ក្នុងឱកាសនោះដែរ
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានពាំនាំការផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់
នាយឧត្តមសេនីយ៍ ម៉ឹង សំផន
ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះកងទ័ពដែលកំពុងឈរជើង
ការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។
ការចុះសួរសុខទុក្ខដល់កងទ័ពកងពលតូចដឹកជញ្ជូនលេខ៩៩
ដែលកំពុងឈរជើងប្រចាំការតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងក្រុមគ្រូពេទ្យ
នៃមន្ទីរពេទ្យ សម្តេចតេជោ ហ៊ុន សែន ស្រអែម គឺជាការផ្សារភ្ជាប់ រវាងសមរភូមិក្រោយ
និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនង ឲ្យកាន់តែល្អនឹងគ្នា
ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ពដែលឈរជើងនៅតាមព្រំដែន
ក្នុងកិច្ចការពារបូរណភាពទឹកដី។
ក្នុងនាមនាយឧត្តមសេនីយ៍
ម៉ឹង សំផន ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានសម្តែងនូវការគោរពកោតសរសើរ
ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង
របស់បងប្អូនកងទ័ពយើង និងក្រុមគ្រូពេទ្យ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី
និងប្រជាជនយើង ។ ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍
រដ្ឋលេខាធិការក្រសួងការពារជាតិក៏បានឧបត្ថម្ភទឹកសុទ្ធចំនួន៥០០កេស មីចំនួន៥០០កេស
ក្រម៉ាចំនួន២០០ និងថវិកាក្នុងម្នាក់ៗ៥០.០០០៛
ចែកជូនដល់បងប្អូនកងទ័ពកងពលតូចដឹកជញ្ជូនលេខ៩៩
ដែលកំពុងប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យសម្តេចតេជោ
ស្រអែម និងបងប្អូនកងទ័ពដែលកំពុងសម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យផងដែរ៕


































