ឧត្តមសេនីយ៍ទោ ហ៊ុល
សំអុន ដឹកនាំប្រជុំកិច្ចការងារផ្ទៃក្នុង ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ
និងដាក់ទិសដៅការងារបច្ចេកទេសដឹកជញ្ជូន
=============================
ស្ដែងចេញពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង
និងពង្រឹងសមត្ថភាពកងទ័ព,
ឧត្តមសេនីយ៍ទោ ហ៊ុល
សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩
បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកិច្ចការងារផ្ទៃក្នុង
និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗទាំងជាតិ និងអន្តរជាតិ ជូនដល់ជួរថ្នាក់ដឹកនាំ
មេបញ្ជាការវរៈ នាយការិយាល័យ និងនាយទាហានពាក់ព័ន្ធទូទាំងកងពល។
នៅក្នុងឱកាសនោះ
ក្រៅពីការក្តាប់ជាប់នូវសភាពការណ៍សន្តិសុខ និងនយោបាយបច្ចុប្បន្ន ឧត្តមសេនីយ៍ទោ
មេបញ្ជាការ បានផ្តល់ការណែនាំ
និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់បណ្តាមេបញ្ជាការគ្រប់ថ្នាក់ និងនាយការិយាល័យជំនាញ
ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារថែទាំបច្ចេកទេសយានយន្ត ត្រួតពិនិត្យ ថែទាំ
និងជួសជុលយានយន្តដឹកជញ្ជូនគ្រប់ប្រភេទឱ្យស្ថិតក្នុងស្ថានភាពបច្ចេកទេសល្អប្រសើរជានិច្ច
ធានានូវគុណភាព សុវត្ថិភាព និងភាពជាម្ចាស់ការលើគ្រប់មធ្យោបាយ។
និងធានាសុវត្ថិភាពដាច់ខាតក្នុងការដឹកជញ្ជូន ត្រូវពង្រឹងការគោរពវិន័យចរាចរណ៍
ស្មារតីប្រុងប្រយ័ត្ន និងសុវត្ថិភាពខ្ពស់បំផុតក្នុងពេលចល័តកម្លាំង
និងដឹកជញ្ជូនសម្ភារៈ។
ឧត្តមសេនីយ៍ទោ ហ៊ុល
សំអុន បានសង្កត់ធ្ងន់ថា «ការងារបច្ចេកទេស
និងសុវត្ថិភាព គឺជាបេះដូងនៃកងពលដឹកជញ្ជូន» សំដៅធានាឱ្យបានដាច់ខាតថា គ្រប់បេសកកម្មទាំងអស់ដែលថ្នាក់លើប្រគល់ជូន
គឺត្រូវតែទៅដល់គោលដៅ សុវត្ថិភាព និងទាន់ពេលវេលា ក្នុងគ្រប់កាលៈទេសៈ៕
















