គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

អតីតវីរបុរសសង្គ្រាមរុស្ស៊ីនិយាយពីចំណុចដែលធ្វើអោយគាត់រត់ចោលជួរ ក្នុងថ្ងៃដែលគាត់ត្រូវបានបញ្ជូនទៅសមរភូមិក្នុងប្រទេសអ៊ុយក្រែនម្តងទៀត

 "ខ្ញុំបានបាញ់ខ្លួនឯង និងកូនទាហានរបស់ខ្ញុំ ដើម្បីនាំពួកគេចេញពីអ៊ុយក្រែន"(នៅពេលដែលវីរបុរសសង្គ្រាមរុស្ស៊ីម្នាក់បានប្រែក្លាយទៅជាអ្នករត់ចោលជួរ)

លោក យ៉េគេននី កូរ៉ូបូវ Yevgeny Korobov អតីតនាយទាហានរុស្ស៊ី ឈរនៅកណ្តាលបន្ទប់មួយ ដោយស្លៀកពាក់សម្លៀកបំពាក់ធម្មតា - អាវខ្មៅ និងខោពណ៌ប្រផេះ បុរសអាយុ 30 ឆ្នាំរូបនេះបានរស់នៅក្នុងទីក្រុង Astana រដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាន អស់រយៈពេលជិតបីឆ្នាំមកហើយ។

 គាត់និយាយថា ក្នុងអំឡុងពេលនោះ មានអ្នករត់ចោលជួរចំនួន7-8នាក់ផ្សេងទៀតបានស្នាក់នៅក្នុងអាផាតមិនរបស់គាត់។

"ខ្ញុំព្យាយាមជួយមនុស្សដូចខ្ញុំតាមដែលអាចធ្វើបាន  អ្នកមិនចាំបាច់បង់ប្រាក់ថ្លៃបន្ទប់ឱ្យខ្ញុំទេ គ្រាន់តែនៅទីនេះគឺគ្រប់គ្រាន់ហើយ"។

 "តើអ្នកណាអាចជួយពួកគេបាន? ដោយយើងមានអ្វីដូចគ្នា យើងទាំងអស់គ្នាជាអ្នករត់ចោលជួរ"។

 កាលពីបួនឆ្នាំមុន លោក Korobov នៅប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន ចាប់ពីខែកុម្ភៈដល់ខែឧសភា ឆ្នាំ 2022

 


"សង្គ្រាមបានចាប់ផ្តើមហើយ"

Korobov តែងតែស្រមៃចង់ក្លាយជាទាហាន ទោះបីជាឪពុកម្តាយរបស់គាត់ជាបុគ្គលិកប្រៃសណីយ៍ក៏ដោយ។ គាត់បានសិក្សានៅមហាវិទ្យាល័យយោធាមួយក្នុងទីក្រុងកំណើតរបស់គាត់គឺ Krasnoyarsk មុនពេលចូលរួមជាមួយកងទ័ពរុស្ស៊ីក្នុងនាមជា "ទាហានវ័យក្មេងពោរពេញដោយភាពរីករាយក្នុងការបម្រើជាតិ" ហើយកិច្ចសន្យារបស់គាត់ត្រូវបានគ្រោងនឹងបញ្ចប់នៅឆ្នាំ 2023

ទោះជាយ៉ាងណាក៏ដោយ ភាពរីករាយនោះបានរសាត់បាត់យ៉ាងឆាប់រហ័ស។

"ក្នុងអំឡុងពេលបម្រើការនៅក្នុងកងទ័ព..." "បានជួបប្រទះនឹងភាពអយុត្តិធម៌ និងភាពឆ្កួតលីលា ហើយក៏ចាប់ផ្តើមបាត់បង់ជំនឿលើអ្វីៗគ្រប់យ៉ាងទាំងស្រុង ទាំងនៅក្នុងប្រព័ន្ធ និងនៅក្នុងការពិតនៃប្រទេសរុស្ស៊ី" គាត់បាននិយាយ។

នៅដើមឆ្នាំ 2022 Korobov ត្រូវបានបញ្ជូនទៅហ្វឹកហាត់យោធានៅតំបន់ Kursk ជិតព្រំដែនអ៊ុយក្រែន "ខ្ញុំមិនជឿថាសង្គ្រាមនឹងផ្ទុះឡើងទេ ប៉ុន្តែយើងបានទៅទីនោះដោយសារការព្រួយបារម្ភ" គាត់បានរំលឹក។

 គាត់បានពិពណ៌នាអំពីអ្វីដែលគាត់បានឃើញបន្ទាប់ពីឆ្លងកាត់ព្រំដែនចូលទៅក្នុងអ៊ុយក្រែនថា៖ "យើងបានបើកបរឆ្លងកាត់តំបន់ដែលមានប្រជាជនរស់នៅច្រើន មនុស្សកំពុងរស់នៅជាធម្មតា មានអ្នកកំពុងចាក់សាំងរថយន្តរបស់ពួកគេ មានអ្នកផឹកកាហ្វេ ជក់បារី ហើយបន្ទាប់មកយើងបានបើកបរបន្តទៅមុខ សង្គ្រាមបានចាប់ផ្តើមហើយ"។

កងពលរបស់គាត់បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងគៀវ ដោយឈប់នៅតំបន់ Brovari ភាគខាងកើតនៃទីក្រុង។

នេះគឺជាតំបន់ដែលការិយាល័យរដ្ឋអាជ្ញាអ៊ុយក្រែននិយាយថាទាហានរុស្ស៊ីបានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាម។

ទីភ្នាក់ងារសារព័ត៌មានម៉េឌូសា Meduza និង រ៉េឌិអូ លីប័រទី Radio Liberty បានរាយការណ៍ពីរបាយការណ៍ស៊ើបអង្កេតលើការចោទប្រកាន់ថា ទាហានមកពីកងពលទី 15 ដែលកងពលដែល Korobov ឈរជើង បានប្រើប្រាស់ការិយាល័យប្រៃសណីយ៍នៅក្នុងតំបន់ Kyiv ជាបន្ទប់ធ្វើទារុណកម្ម។ អ្នកយកព័ត៌មានក៏បាននិយាយផងដែរថា កងពលនេះបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់5នាក់។

Korobov អះអាងថា គាត់មិនបានឃើញផ្ទាល់ភ្នែកនូវឧក្រិដ្ឋកម្មសង្គ្រាមនោះទេ ប៉ុន្តែបានឮពីអ្នកដទៃ។ គាត់បាននិយាយថា កាតព្វកិច្ចរបស់គាត់ក្នុងអំឡុងពេលសង្គ្រាមពាក់ព័ន្ធនឹងការការពារផ្នែកខាងក្រោយ ការនាំផ្លូវ និងការឈ្លបយកការណ៍ ដូច្នេះតម្រូវឱ្យគាត់ចល័តទីតាំងរហូត។

កងពលរបស់គាត់ត្រូវបានឈរជើងនៅជិត Kyiv រហូតដល់ចុងខែមីនា បន្ទាប់ពីនោះគាត់បានចាកចេញពីតំបន់នោះ នៅពេលដែលកងកម្លាំងរុស្ស៊ីបានដកថយ បន្ទាប់ពីការប៉ុនប៉ងបិទផ្លូវរដ្ឋធានីអ៊ុយក្រែនមិនបានជោគជ័យ។ ក្នុងអំឡុងពេលដកថយ Korobov បានឃើញផ្ទាល់ភ្នែកនូវការបំផ្លិចបំផ្លាញទីក្រុងអ៊ុយក្រែនផ្សេងៗ គាត់បាននិយាយថា នេះគឺជា "រឿងដ៏គួរឱ្យរន្ធត់ និងខកចិត្ត"។

Korobov បានរៀបរាប់ថា កងទ័ពរបស់គាត់ត្រូវបានវាយឆ្មក់ដោយកងកម្លាំងអ៊ុយក្រែនច្រើនដង។

គាត់បានរំលឹកថា "យើងត្រូវសងសឹក" «តើយើងអាចធ្វើអ្វីបានទៀត? តើការស្លាប់?ខ្ញុំនឹងក្លាយជាមនុស្សល្អមែនទេ? ខ្ញុំចង់រស់ ហើយខ្ញុំចង់ឱ្យទាហានរបស់ខ្ញុំទាំងអស់ត្រឡប់ទៅផ្ទះវិញ តើយើងកំពុងប្រយុទ្ធដើម្បីអ្វី? ជីវិតជារបស់យើងផ្ទាល់។

ចំពោះជនជាតិអ៊ុយក្រែន គេគិតថាយើងជាសត្រូវ ប៉ុន្តែសម្រាប់យើង សត្រូវត្រូវបានបែងចែកជាពីរ៖ មួយគឺជនជាតិអ៊ុយក្រែន និងទីពីរគឺមេបញ្ជាការរបស់យើងផ្ទាល់»

 វីរបុរសសង្គ្រាម

នៅចុងឆ្នាំ 2022 មុនពេលគាត់សម្រេចចិត្តរត់ចោលជួរ និងចាកចេញពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសកាហ្សាក់ស្ថាន លោក Korobov ត្រូវបានថ្នាក់លើរបស់គាត់នៅទីក្រុងមូស្គូបញ្ជាឱ្យបង្ហាញខ្លួននៅលើស្ថានីយ៍ទូរទស្សន៍រុស្ស៊ី ដោយកម្មវិធីនេះបានបង្ហាញគាត់ថាជាវីរបុរសសង្គ្រាមដែលរងរបួសក្នុងសមរភូមិ។



«អនុសេនីយ៍ឯក យ៉េគេននី កូរ៉ូបូវ Yevgeny Korobov រួមជាមួយនឹងកូនទាហានរបស់គាត់ នៅឈរជើងការពារកំលាំងទ័ពនៅខាងក្រោយខ្សែប្រយុទ្ធ» ពិធីករនៃកម្មវិធីជជែកពេលល្ងាចដ៏ពេញនិយមមួយនៅលើប៉ុស្តិ៍លេខ1 (Channel One) របស់រុស្ស៊ីបាននិយាយថា«ពួកគេត្រូវបានវាយឆ្មក់ ពួកគេបានប្រយុទ្ធជាមួយនឹងកងកម្លាំងសត្រូវដែលមានចំនួនច្រើនជាង ហើយបានសម្លាប់ទាហានសត្រូវយ៉ាងហោចណាស់ 15 នាក់ និងបំផ្លាញឧបករណ៍សត្រូវ ខណៈដែលភាគីរបស់គាត់មិនបានរងការខាតបង់ឡើយ»។លោក Korobov បាននិយាយថា រឿងដែលបានរាយការណ៍ជាលើកដំបូងដោយក្រសួងការពារជាតិរុស្ស៊ី គឺជារឿងប្រឌិត។

 

លោក​បាន​បញ្ជាក់​ថា អង្គភាព​របស់​លោក​ពិត​ជា​ត្រូវ​បាន​វាយឆ្មក់​នៅ​ដើម​ខែ​មីនា ឆ្នាំ​2022 នៅ​តំបន់ Chernyhiv ប៉ុន្តែ​ភាព​ធ្ងន់ធ្ងរ​នៃ​ហេតុការណ៍​នេះ​ត្រូវ​បាន​បំផ្លើស​លើសការពិតយ៉ាង​ខ្លាំង។

"មែនហើយ យើង​ស្ថិត​នៅ​ក្នុង​ការ​វាយឆ្មក់ ប៉ុន្តែ​ការ​និយាយ​ថា​យើង​ត្រូវ​បាន 'ត្រៀមទុកមុន​យ៉ាង​ល្អ' នោះគឺ​មិន​សូវ​ត្រឹមត្រូវ​ទេ ចំពោះ​ថា​តើ​សត្រូវ​មាន​ចំនួន​ច្រើន​ជាង​ឬ​អត់ ខ្ញុំ​មិន​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ទីនោះទេ ហើយអ្នក​ណា​ជា​អ្នក​បាញ់​នោះ​ទេ" Korobov បាន​និយាយ។

បន្ទាប់​ពី​លេច​មុខ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក​បាន​ទទួល​មេដាយ​សម្រាប់​ភាព​ក្លាហាន ដែល Korobov បាន​និយាយ​ថា​លោក "មិន​ចាប់អារម្មណ៏ទាល់​តែ​សោះ"។

"សម្រាប់​វីរភាពដោយការ​ប្រឌិត? ចំពោះ​សង្គ្រាម​ដែល​ខ្ញុំ​មិន​ចង់​ចូលរួម? ខ្ញុំ​មិន​ចង់​បម្រើ​ក្នុង​ជួរ​កងទ័ព​ទៀត​ទេ ខ្ញុំ​គ្រាន់​តែ​ស៊ូទ្រាំ​រហូត​ដល់​កិច្ចសន្យា​របស់​ខ្ញុំ​ចប់"។

រឿង​មួយ​ដែល Korobov មិន​​ប្រកែក​គឺ​ថា​លោក​បាន​រង​របួស​នៅ​អ៊ុយក្រែន ដែល​ក្នុង​អំឡុង​ពេល​សម្ភាសន៍​តាម​ទូរទស្សន៍មើលទៅឃើញគាត់ដើរមិនប្រកតី

 "គ្មាន​ការ​ត្រឡប់​ក្រោយ​ទេ"

Korobov បាន​រង​របួស​ជង្គង់ពេល​ឈរ​ជើង​នៅ​ Donetsk ក្នុង​ខែ​ឧសភា ឆ្នាំ​2022 បន្ទាប់​មក​លោក​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​ត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ។

នៅពេលនោះ មានបញ្ជាឱ្យវាយប្រហារភូមិ Ozerne ជិត Liman ប៉ុន្តែ Korobov បានរៀបរាប់ថា "យើងបានចូលទៅជិតតែម្តងគត់ហើយយើងត្រូវបានវាយប្រហារដោយអ្វីៗគ្រប់យ៉ាងដែលពួកគេមាន មានការវាយប្រហារជាបន្តបន្ទាប់ យើងមិនអាចចូលទៅជិតទៀតទេ"។

 "នៅពេលនោះ ខ្ញុំបានយល់ហើយថាគ្មានវិធីណាដែលពួកគេនឹងអនុញ្ញាតឱ្យយើងត្រឡប់ទៅផ្ទះវិញទេ ហើយផ្លូវតែមួយគត់ដែលខ្ញុំអាចចាកចេញគឺទាល់តែក្លាយជាសាកសព ឬរងរបួស"។

ថ្ងៃមួយ អង្គភាពរបស់គាត់បានបញ្ជាDrone យន្តហោះគ្មានមនុស្សបើកចុះចតដោយចៃដន្យនៅក្នុងទីតាំងអ៊ុយក្រែន។ Korobov បានរៀបរាប់ថា អង្គភាពរបស់គាត់ ដែលមានទាហានបួននាក់ ត្រូវបានបញ្ជូនទៅយកយន្តហោះគ្មានមនុស្សបើកមកវិញ ហើយមេបញ្ជាការរបស់គាត់បានបញ្ជាត្រូវតែយកយន្តហោះគ្មានមនុស្សមកវិញអោយបាន ដែលគាត់បានពិពណ៌នាថាជាបេសកកម្មដែលមិនអាចទៅរួច។

"ខ្ញុំយល់ថាវាចប់ហើយ គ្មានការវិលត្រឡប់មកវិញទេ"  "បន្ទាប់មកខ្ញុំបានបាញ់ទៅលើទាហានរបស់ខ្ញុំ  ខ្ញុំបានធ្វើឱ្យទាហានរបស់ខ្ញុំរងរបួស បន្ទាប់មកខ្ញុំបាញ់ខ្លួនឯងអោយមានរបួស ទើបខ្ញុំព្យាបាលអោយពួកគេវិញ ហើយពួកយើងបានលូនទៅកាន់ទីតាំជម្លៀសខ្លួន"។

 ដែលព័ត៌មានបានរាយការណ៍ថារបួសគាត់ ការលើកតម្កើងនៅក្នុងកម្មវិធីទូរទស្សន៍ Let Them Talk តាមពិតគឺ Korobov បង្កដោយខ្លួនឯងសោះ។

យើងមិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់លោក Korobov ដោយឯករាជ្យបានទេ ទោះបីជាគាត់បានបង្ហាញរូបថតរបួសនៅលើជើងរបស់គាត់ក៏ដោយ។

លោក Korobov និងទាហានដែលនៅសេសសល់នៅក្នុងកងអនុសេនាធំរបស់គាត់ក្រោយមកត្រូវបានជម្លៀសចេញពីជួរមុខ។ គាត់បានចំណាយពេលប្រហែលមួយខែកន្លះនៅក្នុងមន្ទីរពេទ្យមុនពេលទទួលការស្តារនីតិសម្បទា។

លោក Korobov ចង់បញ្ចប់ការបម្រើយោធារបស់គាត់នៅក្នុងប្រទេសរុស្ស៊ីរហូតដល់ឆ្នាំ 2023 ដោយមិនត្រឡប់ទៅអ៊ុយក្រែនវិញ ប៉ុន្តែបន្ទាប់ពីការប្រកាសអំពីការប្រមូលទ័ពបន្ថែមនៅក្នុងខែកញ្ញា ឆ្នាំ 2022 កិច្ចសន្យាទាំងមូលរបស់គាត់បានក្លាយជាមិនកំណត់ពេល ហើយនៅចុងឆ្នាំនោះ គាត់ត្រូវបានជូនដំណឹងថាគាត់នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនវិញ។

 ស្វែងរកសិទ្ធិជ្រកកោន

លោក Korobov បានរៀបរាប់ថា មុនពេលចាកចេញពីប្រទេសរុស្ស៊ី គាត់បានទាក់ទងគម្រោងហ្គោបាយ ឌឹ ហ្វរ៉េស Go By The Forest ដែលជួយអតីតទាហានរុស្ស៊ីដូចជាគាត់ ដែលភ័យខ្លាចត្រូវបញ្ជូនទៅប្រយុទ្ធនៅអ៊ុយក្រែនវិញ ហើយសកម្មជនមកពីគម្រោងនេះ បានរៀបចំផ្លូវរត់គេចខ្លួនសម្រាប់គាត់ទៅកាន់ប្រទេសកាហ្សាក់ស្ថាន គាត់ក៏បានរៀបចំកាបូបរបស់គាត់ ហើយចាកចេញពីប្រទេសរុស្ស៊ី។ក្រោយមក លោក Korobov បានប្រឈមមុខនឹងការចោទប្រកាន់ពីបទរត់ចោលជួរ ដែលជាបទឧក្រិដ្ឋដែលអាចផ្តន្ទាទោសជាប់ពន្ធនាគាររហូតដល់ 15 ឆ្នាំ ដោយសារតែបញ្ហានេះ គាត់កម្រចាកចេញពីផ្ទះដែលស្នាក់នៅក្នុងរយៈពេលពីរបីខែដំបូងដែលរស់នៅក្នុងទីក្រុងអាស្តាណា។

 ក្រោយមកគាត់បានរកការងារធ្វើនៅក្នុងបារមួយ ប៉ុន្តែវាជាការងារខុសច្បាប់ ពីព្រោះឋានៈជាជនភៀសខ្លួនបានហាមឃាត់មិនអោយគាត់ពីការធ្វើការឡើយ។

Korobov បាននិយាយថា "ប្រទេសកាហ្សាក់ស្ថានមិនដែលផ្តល់ឋានៈជាជនភៀសខ្លួនដល់ពលរដ្ឋរុស្ស៊ីសូម្បីតែម្នាក់ទេ ហើយខ្ញុំគិតថាមិនអាចមានទេ"។

 


លោកបាននិយាយថា "យើងកំពុងរង់ចាំការសម្រេចចិត្តពីប្រទេសនៅអឺរ៉ុប  «មធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីដោះស្រាយជម្លោះមិនត្រឹមតែតាមរយៈការដឹកជញ្ជូនអាវុធ ឬទណ្ឌកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្តល់ឱកាសឱ្យជនជាតិរុស្ស៊ីលះបង់អាវុធ និងបដិសេធមិនចូលរួមក្នុងការប្រយុទ្ធ»

 BBC បាននិយាយជាមួយលោក Artur Alkastov មេធាវីមកពីការិយាល័យសិទ្ធិមនុស្សកាហ្សាក់ស្ថាន ដែលបានជួយដល់អ្នករត់ចោលជួរយោធារុស្ស៊ីដែលបានភៀសខ្លួនចូលទៅក្នុងប្រទេសក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ផ្នែកមួយនៃដំណើរការនេះពាក់ព័ន្ធនឹងការត្រួតពិនិត្យប្រវត្តិរបស់អតីតទាហានទាំងនេះ ដើម្បីការពារមន្ត្រីសន្តិសុខរុស្ស៊ីជ្រៀតចូលមកក្នុងក្រុមនេះ។

គាត់និយាយ​ថា ការ​ផ្ទៀងផ្ទាត់​រឿង​របស់ Korobov គឺ​ជា​រឿង​លំបាក និង​ចំណាយ​ពេល​ច្រើន។

តាមទស្សនៈរបស់លោក ទាហាន​រត់ចោលជួរ​របស់​រុស្ស៊ី​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ជាង​ក្រុម​ប្រឆាំង​សង្គ្រាម ឬ​អ្នក​ប្រឆាំង​នយោបាយ​ដទៃ​ទៀត ព្រោះ​អាជ្ញាធរ​រុស្ស៊ី​ចាត់​ទុក​អតីត​ទាហាន​ទាំងនេះ​ថា​ជា​ជន​ក្បត់។

ស្ថានភាពនេះធ្វើឱ្យទាហានរត់ចោលជួររបស់រុស្ស៊ីនៅកាហ្សាក់ស្ថាន និងអាមេនីងាយរងគ្រោះ ដោយសារប្រទេសទាំងពីរជាជម្រករបស់មូលដ្ឋានយោធារុស្ស៊ី។

លោក Alkastov បានពន្យល់ថា Korobov និងទាហានរត់ចោលជួរដទៃទៀតបច្ចុប្បន្នត្រូវបានការពារពីការនិរទេស ពីព្រោះពួកគេមានឋានៈជាអ្នកស្វែងរកសិទ្ធិជ្រកកោន  ប៉ុន្តែឋានៈនេះមិនការពារពួកគេពីហានិភ័យនៃការលួចចាប់ខ្លួននោះឡើយ។

អត្ថបទ ៖ សេនាមមេឃ

ប្រភព ៖ BBC

Post a Comment (0)
Previous Post Next Post

Social

Nature