កាលពីថ្ងៃអង្គារ៍១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ឧកញ៉ា កែវ មុំ អញ្ជើញចូលរួមសូត្រមន្តកឋិនទាននៅវត្តច័ន្ទ បុរីវង្ស វត្តសម្ដេចព្រះពោធិ័វ័ង្សកិត្តិបណ្ឌិតណយ ច្រឹក ។
- ផ្ដល់ធម្មទេសនាដោយព្រះអង្គធម្មវន
វាសី ចន្ទ មុនី ព្រះអង្គមានដីកាថាគង់នៅក្នុងព្រៃ 6 ខែហើយ ចេញមកភ្លាមក៍មក សម្តែងធម្មទេសនាតែម្ដង។
លោកជំទាវសូមឧទ្ទិសកុសលផលបុណ្យទាំងឡាយទាំងពួងជូនដល់វីរៈកងទ័ពទាំងអស់ដែលបានពលីនៅក្នុងសង្គ្រាម។
សូមពុកម៉ែ
អ៊ំពូមីងបងប្អូនទាំងអស់អនុមោទនាបុណ្យដោយសេចក្តីជ្រះថ្លាបំផុត
ប្រភព ៖ ឧកញ៉ា កែវ មុំ Oknha Keo Mom