គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល



 ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ចំពោះការហោះហើរសាកល្បងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ គឺជាការហោះហើរសាកល្បងជាលើកចុងក្រោយ ដើម្បីពិនិត្យរាល់ឧបករណ៍បច្ចេកទេសទាំងអស់ ដែលគាំទ្រដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ មុនដំណើរការជាផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញា ។


ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យ លើវឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានលើកឡើងថា កាលពីថ្ងៃទី៤ ខែសីហាកន្លងទៅ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានធ្វើពិធីជាផ្លូវការមួយ ដោយផ្តល់ជាអាជ្ញាបណ្ណ ជូនប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិតេជោ (CAIC) សម្រាប់អាចដំណើរការធ្វើអាជីវកម្ម ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ការផ្តល់ជូនអាជ្ញាបណ្ណ នៅថ្ងៃទី៤ ខែសីហា កន្លងទៅនេះ គឺមិនមែនផ្តល់ភ្លាម អាចធ្វើដំណើរការអាជីវកម្មភ្លាមនោះទេ គឺទុករយៈពេល១ខែ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ ។ ក្នុងនោះនៅថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ គឺអាជ្ញាបណ្ណនឹងចូលជាធរមាន និងមានសុពលភាព ដំណើរការធ្វើអាជីវកម្មជាផ្លូវការបាន ។

ក្នុងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងផ្សព្វផ្សាយជូនដំណឹងនៅ ថ្ងៃទី៩ ខែកញ្ញា ម៉ោង៧ព្រឹក តាមរយៈការបោះពុម្ភឯកសារជាសារធារណៈមួយជាផ្លូវការ ដើម្បីដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានកម្រិតថ្នាក់ 4F ។

"យើងត្រូវយល់ច្បាស់ថា មុននឹងផ្តល់អាជ្ញាបណ្ណ ជូនទៅវិនិយោគិនក្នុងស្រុកយើងដើម្បីដំណើរការ បានន័យថា វាគ្រប់លក្ខណៈបច្ចេកទេស ដែលយើងតម្រូវការបានហើយ សព្វថ្ងៃនេះវាខ្វះនឹងបញ្ហាចំណុចតិចតួច ដើម្បីយើងបំពេញបន្ថែម ព្រោះថារយៈពេល១ខែ យើងបានទុកជូនគាត់ ដូចជាសំអាត ការងារតិចតួចប៉ុណ្ណោះទេ មិនមានបញ្ហាធ្ងន់ធ្ងរទេ ចឹងហើយបានខ្ញុំត្រួតពិនិត្យថ្ងៃនេះ ដើម្បីមើលថា អាការសេសសល់តិចតួច ការសម្អាត ការរៀបចំចំណុចខ្វះខាតឯកសារតិចតួចមួយចំនួននឹង តើតម្រូវការឱ្យខ្ញុំនឹង អាចដំណើរការហោះសាកចុងក្រោយ នៅថ្ងៃទី១៥សប្តាហ៍ក្រោយនេះដែរឬទេ" ។
ឯកឧត្តម រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ការហោះហើរសាកល្បងចុងក្រោយ គឺមានគោលបំណង ត្រួតពិនិត្យរាល់ឧបករណ៍បច្ចេកទេសទាំងអស់ ដែលគាំទ្រដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោរបស់យើងកម្រិត4F ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ខណៈព្រលានថ្មីនេះ គ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែ កញ្ញាខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ


Post a Comment (0)
Previous Post Next Post

Social

Nature