាំ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង សួរសុខទុក្ខ លើកទឹកចិត្ត និងដោះស្រាយតម្រូវការរបស់កងទ័ព។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ចំពោះសុខុមាលភាព និងស្មារតីរបស់កងទ័ព។

សមរភូមិមុខ និងសមរភូមិក្រោយ គឺជាកម្លាំងតែមួយក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ កងពលតូចដឹកជញ្ជូនលេខ៩៩ នឹងបន្តរួបរួមសាមគ្គី គាំទ្រគ្នាទៅវិញទៅមក និងបំពេញភារកិច្ចដោយស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវខ្ពស់៕




Post a Comment (0)
Previous Post Next Post

Social

Nature