នេះគឺជាកំណែទម្រង់ប្រព័ន្ធមន្ត្រីរាជការដ៏ធំបំផុតរបស់ប្រទេសវៀតណាមក្នុងរយៈពេល ៤០ ឆ្នាំ ដោយមានគោលបំណងសម្រេចគោលដៅកំណើនផលិតផលក្នុងស្រុកសរុប ១០% ដែលរដ្ឋាភិបាលបានកំណត់ និងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើង ៨% រួចហើយក្នុងឆ្នាំ ២០២៥ ដែលជាតួលេខដ៏ល្អមួយ ប៉ុន្តែចំពោះរដ្ឋាភិបាលវៀតណាមថាកម្រិតនៃកំណើននេះមិនគ្រប់គ្រាន់ទេ ហេតុអ្វីបានជាកំណែទម្រង់ប្រព័ន្ធមន្ត្រីរាជការដ៏សំខាន់នេះជាគន្លឹះនៃកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់របស់ប្រទេសវៀតណាម? Mek News Asia សុំអនុញាតជំរាបជូន តាមប្រវត្តិសាស្ត្រតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ប្រទេសជាច្រើនដែលអាចលើកតម្កើងខ្លួនឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ សុទ្ធតែបានចាប់ផ្តើមពីស្ថាប័នរដ្ឋាភិបាលរបស់ខ្លួន មានន័យថាការគ្រប់គ្រងធនធានដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព។
សូមចុចទស្សនាវីដេអូ ៖ https://youtu.be/GcQ9XCmmWv0


