គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

លោក សេង គន្ធ អភិបាល​ខណ្ឌមានជ័យ និងក្រុមការងារខណ្ឌ នាំយកបច្ច័យ និងទេយ្យទានចូលរួមពិធីកាន់បិណ្ឌវេនទី១០ នៅវត្តចាក់អង្រែក្រោម រាជធានីភ្នំពេញ


ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥

ជាថ្ងៃកាន់បិណ្ឌវេនទី១០ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ព្រមទាំងលោក លោក អភិបាលរង ក្រុមការងារក្រោមឱវាត ខណ្ឌ នាំយកបច្ច័យ និងទេយ្យទាន អញ្ជើញចូលរួមពិធីកាន់បិណ្ឌ វេនទី១០ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

លោក អភិបាល បានចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី១០ នៅវត្តចាក់អង្រែក្រោម តាមគន្លងប្រពៃណីពុទ្ធសាសនា ដោយបានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន វីរជនស្នេហាជាតិ ញាតកាទាំងប្រាំពីរសន្ដាន ពិសេសជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីការពារបូរណភាពទឹកដី និងបានបួងសួង សុំសេចក្តីសុខចម្រើនជូនជាតិមាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ។

 


សូមបញ្ជាក់ថា៖បុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋខ្មែរប្រារព្ធតាំងពីបុរាណកាលមក ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធញាតកាទាំងប្រាំពីរសន្តាន រួមមាន ជីដូន ជីតា មាតា បិតា បងប្អូន កូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា៕





















 

Post a Comment (0)
Previous Post Next Post

Social

Nature