![]() |
គោលលទ្ធិ Monroe ត្រូវបានដាក់ឈ្មោះតាមប្រធានាធិបតីអាមេរិកដែលបានប្រកាសប្រើប្រាស់គឺលោក
James
Monroe ខណៈពេលដែលការផ្លាស់ប្តូរឈ្មោះទៅជា
Donroe
អាចជាការសម្តែងពាក្យជាមួយឈ្មោះរបស់លោក
Donald
Trump។
កោះនេះក៏មានទីតាំងយុទ្ធសាស្ត្រនៅមហាសមុទ្រអាត្លង់ទិកខាងជើងផងដែរ
ដែលផ្តល់នូវការចូលទៅកាន់រង្វង់អាកទិកដែលកាន់តែមានសារៈសំខាន់
ខណៈដែលផ្ទាំងទឹកកកប៉ូលរលាយនៅក្នុងប៉ុន្មានឆ្នាំខាងមុខ
ដែលអាចបើកផ្លូវដឹកជញ្ជូនថ្មីៗ។ នាយករដ្ឋមន្ត្រីហ្គ្រីនលែន លោក Jens Frederik Nielsen បានឆ្លើយតបទៅនឹងលោក Trump ដោយហៅគំនិតរបស់សហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងកោះនេះថា
«ជាការស្រមើស្រមៃ» «មិនមានសម្ពាធទៀតទេ
គ្មានការណែនាំទៀតទេ និងគ្មានការស្រមើស្រមៃនៃការបញ្ចូលទឹកដីនេះទៀតទេ
យើងបើកចំហចំពោះការចរចា យើងបើកចំហចំពោះការពិភាក្សា
ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវតែកើតឡើងតាមរយៈបណ្តាញសមស្រប
និងដោយការគោរពច្បាប់អន្តរជាតិ»។
កូឡុំប៊ី Colombia
ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិក...ក្នុងប្រតិបត្តិការប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា
លោក Trump
បានព្រមានប្រធានាធិបតីកូឡុំប៊ី
Gustavo
Petro ឱ្យ
"ប្រយ័ត្នខ្លួន" កូឡុំប៊ី
ដែលជាប្រទេសជិតខាងភាគខាងលិចរបស់ប្រទេសវេណេស៊ុយអេឡា
តាមពិតមានទុនបំរុងប្រេងយ៉ាងច្រើន និងជាអ្នកផលិតមាស ប្រាក់ ត្បូងមរកត ផ្លាទីន
និងធ្យូងថ្មដ៏សំខាន់។ កូឡុំប៊ីក៏ជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការជួញដូរគ្រឿងញៀននៅក្នុងតំបន់នេះផងដែរ
ជាពិសេសកូកាអ៊ីន។
ចាប់តាំងពីសហរដ្ឋអាមេរិកបានចាប់ផ្តើមវាយប្រហារកប៉ាល់នៅតំបន់ការ៉ាប៊ីន
និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតកាលពីខែកញ្ញាឆ្នាំមុន
ដោយអះអាងដោយគ្មានភស្តុតាងថាពួកគេកំពុងដឹកជញ្ជូនគ្រឿងញៀន លោក Trump បានជាប់ពាក់ព័ន្ធនឹងជម្លោះដ៏ក្តៅគគុកជាមួយប្រធានាធិបតីឆ្វេងនិយមរបស់ប្រទេសកូឡុំប៊ី។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប្រធានាធិបតី
Petro
កាលពីខែតុលាឆ្នាំមុន
ដោយបញ្ជាក់ថាលោកបានអនុញ្ញាតឱ្យក្រុមជួញដូរគ្រឿងញៀន "រីកចម្រើន និងរុងរឿង" ក្នុងអំឡុងពេលសម្ភាសន៍នៅលើយន្តហោះ
Air
Force One កាលពីថ្ងៃអាទិត្យសប្តាហ៍មុន
លោក Trump
បាននិយាយថា
ប្រទេសកូឡុំប៊ីកំពុងត្រូវបានគ្រប់គ្រងដោយបុរសមានជម្ងឺម្នាក់ដែលចូលចិត្តផលិតកូកាអ៊ីន
និងលក់វាទៅឱ្យសហរដ្ឋអាមេរិក។
លោក Trump បានបន្ថែមថា "គេនឹងមិនអាចធ្វើបែបនេះបានយូរទៀតទេ"
ហើយនៅពេលសួរអំពីសហរដ្ឋអាមេរិក... ថាតើប្រតិបត្តិការនឹងកំណត់គោលដៅប្រទេសកូឡុំប៊ីដែរឬទេ
លោក Trump
បានឆ្លើយតបថា
"នោះស្តាប់ទៅគួរឱ្យជឿជាក់សម្រាប់ខ្ញុំ"។
តាមប្រវត្តិសាស្ត្រ
ប្រទេសកូឡុំប៊ីគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន
ដោយទទួលបានជំនួយយោធារាប់រយលានដុល្លារជារៀងរាល់ឆ្នាំពីសហរដ្ឋអាមេរិក
ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។
អ៊ីរ៉ង់ Iran
បច្ចុប្បន្នអ៊ីរ៉ង់កំពុងប្រឈមមុខនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលយ៉ាងទូលំទូលាយ
ហើយលោក Trump
បានព្រមានថាអាជ្ញាធរអ៊ីរ៉ង់នឹងប្រឈមមុខនឹង
"ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ" ប្រសិនបើអ្នកតវ៉ាស្លាប់។ លោកបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ
Air
Force One ថា
"យើងកំពុងតាមដានយ៉ាងដិតដល់
ប្រសិនបើពួកគេចាប់ផ្តើមសម្លាប់មនុស្សដូចកាលពីអតីតកាល
ខ្ញុំគិតថាពួកគេនឹងប្រឈមមុខនឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក"។
តាមទ្រឹស្តី អ៊ីរ៉ង់ស្ថិតនៅក្រៅវិសាលភាពដែលបានកំណត់នៅក្នុង
"គោលលទ្ធិ "Donroe
Doctrine" ប៉ុន្តែលោក Trump បានគំរាមកំហែងចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់
បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីឆ្នាំមុន ការវាយប្រហារនោះបានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយដើម្បីបំផ្លាញសមត្ថភាពអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់
ដែលនាំឱ្យមានជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់រយៈពេល 12 ថ្ងៃ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេនៅរីសត Mar-a-Lago កាលពីសប្តាហ៍មុន អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថាជាប្រធានបទសំខាន់នៃការពិភាក្សា
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកក៏បានរាយការណ៍ផងដែរថា លោក Netanyahu បានលើកឡើងពីលទ្ធភាពនៃការវាយប្រហារថ្មីលើអ៊ីរ៉ង់នៅឆ្នាំ
2026។
នៅពេលដែលលោក Trump ឡើងកាន់អំណាចនៅឆ្នាំ 2016 លោកតបានកំណត់ដោយការសន្យារបស់លោកក្នុងការ
"សាងសង់របង" តាមបណ្តោយព្រំដែនភាគខាងត្បូងរបស់លោកជាមួយម៉ិកស៊ិក។
ហើយនៅថ្ងៃដំបូងដែលលោកវិលត្រឡប់មកកាន់តំណែងវិញនៅឆ្នាំ
2025 លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជា
"ឈូងសមុទ្រអាមេរិក"។
លោកតែងតែអះអាងជាញឹកញាប់ថារដ្ឋាភិបាលម៉ិកស៊ិកមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីបញ្ឈប់ការជួញដូរគ្រឿងញៀន
និងអន្តោប្រវេសន៍ខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិកនោះទេ។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក Trump បាននិយាយថាគ្រឿងញៀនកំពុង "ហូរចូល"
ឆ្លងកាត់ម៉ិកស៊ិក ដោយបន្ថែមថា "យើងនឹងត្រូវធ្វើអ្វីមួយ" ហើយថាក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក
"រឹងមាំខ្លាំងណាស់"។ប្រធានាធិបតីម៉ិកស៊ិក Claudia
Shenabaum បានបដិសេធជាសាធារណៈអំពីលទ្ធភាពនៃការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិក
ក្នុងប្រតិបត្តិការយោធានឹងត្រូវបានធ្វើឡើងនៅលើដីម៉ិកស៊ិក។
គុយបា Cuba
ប្រទេសកោះនេះ ដែលមានទីតាំងស្ថិតនៅចម្ងាយត្រឹមតែ
145 គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋផ្លរីដា បានស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ
1960 ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសវេណេស៊ុយអេឡារបស់លោក Nicolás Maduro។
លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យថា អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកគឺមិនចាំបាច់ទេ
ពីព្រោះប្រទេសគុយបា "ជិតដួលរលំហើយ"លោកបាននិយាយថា "ខ្ញុំគិតថាយើងមិនបាច់ធ្វើអ្វីឡើយ"
"មើលទៅវានឹងដួលរលំ"។លោកបានបន្ថែមថា "ខ្ញុំមិនដឹងថាពួកគេអាចត្រដរបានយូរប៉ុណ្ណាទេ
ប៉ុន្តែប្រទេសគុយបាគ្មានប្រាក់ចំណូលឡើយឥឡូវនេះ""ប្រាក់ចំណូលទាំងអស់របស់ពួកគេបានមកពីប្រទេសវេណេស៊ុយអេឡា
ពីប្រេងរបស់វេណេស៊ុយអេឡា"។
រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ដែលជាកូនប្រុសរបស់ជនអន្តោប្រវេសន៍គុយបា បានអំពាវនាវជាប់លាប់ឱ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសគុយបា។
លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា "នៅពេលដែលប្រធានាធិបតីនិយាយ អ្នកគួរតែស្តាប់ដោយយកចិត្តទុកដាក់"។
លោកបាននិយាយថា "ប្រសិនបើខ្ញុំរស់នៅក្នុងទីក្រុងហាវ៉ាណា
ហើយនៅក្នុងរដ្ឋាភិបាល ខ្ញុំនឹងព្រួយបារម្ភណ៍"។
សេនាមេឃ
ប្រភព ៖ BBC

.png)

