នៅក្នុងទីផ្សារដ៏អ៊ូអរមួយក្នុងទីក្រុងហ្គាហ្សា អ្នកជួសជុលប្រាក់ម្នាក់កំពុងពិនិត្យយ៉ាងម៉ត់ចត់នូវក្រដាសប្រាក់ពណ៌លឿង 100 សេកែល (ប្រហែល 123,031 រៀល) ដែលខូច។ គាត់ធ្វើឱ្យវារលោងរាបស្មើដោយប្រុងប្រយ័ត្ន ហើយបំពេញពណ៌ដែលបាត់ដោយខ្មៅដៃ។
Bara Abu al-Aun
គួរតែកំពុងសិក្សានៅសាកលវិទ្យាល័យ
ប៉ុន្តែពេលនេះគាត់ត្រូវបង្ខំចិត្តមករកប្រាក់ចិញ្ចឹមជីវិតនៅតុតូចមួយនៅតាមដងផ្លូវ ដោយការដូរប្រាក់ក្នុងបរិមាណតិចតួចដើម្បីរក្សាប្រាក់ឱ្យចរាចរបាន។
ការជួសជុលក្រដាសប្រាក់បានក្លាយជាអាជីវកម្មថ្មីដ៏រីកចម្រើននៅក្នុងតំបន់ហ្គាហ្សា។
ទោះជាយ៉ាងណាក៏ដោយ មនុស្សនៅតែត្រូវការប្រាក់សុទ្ធដើម្បីទិញអាហារ
និងរបស់ចាំបាច់ ហេតុផលនេះ ពួកគេបានងាកទៅពឹងពាក់លើអ្នករកស៊ីជាសាច់ប្រាក់ក្រៅប្រព័ន្ធ
ដែលគិតថ្លៃសេវាខ្ពស់សម្រាប់ការការផ្ទេរប្រាក់ពីឌីជីថលទៅជាសាច់ប្រាក់សុទ្ធ ទាំងនេះក៏បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់ប្រព័ន្ធកាបូបអេឡិចត្រូនិច
និងបង្កើតកម្មវិធីផ្ទេរប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
នេះមានន័យថា ក្រដាសប្រាក់ដែលនៅមានមិនថាចាស់ ឬខូចយ៉ាងណានោះទេ
គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ហេតុផលនេះទើបធ្វើអោយ Bara ចូលមកជួយ គាត់និយាយថា
"ឧបករណ៍របស់ខ្ញុំគឺសាមញ្ញ៖ មានបន្ទាត់ ខ្មៅដៃ ខ្មៅដៃពណ៌ និងកាវ"។
សេដ្ឋកិច្ចរបស់តំបន់ហ្គាហ្សាបានដួលរលំយ៉ាងខ្លាំងក្នុងរយៈពេល2ឆ្នាំកន្លងមកនៃសង្គ្រាម ហើយរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា
មនុស្សជាង2លាននាក់ត្រូវបានរុញច្រានឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ។
យោងតាមសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍
(UBCTAD) មនុស្ស4នាក់ក្នុងចំណោម5នាក់ឥឡូវនេះគ្មានការងារធ្វើ ហើយសូម្បីតែអ្នកដែលមានប្រាក់ចំណូល
ឬមានប្រាក់សន្សំក៏ពិបាកនឹងចូលទៅដល់ប្រព័ន្ធសាច់ប្រាក់សុទ្ធដែរ។
«វាជាទុក្ខវេទនាសុទ្ធសាធ
គ្មានអ្វីផ្សេងទៀតទេ» Numan Reyhan ជនភៀសខ្លួនម្នាក់នៅក្នុងទីក្រុងហ្គាហ្សាមកពី Jabaliya នៅភាគខាងជើងហ្គាហ្សាដោយរបស់របរបន្តិចបន្តួចប៉ុណ្ណោះ
នាងបាននិយាយបន្ថែមថា «គ្មានប្រាក់ចំណូល
គ្មានលុយ គ្មានសាច់ប្រាក់សុទ្ធពីធនាគារ»។
ខូហ្សែតCogat
ដែលជាទីភ្នាក់ងារការពារជាតិអ៊ីស្រាអែលដែលគ្រប់គ្រងច្រកព្រំដែនហ្គាហ្សា
បានបញ្ជាក់ថាខ្លួនកំពុងធ្វើសកម្មភាពតាមបញ្ជាអ្នកនយោបាយ «ដោយសារតែហាម៉ាសពឹងផ្អែកលើសាច់ប្រាក់ដើម្បីរក្សាសកម្មភាពយោធារបស់ខ្លួន» ទើបអ៊ីស្រាអែលបានបដិសេធមិនអនុញ្ញាតឱ្យនាំសាច់ប្រាក់ចូលទៅក្នុងតំបន់ហ្គាហ្សា។Zakaria Ajour ម្ចាស់តូបលក់ដូរនៅក្នុងផ្សារមួយផ្សេងទៀតនៅទីក្រុងហ្គាហ្សា
បាននិយាយថា កង្វះលំហូរសាច់ប្រាក់ "បង្កើតបញ្ហាសម្រាប់ទាំងអ្នកលក់ និងអ្នកទិញ"
ដោយសារមនុស្សលែងចង់ទទួលយកក្រដាសប្រាក់ចាស់ៗ និងកោសស្តើងៗទៀតហើយ ព្រោះវាប្រឈមនឹងការបាត់បង់តម្លៃ
"ទោះបីជាវាគ្រាន់តែជាស្នាមកោសតូចមួយ ឬបិទកាវនៅលើក្រដាសប្រាក់ក៏ដោយ"។
"កាក់10សេកែលស្ទើរតែរកមិនបានទេ ហើយទោះបីជាមានក៏ដោយ
ក៏វាគ្មានតម្លៃដែរ ដោយសារលុយហើមដែលបណ្តាលមកពីវិបត្តិសាច់ប្រាក់"។
ឥឡូវនេះមានជួរវែងមួយនៅខាងក្រៅធនាគារប៉ាឡេស្ទីនក្នុងទីក្រុងហ្គាហ្សា
ដែលជាសាខាមួយក្នុងចំណោមសាខាទាំង9នៃធនាគារចំនួន5ដែលបានបើកដំណើរការឡើងវិញ។
អ្វីដែលអតិថិជនអាចធ្វើបានគឺធ្វើអោយគណនីដែលបង្កកដំណើរការឡើងវិញ
ឫបើកគណនីថ្មី ឬចុះឈ្មោះសម្រាប់កម្មវិធីរបស់ធនាគារប៉ុណ្ណោះ។
Asma al-Lada ចង់បើកគណនីដើម្បីទទួលប្រាក់ដោយផ្ទាល់ពីសាច់ញាតិនៅបរទេស
គាត់បាននិយាយថា "ដំណើរការទាំងមូលគឺវឹកវរ និងមានមនុស្សច្រើនពេញណែន"។
«យើងភ្ញាក់ពីដំណេកនៅម៉ោង
6:០០ ព្រឹក ហើយទុកកូនៗរបស់យើងនៅក្នុងតង់ យើងទុកចោលអ្វីៗគ្រប់យ៉ាងដើម្បីតែទៅធនាគារ»។
ក្នុងអំឡុងសង្គ្រាម អ្នកជំនួញខ្នាតតូចជាច្រើនដែលធ្លាប់ផ្តល់សេវាកម្មផ្ទេរប្រាក់
និងប្តូរប្រាក់បានចាប់ផ្តើមគិតថ្លៃកម្រៃជើងសារខ្ពស់ជាងសម្រាប់ការបំលែងការផ្ទេរប្រាក់តាមអេឡិចត្រូនិកទៅជាសាច់ប្រាក់
ជួនកាលខ្ពស់ដល់ 50% ទោះបីជាមួយរយៈក្រោយនេះត្រូវបានកាត់បន្ថយ
តែដើម្បីបំពេញតម្រូវការបន្ទាន់សម្រាប់សាច់ប្រាក់។
អ្នកលក់ប្រាក់ម្នាក់ដែលបដិសេធមិនបញ្ចេញឈ្មោះបានប្រាប់យើងថាអត្រាកម្រៃជើងសារត្រូវបានកំណត់ដោយយុទ្ធសាស្ត្រទីផ្សារ។
"ការងាររបស់យើងត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាពទីផ្សារ និងការនាំចូលទំនិញ និងជួយតម្រូវការរបស់មនុស្ស"។
"នៅពេលដែលមានទំនិញ
ឬជំនួយមកដល់ មានការជួញដូរយ៉ាងច្រើនបានកើតឡើង" នោះកម្រៃជើងសារត្រូវបានកាត់បន្ថយយ៉ាងខ្លាំង
ជួនកាលទាបដល់ 20% ប៉ុន្តែនៅពេលដែលច្រកព្រំដែនត្រូវបានបិទ
អត្រាកើនឡើង។
អាជ្ញាធររូបិយវត្ថុប៉ាឡេស្ទីន (PMA) ដែលដើរតួជានិយតករ
បានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ដែលអនុញ្ញាតឱ្យមានប្រតិបត្តិការភ្លាមៗរវាងគណនីធនាគារក្នុងស្រុកសម្រាប់អ្នកដែលគ្មានគណនី។
ធនាគារប៉ាឡេស្ទីនផ្តល់ជូនកាបូបអេឡិចត្រូនិច ហើយនិយាយថាបច្ចុប្បន្នខ្លួនមានអ្នកប្រើប្រាស់ជាង
500,000 នាក់នៅក្នុងតំបន់ហ្គាហ្សា។
ប្រតិបត្តិការទាំងនេះអាចត្រូវបានធ្វើឡើងដោយមិនចាំបាច់ប្រើអ៊ីនធឺណិត
ឬកម្មវិធីអ្វីឡើយ ដោយប្រើតែសេវាកម្មផ្ញើសារតាមទូរស័ព្ទចល័តធម្មតាប៉ុណ្ណោះ។
ទីភ្នាក់ងារមនុស្សធម៌ រួមទាំង UNICEF និងកម្មវិធីស្បៀងអាហារពិភពលោក
ប្រើប្រាស់កាបូបអេឡិចត្រូនិចដើម្បីផ្ញើជំនួយហិរញ្ញវត្ថុដោយផ្ទាល់ទៅកាន់គ្រួសារដែលខ្វះខាត។
ចាប់តាំងពីដើមឆ្នាំមុនមក អង្គការ UNICEF បាននិយាយថា ខ្លួនបានផ្ទេរប្រាក់ទៅឱ្យមនុស្សប្រហែល
1 លាននាក់ ដែលពាក់កណ្តាលជាកុមារ ដោយផ្តល់អាទិភាពដល់កុមារងាយរងគ្រោះ
រួមទាំងអ្នកដែលមានពិការភាព ក្មេងកំព្រា និងម្តាយមានផ្ទៃពោះ ឬម្តាយកំឡុងពេលបំបៅដោះកូន។
លោក Jonathan
Krix មកពីអង្គការ
UNICEF បានពន្យល់ថា
"ជាទូទៅ អ្នកអាចទៅហាងលក់គ្រឿងទេស ហើយប្រើទូរស័ព្ទរបស់អ្នកជាកាតទូទាត់ អ្នកអាចទិញរបស់របរដោយប្រើទូរស័ព្ទរបស់អ្នក"។
"វាអនុញ្ញាតឱ្យមានការតាមដានលម្អិតអំពីរបៀបដែលប្រាក់ត្រូវបានចំណាយ"
ពីអ្វីដែលយើងបានសង្កេតឃើញ 99% នៃអ្នកទទួលផលប្រើប្រាស់វាជាចម្បងសម្រាប់អាហារ
និងទឹក បន្ទាប់មកគឺរបស់របរអនាម័យដូចជាសាប៊ូ និងអគ្គិសនីតាមរយៈម៉ាស៊ីនភ្លើង។
លោក Krix
បាននិយាយថា
គាត់ធ្លាប់បានឃើញគ្រួសារមួយទិញប៉េងប៉ោះ2គីឡូក្រាមក្នុងតម្លៃជិត 80 ដុល្លារ និងខ្ទឹមបារាំង5គីឡូក្រាមក្នុងតម្លៃ 70 ដុល្លារ។
ប៉ុន្តែគាត់បាននិយាយថា "កូនៗរបស់ខ្ញុំត្រូវការបន្លែ ផ្លែឈើ
សាច់ និងស៊ុត។ កូនប្រុសពៅរបស់ខ្ញុំពិតជាចង់បានស៊ុត ប៉ុន្តែខ្ញុំមិនអាចមានលទ្ធភាពទិញវាបានទេ
ព្រោះតម្លៃនៅតែខ្ពស់ ហើយខ្ញុំត្រូវមើលថែតម្រូវការរបស់មនុស្ស 12 នាក់"។
ផែនការសន្តិភាព 20 ចំណុចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សន្យាថានឹងមាន
"ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីរស់ឡើងវិញក្នុងតំបន់ហ្គាហ្សា" ដោយបង្កើត
"ក្រុមប្រឹក្សាអ្នកជំនាញដែលបានជួយបង្កើតទីក្រុងទំនើបដ៏រីកចម្រើនបំផុតនៅមជ្ឈិមបូព៌ា"។
ផែនការនេះមើលឃើញពីការវិនិយោគថ្មីៗ ហើយបានពិពណ៌នាអំពីគម្រោងនេះថាជា
"គំនិតអភិវឌ្ឍន៍ដ៏គួរឱ្យរំភើប" ដែលអាច "បង្កើតការងារ ឱកាស និងក្តីសង្ឃឹមសម្រាប់អនាគតរបស់តំបន់ហ្គាហ្សា"
ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបចាប់ផ្តើមកសាងកំណើន និងស្ថិរភាពនោះពេលណាទេ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារពាណិជ្ជកម្មអង្គការសហប្រជាជាតិបានព្រមានថា
តំបន់ហ្គាហ្សាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតរបស់ខ្លួនដែលមិនធ្លាប់មាន។
អត្ថបទ ៖ សេនាមេឃ
ប្រភព ៖ BBC









